មនុស្សស្រីទោះមានដៃគូក៏គួររក្សាទុកប្រាក់មួយកញ្ចប់សម្រាប់ខ្លួនឯងដោយសារមូលហេតុទាំង ៣ នេះ
ជាការពិតជឿជាក់ថាមនុស្សស្រីនៅពេលមានដៃគូ ច្បាស់ណាស់នាងជាមនុស្សម្នាក់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីតែមនុស្សដែលនាងស្រឡាញ់យ៉ាងពិតប្រាកដ។ ប៉ុន្តែត្រូវចាំថាមុនពេលស្រឡាញ់គេ យើងត្រូវស្រឡាញ់ខ្លួនឯងជាមុនសិន ជាពិសេសការរៀបចំកញ្ចប់ប្រាក់មួយចំណែកទំនុកបម្រុងសម្រាប់ខ្លួនឯងតែម្ដង។ ប្រសិនបើឆ្ងល់ហេតុអ្វីចាំបាច់ត្រូវបម្រុងសម្រាប់ខ្លួនឯង ងាកមកមើល ៣ ហេតុផលខាងក្រោមនេះ៖ ១. មនុស្សប្រុសអាចប្រែចិត្តបានគ្រប់ពេល ស្នេហារវាងមនុស្សពីរនាក់គឺជាអារម្មណ៍ដ៏ជ្រាលជ្រៅ និងងប់ងុលបំផុត។ ប៉ុន្តែអារម្មណ៍ទាំងនោះក៏អាចផ្លាស់ប្ដូរបានទៅតាមពេលវេលាដែរ។ មិនត្រូវគិតថាគេស្រឡាញ់យើងថ្ងៃនេះ ហើយនឹងបន្ដស្រឡាញ់យើងជារៀងរហូតនោះទេ។ ដូច្នេះជាមនុស្សស្រី យើងត្រូវតែប្រាកដចិត្តថាខ្លួនឯងមានលំនឹងសេដ្ឋកិច្ចមួយដ៏រឹងមាំដែលមិនថានៅពេលមានបញ្ហាជាមួយដៃគូ ក៏យើងនៅតែមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តដដែល។
















Account
Security
Favourite Content