មកស្គាល់ហាងខោអាវ ១ទឹកពីស្រុកក្រៅនៅសៀមរាប ល្អទាំងគុណភាព និងតម្លៃ

ហាង​សម្លៀកបំពាក់​១​ទឹក​នៅ​សៀមរាប​ទាំង​នេះ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ណាស់ មាន​ទាំង​ប្រជាជន​ក្នុង​ខេត្ត និង​ភ្ញៀវ​ទេសចរ​ទៅ​ទិញ។ បើ​និយាយ​ពី​ម៉ូដ​វិញ​ពិតជា​មិន​អន់​ទេ បើ​ចេះ​រើស និង​ចេះ​ច្នៃ ស្លៀក​ទៅ​កាលីប​ដាច់​គេ​ហ្មង!

Bucks SR

សម្លៀកបំពាក់​នារី​ពី​ហុងកុង និង​កូរ៉េ បែប​ណា​ក៏​មាន​ដែរ! មាន​ទាំង​ខោ-សំពត់​វែង​ខ្លី អាវ​យឺត អាវ​ធ្វើការ អាវ​ធំ រ៉ូប​កម្មវិធី រ៉ូប​ដើរលេង ក្នុង​តម្លៃ​ត្រឹមតែ ៣-៥ ដុល្លារ​ប៉ុណ្ណោះ។ ខ្លះ គឺ​ជា​ប្រ៊ែន​ល្បី​ៗ​ទៀត​ផង! បន្ទប់​ល ក៏​ទូលាយ និង​មាន​ផាសុកភាព ហើយ​អ្នក​លក់​ក៏​រួសរាយ​រាក់ទាក់​ទៀត។

ទីតាំង ៖ https://goo.gl/maps/rPVtjJ5xjmnbi4Q78

Happy Japan- Siem Reap

ទីនេះ​មាន​សម្លៀកបំពាក់ ១ ទឹក​ពី​ប្រទេស​ជប៉ុន ច្រើន​ប្រភេទ​សម្រាប់​បុរស និង​នារី គ្រប់​វ័យ​តែ​ម្ដង ហើយ​តម្លៃ​ជា​ទូទៅ​ចាប់ពី ១-២ ដុល្លារ​ឡើង​ទៅ បើ​ពូកែ​រើស ប្រាកដជា​រក​បាន​របស់​ល្អ​ជា​មិនខាន។ ក្រៅ​ពី​ខោអាវ ក៏​មាន​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ច្រើន​មុខ​ផងដែរ។

ទីតាំង ៖ https://goo.gl/maps/iNVchiZdL81y6We47

Sakura Siem Reap

នៅ​សាគូរ៉ា ក៏​មាន​សម្លៀកបំពាក់​មក​ពី​ប្រទេស​ជប៉ុន​ដែរ ហើយ​ថែមទាំង​មាន​ច្រើន​បែប​ចម្រុះគ្នា ជាមួយ​តម្លៃ​ធូរ​ថ្លៃ​មែនទែន ព្រម​ទាំង​មាន​ស្បែកជើង គ្រឿង​តុបតែង​កាយ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ច្រើន​បែប​ទៀតផង។

ទីតាំង ៖ សាគូរ៉ា (ផ្លូវលោកតានឺយ) https://goo.gl/maps/xTRCXPVP4ad99PoLA

ទីតាំង ៖ សាគូរ៉ា (ផ្សារញ៉ែ) https://goo.gl/maps/vnPytwYCvtUdfVLfA