ទើបចេញរដូវកាលទី២ មិនបានប៉ុន្មាន​ Squid Game បង្ហើបតម្រុយពីរដូវកាលទី៣បាត់ទៅហើយ

លោក Hwang Dong-hyuk អ្នកនិពន្ធភាពយន្តភាគល្បីឈ្មោះ Squid Game បញ្ជាក់ថារដូវកាលទី៣ ដែលជារដូវកាលចុងក្រោយនឹងចាក់បញ្ជាក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥។

ក្រោយទទួលបានការគាំទ្រខ្លាំងនៅក្នុងរដូវកាលទី១​ កាលពីថ្ងៃទី២៦ ខែធ្នូនេះ Netflix ទើបតែបានបញ្ចេញរដូវកាលថ្មីនៃរឿងភាគពីល្បែងពិឃាដ Squid Game ជាសាច់រឿងបន្តរបស់ Gi-hun ដែលត្រឡប់មកប្រកួតក្នុងល្បែងនេះជាថ្មីម្ដងទៀត ជាមួយនឹងគោលបំណងថានឹង “សងសឹក” បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏ឃោរឃៅកាលពីរដូវកាលមុន។

ទន្ទឹមគ្នានេះ លោក Hwang Dong-hyuk បានប្រាប់ Variety ថា លោកនឹងផលិតរដូវកាលថ្មីមួយទៀត ដើម្បីបញ្ចប់សាច់រឿងទាំងស្រុងពីបេសកម្មរបស់តួឯកប្រុសរូបនេះ ហើយវាជារដូវកាលចុងក្រោយបង្អស់របស់ចក្រវាឡ Squid Game ។ អ្នកនិពន្ធ និងអ្នកដឹកនាំវ័យ៥៣ឆ្នាំរូបនេះ បានរៀបរាប់ថា៖​ “ដំបូងឡើយខ្ញុំគ្រោងនឹងសរសេររឿងនេះប្រមាណ៨ ទៅ៩ភាគទេ តែនៅពេលសរសេរចប់ វាធ្លាយរហូតដល់ទៅ ១០ភាគដែលខ្ញុំគិតថាវាវែងពេកសម្រាប់សាច់រឿងមួយរដូវកាល។​ ដូច្នេះខ្ញុំសម្រេចចិត្តរកចំណុចបញ្ចប់ដ៏សមរម្យសម្រាប់រដូវកាលទី២នេះ និងធ្វើសាច់រឿងបន្តសម្រាប់រដូវកាលទី៣”។

ដោយព្យាយាមមិនចង់បង្ហើបសាច់រឿងក្នុងរដូវកាលថ្មី លោក Hwang Dong-hyuk បានត្រឹមប្រាប់ថា​៖​ “ដោយសារក្នុងរដូវកាលនេះ Gi-hun គាត់បានបាត់បង់គ្រប់យ៉ាង មិនថាមិត្តសម្លាញ់ និងគម្រោងទាំងអស់សុទ្ធតែបរាជ័យ។​ ហេតុដូច្នេះ ក្នុងរដូវកាលទី៣ខាងមុខនេះ តើ Gi-hun គាត់នឹងធ្វើបែបណា? តើគាត់ជ្រើសរើសថានឹងបន្ត ឬបញ្ចប់បេសកម្មត្រឹមនេះ?”។

បន្ថែមពីនេះ អ្នកដឹកនាំរឿងរូបដដែលក៏បានបង្ហើបថា ក្នុងរដូវកាលបញ្ចប់ ទស្សនិកជននឹងបានឃើញតួអង្គតុក្កតាយក្សថ្មីមានឈ្មោះថា Cheol-su ដូចគ្នានឹងតុក្កតា Young-hee ដែលទស្សនិកជនកម្ពុជាតែងនិយមហៅថា តុក្កតាកូកូវ៉ា។

ដោយឡែកសម្រាប់ ពេលវេលានៃការចេញផ្សាយជាផ្លូវការរបស់រឿង​ Squid Game រដូវកាលទី៣ នៅមិនទាន់បានកំណត់ជាក់លាក់នៅឡើយទេ តែលោក Hwang Dong-hyuk សង្ឃឹមថា រឿងនេះអាចនឹងចេញនៅចន្លោះរដូវក្ដៅ ឬរដូវស្លឹកឈើជ្រុះឆ្នាំក្រោយនេះ។ លោកក៏បានបង្ហាញពីការតាំងចិត្តផ្ទាល់ខ្លួនថា នៅក្នុងរដូវកាលចុងក្រោយនៃរឿងរបស់ខ្លួន សាច់រឿងមួយភាគៗនឹងមានរយៈពេលវែងជាងមុន ជាមួយនឹងគុណភាពដែលប្រសើរឡើងផងដែរ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀង-សម្ដែង អ្នកផលិតមាតិកាល្បីៗ ទទួលលិខិតសរសើរពីយូនីសេហ្វ លើការងារសង្គម

សិល្បករ​ សិល្បៈ​ការិនី​ តារា​សម្ដែង​ តារា​ចម្រៀង​ និង​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​រូប​ទទួល​បាន​លិខិត​សរសើរ​ពី UNICEF Cambodia ក្រោយ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុងទិវាកុមារពិភពលោកក្នុង​ខេត្ត​មណ្ឌលគិរី​​។

ពីក្មេងប្រុសម្ចាស់ពាន The Voice Kid សំឡេងផ្អែម ឥឡូវ ទេព ពិសេដ្ឋ ល្បីឈ្មោះខ្លាំងតាមរយៈបទរ៉េប

ក្មេងប្រុស ទេព ពិសិដ្ឋា ក្លាយ​ជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែល​គ្រា​នោះ ទើប​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។ ការ​តស៊ូ​ឡើង​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ពិតជា​មិន​ខក​បំណង​ឡើយ

សោកនាដកម្មក្នុងវិស័យខេប៉ុប៖ នៅពេលដែលភាពជោគជ័យ ដើរទន្ទឹមគ្នានឹងអត្តឃាត

ស្របពេលដែលខ្សែជីវិតនៅលើវិថីខេប៉ុបកំពុងតែមានដំណើរទៅកាន់ភាពជោគជ័យ តែសិល្បករមិនតិចរូបទេបានសម្រេចបញ្ចប់អនាគតបស់ខ្លួនត្រឹមវ័យជាង ២០ឆ្នាំ។ ហេតុអ្វីបានជាតារាខេប៉ុបទាំងនេះសម្រេចចិត្តធ្វើ

ស្វាមីសាន់ឆាយបញ្ជាក់ច្បាស់ៗថាអ្នកណាជាអ្នកទទួលកេរ្តិ៍មរតកដ៏មហាសាលរបស់ភរិយា

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារ​លើ​បណ្តាញ​សង្គមដោយ​បង្ហាញ​ពី​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ភរិយា

អ្នកគាំទ្រត្រៀម! Taxi Driver រដូវកាលថ្មីគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២៥នេះ ជាមួយសាច់រឿងស៊ីជម្រៅជាងមុន

SBS បញ្ជាក់ថា ភាពយន្តភាគរឿង Taxi Driver រដូវកាលទី ៣ នឹងចេញផ្សាយនៅចន្លោះខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥នេះ ដោយនៅតែរក្សាតួសម្ដែងពីរដូវកាលមុនដដែល តែសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាងមុន។

លែងប្រើឈ្មោះចាស់ហើយ! សមាជិក NewJeans ត្រៀមចូលរួមការប្រគំតន្ត្រីធំលើកដំបូងដោយប្រើឈ្មោះថ្មីថា …

បន្ទាប់ពីមានបញ្ហាចាកចេញពីផលិតកម្មមុនកុងត្រាកំណត់ ពេលនេះសមាជិកក្រុមចម្រៀងនារី NewJeans បានសម្រេចបន្តសកម្មភាពដោយប្រើឈ្មោះថ្មី NJZ ជំនួសឈ្មោះដើមរបស់ពួកគេ

ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ចេញបទដំបូង sad ខ្លាំង ដល់ថ្នាក់ហ្វេនលាន់មាត់បែបនេះ!

បទ​ដំបូង​របស់​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​៥ គី សាវីន ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ ថា​ពីរោះ​ខ្លាំង​ខណៈ​បទ​ចម្រៀង​​បែប​យុវវ័យ​មនោសញ្ចេតនាមួយ​នេះ​ បាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ពី​ក្រោយ​ស្នេហា​​

ស្ទូឌីយោថតរូបបកស្រាយបែបនេះ ក្រោយធ្វើឱ្យបែកធ្លាយរូបថតរបស់ Taecyeon ក្រុម 2pm និងមិត្តស្រីនៅប៉ារីស

ស្ទូឌីយោថតរូប The Best Photo Paris បានចេញសុំទោស ចំពោះការចែករំលែករូបថតរបស់ Taecyeon និងមិត្តស្រី ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំថា ជារូបថតសុំសង្សាររៀបការរបស់សមាជិកក្រុម

មើលត្រឹម Trailer ក៏ស្រៀវសាច់! ភាពយន្ត “Jurassic World” វគ្គថ្មីដែល Scarlett Johansson មកសម្ដែង

ក្រុមហ៊ុន Universal Picture ទើបតែបញ្ចេញវីដេអូ Trailer ដំបូងសម្រាប់កំពូលភាពយន្តដាយណូស័រ “Jurassic World” វគ្គថ្មីកាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយវគ្គថ្មីនេះមានចំណងជើងថា “Jurassic World Rebirth”

ឈុតតំណាងជាតិ ៣ នេះ នឹងបង្ហាញលើឆាកអន្តរជាតិក្នុងប្រទេសម៉ាឡេស៊ី

កម្ពុជា​បាន​នាំ​យក​ឈុត​តំណាង​ជាតិ ​៣​ ដែល​ច្នៃ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត ​Kids & Teens Pageant Global នៅប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​បវរកញ្ញា​កម្ពុជា ៣ រូប កំពុង​​ចូលរួម​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *