YoonA និង Lee Chae Min ត្រៀមបង្ហាញមុខរួមគ្នាក្នុងរឿងភាគស្នេហាឆ្លងសម័យកាល ‘Bon Appetit, Your Majesty’

ទូរទស្សន៍កូរ៉េ tvN កំពុងត្រៀមបញ្ចេញ​រឿងភាគថ្មីសន្លាងមួយទៀតបែប​មនោសញ្ចេតនាស្នេហាឆ្លងសម័យកាលមានចំណងជើងថា “Bon Appétit, Your Majesty” ដែល​សម្តែង​ដោយសមាជិក Girl’s Generation – YoonA និងតារាប្រុស Lee Chae Min។

ផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយម រឿងភាគថ្មីនេះនឹងនិយាយពីមេចុងភៅជនជាតិបារាំងសម័យថ្មី ដែលបានឆ្លងពេលវេលាទៅអតីតកាល ៥០០ ឆ្នាំមុន ហើយក៏បានជួបនឹងព្រះមហាក្សត្រដ៏គួរឱ្យខ្លាច ប៉ុន្តែមានការឈ្លក់វង្វេងនឹងរសជាតិម្ហូបអាហារ។

អ្នកដឹកនាំរឿងនេះគឺផលិតករជើងចាស់ Jang Tae Yoo ដែលត្រូវបានស្គាល់យ៉ាងច្បាស់សម្រាប់ស្នាដៃល្បីៗកន្លងមកដូចជា “My Love from the Star” (សង្សារខ្ញុំជាមនុស្សភពផ្កាយ), “Lovers of the Red Sky” និង “Knight Flower”។ ក្នុងនោះ YoonA នឹងសម្ដែងជាតួឯកស្រីឈ្មោះ Yeon Ji Young ដែលជាមេចុងភៅជើងខ្លាំង និងភាពជឿជាក់ខ្ពស់ក្នុងសតវត្សទី ២១ ខណៈដែលតួឯកប្រុសគឺ Lee Chae Min ដើរតួជាព្រះអង្គម្ចាស់ Yi Heon ជាស្ដេចចិត្តក្ដៅ និងគួរឱ្យខ្លាចមួយអង្គក្នុងសម័យ Joseon។

រូបភាពផ្លូវការដំបូង២សន្លឹកដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះបង្ហាញពីភាពខុសប្លែកគ្នាដ៏គួរឱ្យចាប់អារម្មណ៍រវាងចុងភៅស្រី Ji Young ក្នុងឯកសណ្ឋានមេចុងភៅពណ៌សស្អាត ដែលកំពុងធ្វើការយ៉ាងស្ងប់ស្ងាត់មុខអណ្តាតភ្លើង ខណៈព្រះអង្គ Yi Heon កំពុងគង់លើបល្ល័ង្ក ជាមួយខ្សែភ្នែកសម្លឹងហាក់បង្កប់ដោយការគំរាម។

សាច់រឿង “Bon Appétit, Your Majesty” បានទទួលការចាប់អារម្មណ៍សម្រាប់ដំណើររឿងដែលមានគ្រប់រសជាតិ ចាប់ពីទំនាក់ទំនងគួរឱ្យឈឺក្បាលរវាងមេចុងភៅក្លាហាន និងព្រះអង្គម្ចាស់កំណាច រហូតដល់ការបង្ហាញមុខម្ហូបបែបរាជវាំង និងការតស៊ូរបស់មេចុងភៅសម័យថ្មីដើម្បីរស់រានមានជីវិតរស់រវើកក្នុងវាំងសម័យបុរាណ។

សូមបញ្ជាក់ថា ភាពយន្តភាគថ្មីនេះគ្រោងនឹងចាក់បញ្ចាំងនៅកំលុងឆមាសទីពីរនៃឆ្នាំ ២០២៥ នៅលើកញ្ចក់ទូរទស្សន៍ tvN ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published. Required fields are marked *