YG បញ្ជាក់ផ្លូវការពីគម្រោងចេញអាល់ប៊ុមថ្មី BLACKPINK, TREASURE និង BABYMONSTER

នៅថ្ងៃទី ១៨ ខែសីហានេះ ផលិតកម្ម YG Entertainment បានចេញវីដេអូប្រកាសមួយ ដោយក្នុងនោះស្ថាបនិកក្រុមហ៊ុនគឺលោក Yang Hyun Suk បានបង្ហាញព័ត៌មានថ្មីអំពីការវិលត្រលប់របស់ក្រុម TREASURE និង BABYMONSTER ក៏ដូចជាគម្រោងរបស់ក្រុមហ៊ុនសម្រាប់អាល់ប៊ុមថ្មី BLACKPINK ។

នាយកក្រុមហ៊ុនរូបនេះបានបង្ហាញបញ្ជីបទចម្រៀងសម្រាប់អាល់ប៊ុមខ្នាតតូចថ្មីរបស់ TREASURE មានចំណងជើងថា “LOVE PULSE” ដែលនឹងចេញនៅថ្ងៃទី ១ ខែកញ្ញា។ អាល់ប៊ុមខ្នាតតូចនេះនឹងមានបទចម្រៀងចំនួន ៤ បទរួមទាំងបទនាំមុខ “PARADISE” ហើយនៅចុងវីដេអូប្រកាសក៏មានការបង្ហាញវីដេអូហាត់រាំរបស់ TREASURE សម្រាប់បទថ្មី “EVERYTHING” ផងដែរ។

ទន្ទឹមនោះ លោកក៏បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​គម្រោង​វិលត្រលប់​របស់ក្រុមចម្រៀងនារី BABYMONSTER។ ដើមឡើយពួកគេគ្រោងនឹងវិលត្រឡប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មីនៅថ្ងៃទី ១ ខែតុលា ប៉ុន្តែកាលបរិច្ឆេទចុងក្រោយត្រូវបានរុញទៅថ្ងៃទី ១០ ខែតុលាវិញ។ ចំណែកបទ “HOT SAUCE” ដែលបានចេញផ្សាយកាលពីខែមុន នឹងត្រូវចាត់ទុកថាជាបទចម្រៀងរដូវក្តៅពិសេសដាច់ដោយឡែក ដោយនឹងមិនត្រូវបញ្ចូលក្នុងអាល់ប៊ុមដែលត្រៀមចេញនាពេលខាងមុខនោះទេ។ អាល់ប៊ុមខ្នាតតូចថ្មីរបស់ BABYMONSTER នឹងមានចំណងជើងថា “WE GO UP” ដោយបទចម្រៀងថ្មីចំនួនបួនបទ ខណៈបទនាំមុខមានចំណងជើង “WE GO UP” ដូចគ្នា។

លើសពីនេះ លោក Yang Hyun Suk ក៏បានបង្ហាញឱ្យដឹងដែរថា BABYMONSTER បានបញ្ចប់ការថតកម្មវិធីថ្មីមួយមានឈ្មោះថា “BAEMON HOUSE” ដែលមានលក្ខណៈស្រដៀងទៅនឹងកម្មវិធីកាលពីមុនរបស់ BLACKPINK គឺ “BLACKPINK House”។

ជាចុងក្រោយ លោក Yang Hyun Suk បានចែករំលែកថា សមាជិកក្រុម BLACKPINK និងផលិតកររបស់ពួកគេកំពុងធ្វើការយ៉ាងមមាញឹកលើអាល់ប៊ុមថ្មី ដោយលោកសង្ឃឹមថា អាល់ប៊ុមថ្មីនោះនឹងអាចចេញនៅចុងខែវិច្ឆិកាឆ្នាំ២០២៥នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

Leave a Reply

Your email address will not be published.Required fields are marked *