នៅតែជាង ២ ខែទៀតប៉ុណ្ណោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី២ នឹងមកដល់ហើយ។ ទន្ទឹមនឹងនេះដែរផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា បានអញ្ជើញអ្នកដឹកនាំក្រុមហ៊ុន និងតារាចម្រៀងកំពូលប៉ុន្មានរូប មកពិភាក្សាត្រៀមធ្វើបទថ្មី ដើម្បីអបអរ ស៊ីហ្គេម ២០២៣។

ក្នុងនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានហៅកវីនិពន្ធ និងអ្នកដឹកនាំសម្ដែងឆ្នើមដូចជា លោក សុខ ជំនោរ, ខាំ ភូរិ, ហ៊ឹម នភា,យឹម តាស្រង់ និងរូបលោកផ្ទាល់។ ដែលបទចម្រៀងត្រៀមផលិតសម្រាប់ស៊ីហ្គេម ២០២៣ លើទឹកដីសុវណ្ណភូមិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះមានកំពូលតារាចម្រៀង ៤ រូបច្រៀងរួមគ្នា ដូចជា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និង តន់ ចន្ទសីម៉ា។
ម្ចាស់ផលិតកម្មរូបនោះ បញ្ជាក់ទៀតថា នេះគឺជាលើកទីមួយដែរ សម្រាប់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ីបានច្រៀងរួមគ្នា ដើម្បីកម្មវិធីដ៏ធំមួយនេះ៕




























































Account
Security
Favourite Content