មិនទាន់ចេញវគ្គ ២ ផង អ្នកដឹកនាំរឿង Squid Game បង្ហើបប្រាប់ពីគម្រោងចេញវគ្គ ៣ បាត់!

ដូចដែលប្រិយមិត្តបានដឹងស្រាប់រឿងភាគកូរ៉េ Squid Game  គឺមានភាពល្បីល្បាញនិងត្រូវបានចាត់ទុកថាជារឿងភាគមួយដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងឆ្នាំ២០២១នេះ។ ដោយមានការគាំទ្រយ៉ាងគគ្រឹកគគ្រែងពីសំណាក់អ្នកគាំទ្រ ពិតណាស់ធ្វើឲ្យរឿង Squid Game មានសង្ឃឹមច្រើនក្នុងការចេញវគ្គបន្ដបន្ទាប់ដើម្បីមកបំពេញចិត្តអ្នកគាំទ្រ។

ដូចការស្មានមិនខុស នៅថ្ងៃទី ២៨ ខែ ធ្នូ ម្សិលមិញនេះ អ្នកដឹកនាំរឿង Squid Game លោក Hwang DongHyuk ក៏បានចេញមុខបង្ហើបប្រាប់ពីគម្រោងនាពេលអនាគតសម្រាប់រឿងភាគមួយនេះ។ លោកបានប្រាប់យ៉ាងដូច្នេះថា៖ ពេលនេះខ្ញុំជាមួយខាងក្រុមហ៊ុន Netflix កំពុងពិភាក្សាគ្នាពីគម្រោងផលិតរឿង Squid Game វគ្គ ២ និងវគ្គ ៣។

Hwang Dong-hyuk

លោកបន្ដថា៖ ខ្ញុំដឹងថាមានអ្នកគាំទ្រជាច្រើនកំពុងរងចាំ ដូច្នេះពួកយើងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតរឿងភាគនេះនិងព្យាយាមធ្វើយ៉ាងណាមិនឲ្យអ្នកគាំទ្រខកបំណងឡើយ។ បន្ថែមពីនេះ លោក Hwang DongHyuk ក៏បានបង្ហើបប្រាប់បន្ដិចពីសាច់រឿងវគ្គ ២ ថា៖ នៅវគ្គ ២​ នេះ គឺផ្ដោតសំខាន់លើដំណើររឿងរបស់តួអង្គ Gi Hun ដែលសម្ដែងដោយតារាប្រុស Lee JungJae ជាពិសេសមនុស្សដែលលោកបានជួបនិងមានអាថ៍កំបាំងជាច្រើនទៀតផងដែរសុំលាក់សិន។  

ក្រៅពីនេះ លោកក៏បានប្រាប់បន្ថែមថា វគ្គ ៣ ក៏កំពុងស្ថិតនៅក្រោមការពិភាក្សាដែរ បើទោះជាមិនទាន់មានការបញ្ជាក់ច្បាស់នាពេលឥឡូវនេះតែវគ្គ ៣ គឺមានសង្ឃឹមច្រើនក្នុងការបោះទុនផលិត។

តោះនរណាខ្លះ ហ្វេន រឿង Squid Game ត្រៀមៗ មិនត្រឹមតែមានវគ្គ ២ ទេ ថែមទាំងអាចមានវគ្គ ៣ ទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ