ក្រោយទិញសិទ្ធិ Miss Grand Cambodia ម្ចាស់​ផលិតកម្ម HK7 ប្រកាស BA ខ្មែរ-ថៃ ៤ នាក់ទៀត

កាល​ពី​ចុង​សប្ដាហ៍​មុន​អ្នកនាង អ៊ឹម សុគន្ធា អគ្គ​នាយិការ​ក្រុមហ៊ុន HK7 CO.,LTD ​ បាន​រៀបចំ​កម្មវិធី​​ជប់លៀង​​បំណាច់​ឆ្នាំ និង​​បាន​ចុះហត្ថលេខា BA ខ្មែរ​-ថៃ រហូត​ទៅ​ដល់ ៤ រូប​ឯ​ណោះ។ ក្នុង​ចំណោម​ទូត​សុច្ឆន្ទៈ​ទាំង ៤ មាន​ដូចជា​កំពូល​តារា​សម្ដែង​ថៃ​អ្នកនាង Pancake តារា​ខ្មែរ​អ្នកនាង លី ម៉ារីណា កញ្ញា ហ្វាហ្វា និង​ព្រះនាង​តូច នរោត្តម ជេនណា។

ក្រៅ​ពី BA ដែល​សុទ្ធ​សឹង​​តែ​ជា​តារា​លំដាប់​ៗ​ប្រទេស​​ជាតំណាង ក៏​មាន​ការ​ចូលរួម​ពី​តារា​ល្បី​ៗជាច្រើន​រូប​ថែម​ទៀត​ចូលរួម​កាន់តែ​អធិកអធម។ នៅ​ក្នុង​ការ​តែងតាំង​ BA រហូត​ទៅ​ដល់ ៤ រូប ថែម​ទាំង​មាន​តារា​ល្បី​លំដាប់​ប្រទេស​​ជិតខាង មក​ចូលរួម​ជា​​អ្នក​តំណាង​ទៀត​នោះ ត្រូវ​បាន​អ្នក​គាំទ្រ លាន់​មាត់​សរសើរ​ខ្លាំង ព្រោះ​អាច​ទាក់ទាញ​បាន​សុទ្ធតែ​អ្នក​ខ្លឹម​ៗ ជាពិសេស​គឺ​​ព្រះនាង​តូច​ ជេនណា តែ​ម្ដង។

បើ​និយាយ​ពី​តារា​ស្រី​ថៃ Pancake វិញ​ជា​អ្នក​តំណាង​ផ្នែក​ខាងសម្រស់​ស្បែក គឺ BA នៃ​ផលិតផល​ Crystal Collagen រយៈពេល ៦ ខែ​ និង​ចាំ​មើល​ការ​វិវត្តន៍​បន្ត​បន្ទាប់​ទៀត។ ក្រៅ​ពី​ប្រកាស BA ខ្មែរ-ថៃ ៤ រូប​ហើយ ថ្មី​ៗ​នេះ​ដែរ​ក្រុមហ៊ុន​អតីត​តារា​សម្ដែង​ស្រី​រូ​​ប​នេះ ក៏​ទើប​តែ​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួតប្រជែង​ Miss Grand Cambodia នា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​​ផង។

នេះ​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​ជំហាន​បន្ទាប់​ទៀត​ហើយ​របស់ អ៊ឹម សុគន្ធា។ ថៅកែ​ស្រី HK7 បាន​បញ្ជាក់​ថា Miss Grand Cambodia ត្រូវ Miss Grand International ចុះ​កុងត្រា​រហូត​ដល់​ទៅ ៣ ឆ្នាំ តែ​ឆ្នាំ​ដំបូង​គឺ​ត្រូវ​គេ​ផ្ដោត​សំខាន់​បំផុត​នៃ​ការ​កាន់កាប់​របស់​អ្នកនាង។ អ៊ឹម សុគន្ធា ធ្លាប់​ជា​តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ម្នាក់​ដែរ​ ព្រោះ​តែ​មាន​រូប​សម្រស់​ស្រស់ស្អាត និង ទេពកោសល្យ​សម្តែង​ល្អ​ទៀត។ ប៉ុន្តែ​​កាលពី​ជិត ១០ ឆ្នាំ​មុន នាង​ក៏​បាន​រៀបការ​ជាមួយ​លោក គង់ រ៉ាយុទ្ធ ជា​អ្នក​ជំនួញ​ ក៏​បាន​បញ្ចប់​ជីវិត​សិល្បៈ ងាក​មក​​ចាប់​ការងារ​រក​ស៊ី​​តាម​ស្វាមី​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម