ហេតុអ្វីរឿងល្បីភាគច្រើនរបស់ Netflix សុខចិត្តប្រើយុទ្ធសាស្ត្ររើសតារាមុខថ្មីៗ ជាជាងតារាល្បីៗ?

ខណៈពេលដែលការចាប់គូសម្តែងរវាងតារាដែលគ្រប់គ្នាធ្លាប់ស្គាល់ អាចធានាបាននូវប្រជាប្រិយភាពដែលអាចទុកចិត្តបាន ប៉ុន្តែទស្សនិកជនកាន់តែបង្ហាញក្តីកង្វល់ និងភាពស៊ាំភ្នែកកាន់តែខ្លាំងឡើង ចំពោះការជ្រើសរើសតារាលំដាប់កំពូល (A-list) ដែលអាចទាយដឹងសាច់រឿងមុន។ ប៉ុន្តែក្នុងខណៈពេលជាមួយគ្នានេះ រឿងភាគ Original របស់ Netflix ជាច្រើនដូចជារឿង “If Wishes Could Kill” និងរឿង “Teach You a Lesson” កំពុងតែទាក់ទាញអ្នកទស្សនាយ៉ាងខ្លាំង ដោយការប្រើប្រាស់តារាមុខថ្មីៗ ដើម្បីលើកកម្ពស់សាច់រឿងរបស់ពួកគេ។

ចេញផ្សាយកាលពីថ្ងៃទី ៥ ខែមិថុនា រឿង “Teach You a Lesson” បានបន្តឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីរឿងភាគសកលកំពូលទាំង ១០ របស់ Netflix សម្រាប់សប្តាហ៍ទីពីរ។ ជោគជ័យនេះបានជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើក្រុមតួសម្តែង។

អ្នកទស្សនាមិនត្រឹមតែផ្តោតលើតួឯកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើតួសម្តែងដែលជាបង្គោលនៅក្នុងភាគនីមួយៗផងដែរ។ នៅក្នុងភាគទី ៥ តារាសម្តែង Park Ji-yeon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួនាទីរបស់នាងជាអាណាព្យាបាលដែលធ្វើហួសហេតុ មករករឿងធ្វើបាបគ្រូបង្រៀនជាមួយនឹងពាក្យបណ្តឹងព្យាបាទ។ តារាសម្តែងដែលដើរតួជាតួអង្គអាក្រក់នៅក្នុងរឿងភាគនេះ បានទទួលជោគជ័យក្នុងការធ្វើឱ្យអ្នកទស្សនាខឹងសម្បារ ដែលជាកម្លាំងជំរុញឱ្យមានការចូលរួមទស្សនារឿងភាគនេះទាំងមូល។

ដោយឡែក រឿង “If Wishes Could Kill” ដែលបានចេញផ្សាយកាលពីខែមេសាមុននេះ ក៏បានជោគជ័យផងដែរ ដោយសារការដាក់តារាថ្មីៗឱ្យមកឈរនៅជួរមុខ។ រឿងភាគនេះមានការចូលរួមពីក្រុមកំពូលតារាកំពុងរះ រួមមាន Jeon So-young, Kang Mi-na, Baek Sun-ho, Hyun Woo-suk, Lee Hyo-je និង Choi Ju-eun ដែលបានឆក់យកបេះដូងអ្នកទស្សនាជាមួយនឹងភាពស៊ីសង្វាក់ដ៏ប្លែកភ្នែករបស់ពួកគេ។ បន្ថែមពីលើការដឹកនាំរឿងល្អ សាច់រឿងល្អ និងគំនិតច្នៃប្រឌិតប្លែកដែលរួមចំណែកដល់ប្រជាប្រិយភាពរបស់រឿងនេះ​ ការសម្តែងរបស់តារាមុខថ្មីៗ ក៏ជាកម្លាំងចលករនៅពីក្រោយភាពជោគជ័យដ៏ខ្លាំងក្លារបស់រឿងនេះដែរ។

មែនទែនទៅ Netflix បានផ្តល់ឱកាសដល់តារាសម្តែងថ្មីៗជាហូរហែមកហើយ។ ជាក់ស្ដែង រឿង “Sweet Home” បានបង្ហាញពីសក្តានុពលរបស់ Song Kang និង Lee Do-hyun ទៅកាន់សាធារណជន ធ្វើឱ្យតារាសម្តែងទាំងពីរទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានតំណែងជាតួឯកនៅក្នុងរឿងបន្តបន្ទាប់ទៀត។

រឿងដែលល្បីល្បាញខ្លាំងបំផុត “Squid Game” ក៏បានផ្តល់ឱកាសមាសសម្រាប់តារារាយរងចាស់វស្សាគឺតារាប្រុស Heo Sung-tae និងតារាស្រី Kim Joo-ryoung ដែលបានប្រើប្រាស់ជោគជ័យកម្រិតសកលនៃរឿងនេះ ដើម្បីជួយដល់អាជីពរបស់ពួកគេ។ រឿងភាគនេះក៏បានធ្វើឱ្យ Jung Ho-yeon ក្លាយជាតារាលំដាប់អន្តរជាតិភ្លាមៗ នៅក្នុងការបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងរបស់នាង។

រឿង “The Glory” ក៏បានដើរតាមគំរូស្រដៀងគ្នានេះដែរ។ ក្រុមតួសម្តែងគាំទ្រដែលជាតួចិត្តអាក្រក់ រួមមាន Park Sung-hoon, Kim Hieora, Cha Joo-young និង Kim Gun-woo ទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងទទួលបានតួនាទីសំខាន់ៗនៅក្នុងគម្រោងបន្ទាប់ៗ។ រឿងភាគសងសឹកនេះ ក៏បានអនុញ្ញាតឱ្យ Lim Ji-yeon ទទួលបានតួនាទីដែលកំណត់ជោគវាសនាអាជីពរបស់នាងរហូតក្លាយជាតារាលំដាប់កំពូលម្នាក់ជាផ្លូវការ។

គំរូនៃជោគជ័យដ៏ស្របគ្នានេះ បានគូសបញ្ជាក់ពីតម្រូវការតារាសម្តែងថ្មីៗនៅក្នុងឧស្សាហកម្មភាពយន្ត។ កាលពីមុន គ្រាន់តែមានការបង្ហាញខ្លួនរបស់តារាល្បីម្នាក់ គឺអាចធានាបាននូវការផ្ទុះការចាប់អារម្មណ៍ទៅហើយ ប៉ុន្តែការកើនឡើងហួសប្រមាណនៃមាតិកាផ្សាយតាមប្រព័ន្ធ Streaming បានធ្វើឱ្យអ្នកទស្សនាស៊ាំភ្នែកកាន់តែខ្លាំងជាមួយនឹងប្រព័ន្ធតារាល្បីដូចពីមុន។

បច្ចុប្បន្ន អ្នកទស្សនាផ្តល់អាទិភាពលើមុខមាត់ប្លែកៗជាជាងកេរ្តិ៍ឈ្មោះ ហើយពួកគេឲ្យតម្លៃលើភាពប្រាកដនិយមនៅក្នុងការជ្រើសរើសតួសម្តែង។ មន្តស្នេហ៍នឹកស្មានមិនដល់ដែលផ្តល់ដោយតារាទើបសម្តែងលើកដំបូង បង្កើតបាននូវអារម្មណ៍ស្រស់ស្រាយ ដែលចុងក្រោយក៏អាចជួយបង្កើនការជក់ចិត្តដក់អារម្មណ៍របស់ទស្សនិកជនទៅលើសាច់រឿង។

នៅពេលដែលទីផ្សារកាន់តែរីកធំឡើង តម្រូវការចំពោះមុខមាត់ថ្មីៗក៏បន្តកើនឡើងដូចគ្នា។ Netflix បានបង្កើតខ្លួនឯងជាវេទិកាមួយក្នុងចំណោមវេទិកាដែលកំពុងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះតម្រូវការនោះ។ ជាជាងការគ្រាន់តែពឹងផ្អែកលើអំណាចតារាល្បីដែលមានស្រាប់ សេវាកម្ម Streaming មួយនេះបានបង្កើតនូវគុណសម្បត្តិប្រកួតប្រជែងមួយ ដោយការប្រើប្រាស់ទេពកោសល្យថ្មីៗប្រកបដោយយុទ្ធសាស្ត្រ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដំណឹង​ល្អ! កម្ពុជា​សម្រេច​បើក​ឱ្យ​ផលិត​ភាពយន្ត​តាមប្រាសាទនា​ពេល​រាត្រី បន្ថែម​លើការ​ចូល​ទស្សនា

មិន​យូរ​ទៀត​ទេ កម្ពុជា​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្តរជាតិ ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ក្នុង​ពេល​រាត្រី ជាពិសេស​ថែម​ទាំង​អាច​ផលិត​ភាពយន្ត ចម្រៀង និង​ស្បត​ពាណិជ្ជកម្ម បាន​ថែម​ទៀត​ផង។

ហេតុអ្វីរឿងល្បីភាគច្រើនរបស់ Netflix សុខចិត្តប្រើយុទ្ធសាស្ត្ររើសតារាមុខថ្មីៗ ជាជាងតារាល្បីៗ?

ខណៈពេលដែលការចាប់គូសម្តែងរវាងតារាដែលគ្រប់គ្នាធ្លាប់ស្គាល់ អាចធានាបាននូវប្រជាប្រិយភាពដែលអាចទុកចិត្តបាន ប៉ុន្តែទស្សនិកជនកាន់តែបង្ហាញក្តីកង្វល់ និងភាពស៊ាំភ្នែកកាន់តែខ្លាំងឡើង ចំពោះការជ្រើសរើស

សួនសត្វមួយនៅចិន ជ្រើសរើសមនុស្សមកធ្វើពុតជាខ្លាឃ្មុំ ផ្ដល់ប្រាក់ខែឱ្យជិត ១៥ ០០០ ដុល្លារក្នុងមួយឆ្នាំ

យោងតាមសារព័ត៌មាន Jiupai News សួនសត្វ Luohe Wildlife Zoo ដែលមានទីតាំងនៅក្នុងទីក្រុង Luohe ខេត្ត Henan បានបង្ហោះសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ដើម្បីស្វែងរកមនុស្សមកស្លៀកឈុត

Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012

កាលពីថ្ងៃទី២៥ ខែមិថុនា នេះ Park Bom បានបញ្ចេញចម្រៀងស្នាដៃនិពន្ធថ្មីដោយផ្ទាល់ខ្លួន ក្រោមចំណងជើងថា Haven ដោយមានបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបង្កើតចេញជាស្នាដៃសម្រេច។ ទន្ទឹមគ្នានេះ អ្នកគាំទ្របាន

រឿងភាគ “ជីវិតនាងនូយ៉ា” ត្រៀមផលិតឡើងវិញជាថ្មី ខណៈប្រកាសជ្រើសរើសតួសម្ដែងមិនប្រកាន់ជាតិសាសន៍

កាលពីថ្ងៃទី ២៥ ខែមិថុនា បណ្តាញសារព័ត៌មានសិង្ហបុរី Mediacorp បានប្រកាសថា ការផលិតឡើងវិញទីបីនៃរឿងភាគដ៏ល្បីល្បាញលំដាប់កំពូល "Little Nyonya" (ជីវិតនាងនូយ៉ា) កំពុងស្ថិតក្នុងដំណាក់កាលផលិតហើយ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ទៅអូស្ត្រាលី ឡើងផ្ទះថ្មីប្រធានសមាគមសិល្បករខ្មែរ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បើ​ទោះ​ជា​អ្នក​ទាំង ២ មិន​សូវ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នៃ​ភាព​ជា​គូស្នេហ៍។ តែ​មិនដែល​នៅ​ឆ្ងាយ​ពី​គ្នា​ឡើយ ហើយ​ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​គូ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្នុង​កម្មវិធី​ឡើង​គេហ

ដដែលៗពេក! ប្អូនថ្លៃ ទេព បូព្រឹក្ស ព្រលះក្រុមការងារស្រីស្អាត SK

ប្អូន​ថ្លៃ​តារា​ចម្រៀង​ល្បី​ឈ្មោះ ទេព បូព្រឹក្ស បាន​បង្ហោះ​វីដេអូ​ក្ដៅ​ចិត្ត​និយាយ​អំពីក្រុមការងាររបស់ស្រីស្អាត SK ដែល​ធ្វើ​ការ​មិន​ច្បាស់​លាស់ ​​លុប​ចោល​ការ​ងារម្ដង​ជា​ពីរ​ដង ហាក់មិន​ឱ្យ​តម្លៃដល់​ក្រុម​រាំ​របស់​ពួក​គេ។

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ បាន​ជួប​បញ្ហា​រអាក់រអួល​ជាច្រើន​ក្នុង​​ការ​ដាក់​ពាក្យស្នើសុំ ដើម្បី​ទទួល​វីសាចេញ​ទៅ​ប្រកួត Mister Supranational 2026 នៅ​ឯ​ប្រទេស​ប៉ូឡូញ អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦។ តែ

ហ្វេន TF Family នៅកម្ពុជារំភើបចិត្តក្រោយអាយដលបានរៀននិយាយភាសាខ្មែរតាមសន្យាព្រមទាំងហាត់រៀនរបាំខ្មែរ

កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅថ្មីនេះ ក្រុមចម្រៀងបុរសល្បីនៅចិន TF Family បានបង្ហោះ story នៅលើគណនី Tiktok ផ្លូវការរបស់ខ្លួនដោ

ទម្រាំមានថ្ងៃនេះ! Kim Mu Yeol ទម្លាយប្រវត្តិជូរចត់ធ្លាប់រកចំណូលបានត្រឹម ១៣០ ដុល្លារក្នុងមួយឆ្នាំ ពេលតស៊ូក្នុងអាជីពសម្ដែងដំបូងៗ

តារាសម្តែងកូរ៉េ Kim Mu Yeol បានបើកចិត្តនិយាយអំពីពេលវេលាដ៏លំបាកដែលលោកបានឆ្លងកាត់ មុនពេលស្វែងរកឃើញភាពជោគជ័យ ដោយបានលាតត្រដាងថា លោកអាចរកចំណូលបានត្រឹម ២០ ម៉ឺនវ៉ុន (ប្រហែល

Leave a Reply

Your email address will not be published. Required fields are marked *