ខុសអត់ បើពួកខ្ញុំស្រលាញ់គ្នា ទាំងដែលម្នាក់ៗមានដៃគូអស់ហើយ

នេះ​ជា​វិបត្តិ​ស្នេហា​ដែល​ពិបាក​នឹង​ដោះស្រាយ ហើយ​ក៏​មិន​ដឹង​ថា​គួរ​ដើរ​ផ្លូវ​មួយ​ណា​ដែរ។ ខ្ញុំ Yi ជា​ក្មេង​ស្រី​ដែល​ទើប​ចូល​ធ្វើ​ការ​មាន​បុរស ៩៩ % ទៅ​ហើយ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ប្រុស​ស្អាត​ៗ​សាច់ដុំ​កង​ៗ។

ខ្ញុំ​មិនមែន​ជា​ប្រភេទ​នារី​ដែល​ឃើញ​ប្រុស​ស្អាត​មាន​សាច់ដុំ​ធំ​ហៀរ​ទឹកមាត់ ឬ​តាម​សម្លឹង​គេ​រហូត​ភ្លេច​ដកដង្ហើម​នោះ​ទេ ព្រោះ​មិត្ត​ប្រុស​ខ្ញុំ​ក៏​សង្ហា​គួរ​សម ថែម​ទាំង​ជា​មនុស្ស​មាន​សមត្ថភាព​តាំង​ពី​នៅ​រៀន​រហូត​ដល់​ចេញ​ធ្វើ​ការ រក​បាន​កន្លែង​ខ្លឹម​សម​នឹង​សមត្ថភាព។ ពី​ដំបូង​ខ្ញុំ និង​សង្សារ​បាន​ពិភាក្សា​គ្នា​រឿង​កន្លែង​ធ្វើការ​ដែល​ខ្ញុំ​ទើប​តេស្ត​ជាប់ ដោយ​ខ្ញុំ​ចង់​បដិសេធ ព្រោះ​មិន​សូវ​មាន​បុគ្គលិក​ស្រី​ឡើយ។

ឃើញ​ខ្ញុំ​រារែក​ចិត្ត Sen ជំរុញ​ថា កុំ​ខ្វល់​ថា​កន្លែង​នោះ​មាន​តែ​ស្រី ឬ​ប្រុស សំខាន់​ចិត្ត​យើង បើ​ស្រលាញ់​គ្នា​ពិត មិន​រង្គោះរង្គើ​ដោយសារ​អ្នក​ដទៃ​ឡើយ។ ក្រោយ​ស្ដាប់​ពាក្យ​ណែនាំ​រួច ខ្ញុំ​ក៏​បាន​យល់ព្រម​ជាមួយ HR នឹង​ចូល​ធ្វើការ។ ថ្ងៃ​ដំបូង Sen បាន​ជូន​ខ្ញុំ​មក ហើយ​មុន​នឹង​ចុះ​ពី​ម៉ូតូ​គាត់​បាន​ផ្ដាំ​ខ្ញុំ​ថា បើ​គេ​សួរ​មាន​សង្សារ​នៅ ប្រាប់​គេ​ថា​មិន​ទាន់​មាន​ទេ ព្រោះ​ក្រុមហ៊ុន​ដែល​មាន​ប្រុស​ៗ​ធ្វើការ​ច្រើន ហើយ​យើង​ជា​ស្រី​ធ្វើឲ្យ​ការងារ​បាន​រលូន​ល្អ

ពេល​ចូល​ធ្វើការ​ខ្ញុំ​ពិតជា​ភ័យ​ណាស់ កែវភ្នែក​គ្រប់​គូ​ដែល​សម្លឹង​មក​សុទ្ធតែ​ប្រុសៗ ហើយ​ខ្ញុំ​អៀន​ផង ភ័យ​ផង ខំ​ដើរ​ទាំង​រឹង​ជើង​តាម HR ទៅ​ណែនាំ​ខ្លួន​ឲ្យ​រៀមច្បង​កន្លែង​ធ្វើការ​ស្គាល់​ម្នាក់​ម្ដង​ៗ។ ដើរ​ជិត​គ្រប់គ្នា​អស់ ខ្ញុំ​ក៏​បាន​រក​ឃើញ​បុគ្គលិក​ស្រី​ម្នាក់​ដែរ ធ្វើឲ្យ​ចិត្ត​ខ្ញុំ​រីករាយ​មែនទែន ខំ​ដើរ​ទាំង​ញញឹម​ទៅ​រក​គេ តែ​គេ​បែរជា​សូម្បី​មុខ​ក៏​មិន​មើល​ផង។ អារម្មណ៍​ពេល​នោះ​ស្រាប់តែ​ពិបាក​ចិត្ត​ភ្លាម ព្រោះ​គិត​ថា​គេ​មិន​ចូលចិត្ត ទាំង​ទើប​ជួប​មុខ​គ្នា​មិន​បាន ១០ នាទី​ផង។

អ្នក​ចុងក្រោយ​ដែល​ខ្ញុំ​ត្រូវ​ទៅ​ជួប​គឺ​មេ​ធំ ក៏​ជា​ស្ត្រី​ដូច​គ្នា គ្រាន់តែ​ឃើញ​ភ្លែត​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ហើយ ព្រោះ​ខ្លាច​គាត់​មិន​ចូលចិត្ត​ដូច​អ្នក​ជួប​អំបាញ់មិញ។ ផ្ទុយ​ទៅ​វិញ​គាត់​រួសរាយ ហើយ​ហៅ​ខ្ញុំ អូន​ៗ ពេញ​មាត់ ថែម​ទាំង​ចំអន់ HR ថា ឲ្យ​យក​តុ កៅអី​ធ្វើការ​ខ្ញុំ​ទៅ​ក្នុង​បន្ទប់​គាត់ កុំ​ឲ្យ​ប្រុសៗ​នៅ​ក្រៅ​ជ្រួលជ្រើម​ញ៉ែ ទាំង​មាន​សង្សារ គូ​ដណ្ដឹង និង​ប្រពន្ធ​អស់​ហើយ។ បន្ទាប់មក​បង HR ក៏​ងាក​មក​មើល​មុខ​ខ្ញុំ និង​តប​ទៅ​មេ​ធំ​វិញ​ថា Yi មាន​សង្សារ​ហើយ​ឃើញ​ជូន​មក​ព្រឹក​មិញ មេ​ធំ​ក៏​ធ្លោយ​មាត់​ថា អូរ!មាន​សង្សារ​ហើយ​ឃើញ​នៅ​ក្មេង​សោះ?

ខ្ញុំ​ក៏​តប​តាម​ដែល​សង្សារ​ផ្ដាំ​ថា មិនមែន​សង្សារ​ទេ តែ​ជា​បងប្អូន។ ក្រោយ​និយាយ​លេង​បាន​បន្តិច បងHR ក៏​ដើរ​នាំ​ទៅ​តុ ដែល​តុ​នោះ​នៅ​ជិត​បុរស​ម្នាក់ មុខ​បែប​មនុស្ស​ខិល តែ​សង្ហា។ មិន​ទាន់​បាន​អង្គុយ​ផង​បង V មាន HR នោះ​ចំអន់​ទៅ​ប្រុស​ម្នាក់​មុខ​ខិល​នោះ​ថា “សង្សារ​នៅ​ជិត​ផង កុំ​មក​រក​ញ៉ែ​ស្រី​ផ្សេង ប្រយ័ត្ន​គេ​វៃ​បោច​សក់”។ គ្រាន់តែ​និយាយ​ប៉ុណ្ណេះ​ខ្ញុំ​ដឹង​ហើយ​ថា ហេតុអ្វី​បាន​ស្រី​នោះ​ខឹង​ខ្ញុំ​ទាំង​ដែល​មិន​ទាន់​ជួប​មុខ​គ្នា​ស្រួលបួល ព្រោះ​តុ​ខ្ញុំ និង​សង្សារ​គេ​នៅ​ជាប់​គ្នា។

ក្រោយ​ដឹង​ម្នាក់​ប្រុស​នោះ​មាន​សង្សារ​ហើយ មើល​ទៅ​ឆ្នាស់​ទៀត​នោះ​ខ្ញុំ​មិន​ខ្ចី​និយាយ​ជាមួយ​ម្នាក់​នោះ ខ្លាច​មាន​បញ្ហា។ យូរ​ៗ​ទៅ​ខ្ញុំ​ក៏​ចាប់ផ្ដើម​សម្រប​ខ្លួន​ជាមួយ​អ្នក​ធ្វើការ​នៅ​ទី​នោះ ហើយ​ពិតជា​ដូច​មិត្ត​ប្រុស​ខ្ញុំ​និយាយ​មែន ការងារ​ខ្ញុំ​ពិតជា​រលូន​ណាស់​មាន​អ្នក​ជួយ​ឆ្វេង ស្ដាំ មុខ ក្រោយ​ជាប់។ ក្នុង​ចំណោម​បុគ្គលិក​ប្រុស​ទី​នោះ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ខ្ញុំ​មិន​រីករាយ​នឹង​ធ្វើ​ជាមួយ ព្រោះ​ពូកែ​ប្រើ ហើយ​ធ្វើ​អី​មិន​ត្រូវ​ចិត្ត​បន្ទោស គំហក និង​ថែម​ទាំង ថា​ឲ្យ​ខ្ញុំ​មិន​ចេះ​ធ្វើការ​ចំពោះ​មុខ​គេ​ឯង​ទៀត។

និយាយ​ពី​ម្នាក់​មិន​ត្រូវ​គ្នា​ជាមួយ​ខ្ញុំ​នោះ​គេ​ឈ្មោះ Nine ហើយ​បើ​មុខ​មិន​ងាប់​ទេ គឺ​ថា​សង្ហា​ណាស់​កម្ពស់​ក៏​បាន ទម្រង់​មុខ ព្រម​ទាំង​រាង​ឡើង​អេម។ តែ​គួរឲ្យ​ស្ដាយ​បែរជា​មាត់​អាក្រក់​រក​គ្មាន ហើយ​ពេល​ខ្លះ​ខ្ញុំ​យំ​ដោយសារ​ម្នាក់​នោះ​ក៏​មាន​ដែរ។ បើ​នៅ​ក្រុមហ៊ុន​ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​ម្នាក់​នោះ ពេល​មក​ផ្ទះ​វិញ​ខ្ញុំ​នឹង​តេ​ទៅ​ទូលពិត​សង្សារ​ហើយ ថា​គេ​ស្ដី​ឲ្យ​ចេះ ធ្វើបាប​ចុះ ហើយ​គាត់​តែងតែ​ប្រាប់​ថា​កុំ​ខឹង ហើយ​ព្យាយាម​សម្របសម្រួល​ជាមួយ​ម្នាក់​នោះ​ទៅ។

ថ្ងៃ​មួយ Nine មាន​របួស​ដោយសារ​បែក​កែវ ហើយ​អំបែង​ខ្ទាត​មក​ប៉ះ​ជើង ធ្វើឲ្យ​មាន​ឈាម​តិច​ៗ។ ដំបូង​ខ្ញុំ​ដើរចេញ​មិន​ចង់​ជួយ​ទេ តែ​ដោយសារ​អ្នក​រួម​ការងារ​ថា ធ្លាប់​ឃើញ​ក្នុង​កាបូប​មាន​បង់​រុំ​របួស ទើប​មិន​ដឹង​ឆ្លើយ​យ៉ាង​ម៉េច ក៏​ទៅ​បើក​យក​មក​ឲ្យ ថែម​ទាំង​ជួយ​រុំ​ឲ្យ​ទៀត។ គេ​ក៏​អរគុណ​ទាំង​ទឹក​មុខ​មិន​ចង់។

ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង គេ​ក៏​ចាប់ផ្ដើម​ធ្វើ​ល្អ​ដាក់​ខ្ញុំ​នៅ​ក្រោយ​ខ្នង​បុគ្គលិក​ដទៃ ខ្ញុំ​ក៏​ចាប់ផ្ដើម​ប្លែក​ក្នុង​ចិត្ត ថែម​ទាំង add friend ក្នុង​ហ្វេសប៊ុក​មក​ខ្ញុំ​ទៀត។ ឃើញ​មិន​ស្រួល​បែប​នេះ​ខ្ញុំ​ក៏​ប្រាប់​សង្សារ ហើយ​គាត់​បែរជា​ថា កុំ​គិត​ថា​គេ​ស្រលាញ់​អូន​ឲ្យ​សោះ អូន​ឯង​មិនមែន​ស្អាត​ណាស់​ណា ពី​ណា​ឃើញ​ក៏​ស្រលាញ់​នោះ​ទេ គេ​ចាប់ផ្ដើម​និយាយ​ស្រួល​បួល ព្រោះ​ឃើញ​អំពើ​ល្អ​អូន​តែ​ប៉ុណ្ណោះ

ការងារ​ខ្ញុំ​គឺ​ផ្នែក​រដ្ឋបាល និង​រត់​ឯកសារ​មេ​ទៅ​ក្រៅ ហើយ​ឲ្យ​តែ​ពេល​ខ្ញុំ​ចេញ​ក្រៅ​ប៉ិក Nine នោះ​ដឹង​តែ​មាន​ការ​ចេញ​ក្រៅ​ដែរ​ហើយ ហើយ​ធ្វើ​សួរនាំ​ថា​ទៅ​ណា បើ​ប្រាប់​ថា​ទៅ​នេះ​ទៅ​នោះ គេ​រក​លេស​ជូន​ទៅ។ នៅ​ក្រៅ office កាយវិការ​គេ​ចំពោះ​ខ្ញុំ គឺ​យក​ចិត្ត​ទុក​ដាក់​ណាស់ ថែម​ទាំង take care ខ្ញុំ​ដូច​សង្សារ​ទៀត​ផង។

តាម​ពិត​ទៅ Nine ដឹង​ថា​ខ្ញុំ​មាន​មិត្ត​ប្រុស​ដែរ ព្រោះ​ធ្លាប់​ឃើញ​សង្សារ​ជូន​មក ថែម​ទាំង​ពេល​សង្សារ​តេ​មក ខ្ញុំដាក់​រូប និង​ឈ្មោះ my heart។ ធ្វើការ​យូរ​ៗ​ទៅ​គាត់​ហ៊ាន​បបួល​ខ្ញុំ​ទៅ​ញ៉ាំ​អី មើល​កុន ហើយ​ខ្ញុំ​មុន​នឹង​ទៅ​ក៏​សុំ​សង្សារ​ដែរ Sen ក៏ ok ព្រោះ​តែ​ទុក​ចិត្ត​ខ្ញុំ។

ទី​បំផុត​ខ្ញុំ​យល់​ពាក្យ​ថា «ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធ»ហើយ ថ្ងៃ​មួយ Nine សុំ​ខ្ញុំ​ធ្វើ​សង្សារ​លួចលាក់ ខ្ញុំ​ពិតជា​មិន​អាច​ប្រកែក​បាន​មែន ព្រោះ​មាន​ចិត្ត​លើ​គេ​ដូច​គ្នា។ ខ្ញុំ​ធ្លាប់​សួរ Nine ថា​មាន​សង្សារ​អត់ គេ​ថា​គេ​ក៏​មាន​ដែរ តែ​មិន​ដឹង​យ៉ាងម៉េច​ទេ គេ​បែរជា​លង់​ស្រលាញ់​ខ្ញុំ​ខ្លាំង​ឡើង​ៗ ទាំង​ដែរ​សង្សារ​ខ្លួន​សេពគប់​គ្នា​ជិត ១០ ឆ្នាំ។

ខ្ញុំ​មិន​ដឹង​ធ្វើ​បែប​ណា​ទេ ខ្លាច​បែក​ការណ៍​រឿង​នោះ​នៅ​ក្រុមហ៊ុន ព្រោះ​អ្នក​រួម​ការងារ​សុទ្ធតែ​ដឹង​ថា Nine មាន​សង្សារ ហើយ​ស្រី​ម្នាក់​នោះ​ក៏​ឧស្សាហ៍​មក office ទៀត ណា​មួយ​ខ្លាច Sen ដឹង​ខូច​ចិត្ត ណា​មួយ​អាណិត Nine តែ​ក៏​អាណិត Sen ដូច​គ្នា។ Nine តែង​ប្រាប់​ខ្ញុំ​ថា គាត់​សុំ​ធ្វើ​ជា​សង្សារ​នៅ​ពេល​ដែល Sen មិន​នៅ​ជិត​ក៏​អស់​ចិត្ត​ដែរ។ ខ្ញុំ​ស្អប់​ខ្លួនឯង​ខ្លាំង​ណាស់ ហេតុអ្វី​ក៏​មាន​ចិត្ត​សាវ៉ា​យ៉ាងនេះ ហេតុ​អី​ក៏​អាច​ស្រលាញ់​មនុស្ស ២ នាក់​ក្នុង​ពេល​តែ​មួយ​បាន។

ថ្ងៃ​មួយ​ខ្ញុំ និង Nine លួច​ទៅ​មើល​កុន​ជាមួយ​គ្នា ចង្រៃ​អី​ថ្ងៃ​នោះ​មិត្តភក្ដិ​ជិតស្និទ្ធ​ខ្ញុំ​ម្នាក់​ក៏​បាន​ទៅ​មើល ហើយ​គេ​ក៏​មិន​បាន​សួរ​នាំ​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​ប្រាប់​​ថា ចាំ​តេ​ប្រាប់។ ចេញ​ពី​មើល​កុន​ខ្ញុំ​ចូល​បន្ទប់​ទឹក ហើយ Nine ចាំ​នៅ​ខាង​មុខ ស្រាប់តែ​សង្សារ Nine បង្ហាញ​ខ្លួន ស្រប​ពេល​ខ្ញុំ​ចេញ​មក​ដល់​មុខ​ដែរ។ ដៃជើង​ខ្ញុំ​ញ័រ​អស់​ហើយ ព្រោះ​ខ្លាច​គេ​ចាប់បាន ហើយ​ស្រី​ម្នាក់​នោះ​ក៏​ងាក​មក​មើល​ខ្ញុំ​ដែរ ជា​សំណាង​ល្អ pat ដែល​ជា​មិត្ត​ខ្ញុំ​នោះ ក៏​បាន​ចេញ​ពី​បន្ទប់​ទឹក​ស្រី​ដូច​គ្នា ហើយ​នាង​ក៏​មក​កៀក​ដៃ​ខ្ញុំ និង​និយាយ​ថា “តោះ​យើង​ទៅ​វិញ” ដើម្បី​កុំឲ្យ​សង្សារ Nine ចាប់​បាន។ ចូល​ដល់​ក្នុង​ឡាន pat ខ្ញុំ​យំ​មិន​ឈប់ ហើយ​ស្បថ​ថា ឈប់​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​នោះ​ទៀត។

ស្អែក​ឡើង​ខ្ញុំ​បាន​ដាក់​ពាក្យ​លាឈប់ ព្រោះ​ខ្លាច​ជួប​រឿង​ដូច​កាលពី​យប់ ហើយ​សុំ​ឲ្យ HR និង​មេ​កុំ​សួរ​នាំ​មូលហេតុ ព្រម​ទាំង​កុំ​ទាន់​ប្រាប់​នរណា។ តែ​ចៃដន្យ​អី ម្នាក់​ស្រី​ដែល​ធ្វើការ​ជាមួយ​នោះ​ចូល​ទៅ​បន្ទប់​មេ ហើយ​ឃើញ​ក្រដាស​លា​ឈប់​នោះ និង​យក​មក​និយាយ​ពេញ office។ ក្រោយ​លាក់​លែង​ជិត Nine ថា​ទុក​ឲ្យគេ​ជា​អ្នក​ឈប់ ព្រោះ​គេជា​អ្នក​សាង​បញ្ហា ខ្ញុំ​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ក៏​ថា ខ្ញុំ​សម្រេច​ចិត្ត​រៀបការ ហើយ​រៀបការ​រួច​ប្ដី​មិន​ឲ្យ​ធ្វើការ ទើប​សុំ​ឈប់។

គ្រាន់តែ​ឮ​បែប​នោះ​ទឹក​មុខ Nine ហាក់​អស់​សង្ឃឹម​ខ្លាំង ហើយ​ខ្ញុំ​មិន​ចង់​បន្ត​ក្ដី​សង្ឃឹម ក៏​ប្រាប់​គេ​ថា “ខ្ញុំ​មិន​បាន​ស្រលាញ់​យើង​ទេ ខ្ញុំ​ធ្វើ​ល្អ​ជាមួយ ព្រោះ​ចង់​ឈ្នះ និង​ទុក​បោក​ប្រើ​ប៉ុណ្ណោះ”។ និយាយ​រួច​ខ្ញុំ​បែរ​ខ្នង​ដើរ​ចេញ​ទាំង​ទឹក​ភ្នែក។ ចាប់តាំង​ពី​ពេល​នោះ​មក បើ​ជួប​គ្នា​នៅ​កម្មវិធី​មង្គលការ​អ្នក​រួម​ការងារ Nine ធ្វើ​ដូច​មិន​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​វិញ​ក៏​ធ្វើ​បែប​នោះ​ដូច​គ្នា។

ខ្ញុំ​មិន​ចង់​ធ្វើបាប Sen ទេ ព្រោះ​គាត់​ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់ ខ្ញុំ​ស្អប់​ខ្ពើម​ខ្លួនឯង តែ​ព្រោះ​មិន​ចង់​ឲ្យ​អាថ៌កំបាំង​មួយ​នេះ​បែកធ្លាយ ក៏​ប្រាប់​គាត់​ថា បើ​ថ្ងៃ​ណា​បង​អស់​ស្រលាញ់ ប្រាប់​ខ្ញុំ​មក ខ្ញុំ​នឹង​ដើរ​ចេញ​ឲ្យ​បង​បាន​កសាង​អនាគត​ជាមួយ​ស្រី​ថ្មី។ គាត់​ថា​ខ្ញុំ​រវើរវាយ​ដូច​តួឯក​ក្នុង​កុន ហើយ​ថា​ខ្ញុំ​និយាយ​ដូច​ធ្វើ​ខុស​អ្វី។ តាម​ពិត​ខ្ញុំ​ពិតជា​ខុស​មែន ទើប​ចង់​ឲ្យ​គាត់​បាន​ជួប​មនុស្ស​ល្អ​ជាង​ខ្ញុំ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី