បុរសមានអត្ដចរិត ៥ នេះ បើបានជួបរក្សាឲ្យល្អ ប្រយ័ត្នបាត់ស្ដាយក្រោយហួសពេល

ដូចគេនិយាយថា ពេលខ្លះបានជួបមនុស្សល្អហើយតែមិនចេះថែរក្សា ចេះតែសម្លឹងមើលឃើញខ្ពស់ជាងនេះគេមិនទាន់ល្អគ្រប់គ្រាន់ ជាពិសេសមិនចេះយល់ពីគ្នាពេលដែលសេពគប់គ្នា រហូតត្រូវបាត់បង់ឱកាសល្អៗ ជាច្រើន។ សម្រាប់មនុស្សស្រីវិញកុំធ្វើឲ្យខ្លួនឯងស្ដាយក្រោយណា បើជួបមនុស្សប្រុសដែលមានអត្ដចរិតបែបនេះត្រូវចេះថែរក្សាឲ្យល្អ ព្រោះមិនងាយរកបាននោះឡើយ៖

១. មនុស្សដែលតែងតែគាំទ្រអ្នក

កន្លែងនេះមិនមែនសំដៅដល់បើទោះអ្នកធ្វើខុសក៏នៅតែគាំទ្រទាំងងងឹតងងុលទេ។ តែគេជាមនុស្សដែលចេះលើកទឹកចិត្ត និងមានវិធីសាស្រ្ដក្នុងការនិយាយដោយមិនបំបាក់ទឹកចិត្តអ្នក។ ពេលខ្លះរឿងដែលអ្នកធ្វើអាចនឹងមិនល្អ ប៉ុន្ដែគេមិនមែនប្រភេទមនុស្សដែលមកដល់ក៏ស្ដីបន្ទោស គេព្យាយាមកែប្រែស្ថានការណ៍ឲ្យគ្រប់យ៉ាងគ្រាន់បើជាងមុន និងគាំទ្រតាមដែលអាចធ្វើបាន។ បើទោះជាគេបដិសេដគំនិតអ្នក ក៏គេមានហេតុផលត្រឹមត្រូវ និងពន្យល់ក្បោះក្បាយមិនធ្វើឲ្យអ្នកមានអារម្មណ៍អន់ចិត្ត ឬខ្លួនឯងមិនបានការឡើយ។

២. មនុស្សដែលតែងតែស្ដាប់អ្នក

ជឿណា មនុស្សពេលខ្លះក៏ចេះធុញ បើរអ៊ូរទាំ ឬនិយាយតែរឿងពិបាកចិត្តទុក្ខលំបាកពេក គឺខ្ជិលស្ដាប់តែម្ដង។ តែបើគេនៅតែឆ្លៀតពេលស្ដាប់រឿងរបស់អ្នក ព្យាយាមយល់ពីអ្នកថាតើមានរឿងអ្វីទើបក្លាយជាបែបនេះ? ហេតុអ្វីបានទៅជាអ៊ីចឹង? នោះអ្នកពិតជាមានសំណាងខ្លាំង។ និយាយរួមគេជាមនុស្សព្រមស្ដាប់អ្នកនិយាយមិនថារឿងសប្បាយ កើតទុក្ខ គ្រប់ពេលគេមិនទុកអ្នកចោលនោះទេ។

៣. មនុស្សដែលមិនទៅណាចោលអ្នក

មិនសូវមានទេ ព្រោះមនុស្សភាគច្រើនសេពគប់ និងបញ្ចេញចរិតល្អៗ ដាក់គ្នានៅពេលមានសុខ ដល់ពេលមានទុក្ខនិងបញ្ហាទើបចេញធាតុពិត ខ្លះខ្លាចលំបាក មិនចង់ដោះស្រាយក៏រត់ចោលតែម្ដង។ បើនៅពេលដែលអ្នកធ្លាក់ដល់កម្រិតសូន្យ អ្វីគ្រប់យ៉ាងក៏គ្មានតែគេនៅតែមិនបោះបង់ចោលអ្នក ព្យាយាមរកដំណោះស្រាយ នោះគេជាមនុស្សដែលមិនងាយរកបានឡើយ។

៤. មនុស្សដែលចិត្តធ្ងន់ និងគិតវិជ្ជមានច្រើន

គេជាមនុស្សដែលមិនប្រកាន់ច្រើន ចេះយល់កាលៈទេសៈ មិនមែនងាកៗ ចេះតែរករឿងឈ្លោះគ្នាព្រោះតែរឿងតូចតាច ឬរឿងដែលមិនទំនងឡើយ។ជាពិសេសគេជាមនុស្សដែលគិតបានដិតដល់ និងភាពចាស់ទុំមិនគិតតែពីអារម្មណ៍ខ្លួនឯង។

៥. មនុស្សដែលសុខចិត្តលំបាកខ្លួនឯង មិនឲ្យអ្នកហត់

មិនមែនគេជាមនុស្សដែលមិនចេះហត់ទេ តែបើប្រៀបធៀបជាមួយនឹងក្ដីសុខអ្នក និងឃើញអ្នកសប្បាយចិត្តគឺជារឿងសំខាន់ជាង។ គេជាមនុស្សដែលមិនប្រចាំការងារជាមួយអ្នក រឿងណាដែលអាចធ្វើបានក៏ធ្វើ ជាពិសេសឃើញអ្នកហត់ចេះជួយយកអាសារមិនមើលនៅនឹងភ្នែក៕

តើអ្នកបានជួបហើយ ឬនៅមនុស្សប្រុសដែលមានអត្ដចរិតបែបនេះ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម