សិង្ហបុរីមានចំណុចខ្លាំងអ្វីខ្លះទើបក្លាយជាប្រទេសតែ១នៅអាស៊ានដែល Taylor Swift ជ្រើសរើសធ្វើ Tour Concert?

ថ្មីៗនេះសិល្បករស្រីលំដាប់លេខមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន Taylor Swift បានប្រកាសបន្ថែមការប្រគំតន្ត្រី ៣ថ្ងៃទៀត សម្រាប់ ‘The Eras Tour’ ដែលជាការប្រគំតន្ត្រីចុងក្រោយរបស់នាង គឺនៅថ្ងៃទី ៧ ៨ និង ៩ ខែមីនា ឆ្នាំ ២០២៤ ធ្វើឱ្យការសម្ដែងរបស់ Taylor Swift នៅប្រទេសសិង្ហបុរីឡើងដល់សរុប ៦ថ្ងៃ។

រឿងនេះបាននាំឱ្យមានការងឿងឆ្ងល់ ជា​ពិសេសសម្រាប់អ្នកគាំទ្រ​ក្នុង​តំបន់​អាស៊ាន ដោយសារតែមែនទែនទៅហ្វេនរបស់តារាវ័យ ៣៣ឆ្នាំរូបនេះមិនមែនមានតែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែមានច្រើនទៀតនៅគ្រប់ប្រទេសអាស៊ាន រួមទាំងប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ដែលបើមើលក្នុងន័យចំនួនប្រជាជនគឺច្រើនជាងប្រទេសសិង្ហបុរីច្រើនដងណាស់។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មិន​មែនតែ Taylor Swift ទេ​ដែល​បាន​ជ្រើស​រើស​ប្រទេស​សិង្ហបុរី​ តែកំពូល​ក្រុម​ចម្រៀង​រ៉ុក​ Coldplay ​ក៏​ជ្រើសរើស​រៀបចំការសម្ដែង​ក្នុង​ប្រទេស​សិង្ហ​បុរី​រហូតដល់ ​៦​ថ្ងៃ​ផងដែរ​ក្នុង​ខែមករា ឆ្នាំ​២០២៤។

ទន្ទឹមនឹងនេះដែរក្រុមកីឡាលំដាប់ពិភពលោកដូចជា Liverpool រួមទាំង Bayern Munich, Tottenham Hotspur, Roma សុទ្ធតែជ្រើសរើសធ្វើដំណើរមកប្រទេសសិង្ហបុរីសម្រាប់ពិធីបុណ្យបាល់ទាត់ Festival of Football នៅខែក្រោយ មុនពេលរដូវកាលថ្មី 2023/24 ចាប់ផ្តើម។

តើអ្វីធ្វើឱ្យសិង្ហបុរីក្លាយជាគោលដៅសម្រាប់សិល្បករ តារាចម្រៀង និងក្រុមកីឡាទាំងនេះ?

១. ទីតាំងជាចំណុចផ្សាភ្ជាប់

ហេតុផលដំបូងមិន​ពិបាក​យល់​នោះគឺ “ទីតាំង”។ ដោយសារទីតាំងរបស់សិង្ហបុរីនៅចំចំណុចកណ្តាលនៃតំបន់អាស៊ាន ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីមានភាពងាយស្រួលសម្រាប់អ្នកគាំទ្រក្នុងតំបន់នេះ។ ជាក់ស្ដែង បើហោះពីកម្ពុជា វៀតណាម និងថៃគឺចាយពេលខ្ទង់ ២ម៉ោងតិចតួចប៉ុណ្ណោះ ហើយបើហោះពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីគឺតែ ១ម៉ោង៤០នាទី។

លោក Kevin Wee សាស្ត្រាចារ្យនៅសាលាពាណិជ្ជកម្ម Nanyang Polytechnic បានអត្ថាធិប្បាយប្រាប់ Channel News Asia អំពីបញ្ហានេះថា៖ “ទីតាំងល្អបំផុតនោះហើយគឺភាពទាក់ទាញសម្រាប់សិល្បករ ហើយនឹងអាចប្រែក្លាយក្រុមអ្នកគាំទ្រទៅជាភ្ញៀវទេសចរ ធ្វើឱ្យពួកគេអាចស្វែងរកក្ដីសុខផ្សេងទៀត បន្ថែមពីលើការទៅមើលការប្រគំតន្ត្រី”។

អត្ថប្រយោជន៍មួយទៀតសម្រាប់សិង្ហបុរីនោះគឺ ពួកគេជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសង្គមខ្ពស់។ នៅក្នុងប្រទេសនេះមិនសូវមានបញ្ហានយោបាយ ឬសន្តិសុខច្រើនទេ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ឬថៃ (Taylor Swift ធ្លាប់លុបចោលការប្រគំតន្ត្រីតែម្ដងប៉ុណ្ណោះ គឺម្ដងនោះគឺនៅប្រទេសថៃក្នុងឆ្នាំ ២០១៤ ដោយសារការធ្វើរដ្ឋប្រហារ)។

លើសពីនេះ ប្រទេសសឹង្ហបុរីផ្ទាល់មានរូបភាពដែលគេស្គាល់ថាជា Night Life Capital ឬជាទីក្រុងសម្រាប់អ្នកដើរលេងពេលរាត្រីនៃតំបន់អាស៊ាន ហើយតែងតែអាចទាក់ទាញភ្ញៀវទេសចរមកពីប្រទេសជិតខាងដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬហ្វីលីពីន ដើម្បីធ្វើដំណើរទៅលេងថ្ងៃចុងសប្តាហ៍។

រូបភាពបែបនេះធ្វើឱ្យបណ្ដាផលិតកម្ម សិល្បករ ឬក្រុមកីឡាលំដាប់ពិភពលោក យកចិត្តទុកដាក់ចំពោះពួកគេច្រើនទៅៗ ខណៈ​ដែលពីដើមមកបើប្រគំតន្ត្រី​ទេសចរណ៍នៅ​អាស៊ី​គេប្រហែល​ទៅ​ជប៉ុន ឬទៅអូស្ត្រាលី តែឥឡូវ​នេះ​បើ​គិត​ពី​ការ​ជ្រៀត​ចូល​អ្នក​គាំទ្រ​នៅ​អាស៊ាន គេនឹងទៅ​សិង្ហបុរី​មុន​គេ។

២. បទពិសោធន៍ល្អគឺជ័យជម្នះច្រើនជាងពាក់កណ្តាល

ការធ្វើដំណើរមិនមែនជាគុណសម្បត្តិតែមួយរបស់ប្រទេសសិង្ហបុរីនោះទេ តែលើសពីនេះ ពួកគេក៏មានកន្លែងរៀបចំជាច្រើនសម្រាប់ព្រឹត្តិការណ៍នានា។

ពហុកីឡដ្ឋានជាតិសិង្ហបុរី គឺជាកីឡដ្ឋានលំដាប់ពិភពលោក ដែលអាចផ្ទុកព្រឹត្តិការណ៍ធំៗបានយ៉ាងងាយស្រួល រួមទាំងការរៀបចំការប្រគំតន្ត្រីនៅក្នុងមាត្រដ្ឋានលំដាប់អន្តរជាតិថែមទៀត។ ដូច្នេះ ក្រៅ​ពី​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ក្នុង​អំឡុង​ខែ​កក្កដា ដល់​ដើម​ខែ​សីហា ជាមួយនឹងក្រុមបាល់ទាត់កំពូលៗដូចជា Liverpool, Bayern Munich, Leicester City, Tottenham Hotspur និង Roma ចូលរួម ពហុកីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្សរហូតដល់ ៥៥០០០ នាក់មួយនេះ ក៏អាចរៀបចំកម្មវិធីប្រគំតន្ត្រីសម្រាប់តារាកំពូលៗដូចជា Coldplay ឬ Taylor Swift បានយ៉ាងរំភើយ។

ខណៈដែលបើជាកម្មវិធីខ្នាតតូច ឬព្រឹត្តិការណ៍ដែលទាមទារភាពអស្ចារ្យខ្ពស់ គឺអាចជ្រើសរើសកន្លែងផ្សេងទៀតដូចជា Esplanade ឬ Victoria Memorial Hall ដែលត្រៀមរួចជាស្រេចសម្រាប់សិល្បករមកពីប្រទេសកូរ៉េ ជប៉ុន ឬមកពីអឺរ៉ុប និងសហរដ្ឋអាមេរិកដើម្បីសម្តែងនៅប្រទេសសិង្ហបុរីពេញមួយឆ្នាំ។

ហេតុផលមួយទៀតគឺថាវិធានការ COVID នៅក្នុងប្រទេសសិង្ហបុរីមានភាពបត់បែនខ្លាំង ធ្វើឱ្យសិល្បករ ឬក្រុមកីឡាចាត់ទុកថាពួកគេជាជម្រើសដំបូង សម្រាប់ការធ្វើដំណើរទៅជួបអ្នកគាំទ្រនៅអាស៊ាន។

ចំណែកអ្នកគាំទ្រក៏ចូលចិត្តមកទស្សនាការប្រគំតន្ត្រី ឬទស្សនាបាល់ទាត់នៅប្រទេសសិង្ហបុរីដូចគ្នា ព្រោះ​ក្រៅ​ពី​ការ​ធ្វើ​ដំណើរ​ចូលប្រទេសងាយ​ស្រួល មិនហត់នឿយខ្លាំង ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​សិង្ហបុរីផ្ទាល់​ក៏​ស្ថិត​ក្នុង​កម្រិត​ដ៏​ល្អ​មួយ ទាំងការធ្វើដំណើរពីអាកាសយានដ្ឋានទៅកណ្តាលទីក្រុង ឬទៅកន្លែងរៀបចំកម្មវិធី ដូចជាពហុកីឡដ្ឋានជាតិ ក៏មានរថភ្លើងក្រោមដី ដែលគ្រាន់តែដើរចេញពីស្ថានីយគឺដល់កន្លែងបាត់។

ភាពងាយស្រួលនានា ក៏ត្រូវបានភ្ជាប់មកជាមួយវិធានការសុវត្ថិភាពដ៏ល្អផងដែរ។ ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីស្ទើរតែគ្មានហានិភ័យកើតបញ្ហា ដែលនេះជាហេតុផលដ៏ល្អមួយទៀតធ្វើឱ្យសិង្ហបុរីចាប់ផ្តើមក្លាយជា “មជ្ឈមណ្ឌល” នៅក្នុងបេះដូងរបស់មនុស្សគ្រប់រូប។បទពិសោធន៍ល្អៗទាំងនេះគឺគ្រប់គ្រាន់នឹងឱ្យអ្នកគាំទ្រធ្វើដំណើរឆ្លងប្រទេសមកមើល និងសុខចិត្តចំណាយប្រាក់បន្ថែម ប៉ុន្តែទទួលបានពេលវេលាល្អៗមកវិញសម្រាប់ពួកគេ។

៣. អ្នកនៅពីក្រោយភាពជោគជ័យ

ទោះយ៉ាងណាក៏ដោយ រឿងនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើគ្មានអ្នកព្យាយាមភ្ជាប់អ្វីគ្រប់យ៉ាងនៅពីក្រោយឆាក។ ទីភ្នាក់ងារដែលសមនឹងទទួលបានការសរសើរពីប្រជាជនសិង្ហបុរីគឺក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ដែលប្រើប្រាស់កម្លាំងទាំងខាងក្រៅ និងខាងក្នុងយ៉ាងសម្បើម ដើម្បីជំរុញសិង្ហបុរីឱ្យទៅជាមជ្ឈមណ្ឌលរួមឱ្យបាន។

ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីមើលឃើញថាឧស្សាហកម្មតន្ត្រី និងការកម្សាន្ត (កីឡា) ជាផ្នែកនៃ MICE (Meetings, Incentives, Conferences, and Exibitions ឬ ការប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងពិព័រណ៍) ដូច្នេះពួកគេព្យាយាមគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងចំពោះវិស័យនេះ ជាពិសេសក្នុងរយៈពេលក្រោយកូវីដ ដើម្បីពន្លឿនការរស់ឡើងវិញរបស់ប្រទេសសិង្ហបុរីក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់តន្ត្រី និងការកម្សាន្តលំដាប់ពិភពលោកនៅក្នុងតំបន់អាស៊ាន។

ការវិវត្តគួរឱ្យចាប់អារម្មណ៍ខ្លះៗរួមមានក្រុមហ៊ុនយក្សនៃឧស្សាហកម្មតន្ត្រីបានមកបើកការិយាល័យ ឬហាងនានាក្នុងប្រទេសសិង្ហបុរី ដូចជា Universal Music Group ដែលមានទីស្នាក់ការកណ្តាលអាស៊ាននៅប្រទេសសិង្ហបុរី ខណៈដែលក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីក៏បានចាប់ដៃគូជាមួយសិល្បករអន្តរជាតិ Charlie Puth និង Warner Music ដើម្បីជួយផ្សព្វផ្សាយប្រទេសសិង្ហបុរីជាគោលដៅដ៏ល្អបំផុតសម្រាប់ ឧស្សាហកម្មតន្ត្រី និង​បាន​សហការ​ជាមួយ Jackson Wang ក្នុង​ការ​ថត vlog ដំណើរ​កម្សាន្ត​នៅ​សិង្ហបុរី ដើម្បី​ផ្សព្វផ្សាយ​ប្រទេសរបស់ខ្លួនផងដែរ។

ផលអ្វីខ្លះដែលពួកគេ​ទទួល​បាន?

គិតតែការប្រគំតន្ត្រី Taylor Swift ចំនួន៦ថ្ងៃក្នុងខែមីនា ឆ្នាំ ២០២៤ គេបានប៉ាន់ប្រមាណថា នឹងមាន Swifties រហូតដល់ ២សែននាក់ទៅលេងប្រទេសសិង្ហបុរីក្នុងអំឡុងពេលនោះ ដែលនេះនឹងមាន​ឥទ្ធិពល​យ៉ាងមហាសាល​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ស្រុក ខណៈអ្នក​គាំទ្រពីប្រទេសផ្សេងៗ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​អ្នក​ទេសចរ​ដែល​ចំណាយ​ពេល​ច្រើន​ថ្ងៃ ច្រើន​ម៉ោង និង​ចំណាយ​ប្រាក់​ញ៉ាំ ផឹក និង​ដើរ​ទិញ​អីវ៉ាន់​ក្នុង​ប្រទេស​សិង្ហបុរី។

ខណៈដែលការមកដល់របស់ Coldplay ក្នុងខែមករា ឆ្នាំ ២០២៤ បានធ្វើឱ្យការស្វែងរកសណ្ឋាគារនៅលើវេទិកាធ្វើដំណើរ Agoda កើនឡើង 8.7 ដង។ ក្រុមមនុស្សដែលស្វែងរកកន្លែងស្នាក់នៅមិនត្រឹមតែមកពីប្រទេសឥណ្ឌូនេស៊ី ឬម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីប្រទេសថៃ ហុងកុង រហូតដល់សហរដ្ឋអាមេរិក ឬអូស្ត្រាលីផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច