មិនចង់​ស្ដាយ​ក្រោយ គួរ​កុំ​និយាយរឿង ៣យ៉ាងនេះ​ឲ្យ​អ្នក​ដទៃ​ដឹង ទោះស្និទ្ធស្នាល​ប៉ុណ្ណា​ក៏​ដោយ

ការរស់នៅក្នុងសង្គមចំណងមិត្តភាពពិតជាសំខាន់ដល់ថ្នាក់មានរឿងខ្លះមិនអាចនិយាយជាមួយក្រុមគ្រួសារបានទេ​ តែអាចនិយាយជាមួយមិត្តភក្ដិបាន។ ភាពជិតស្និទ្ធិគ្នាបែបនេះគឺកើតឡើងតាមរយៈការយោគយល់អធ្យាស្រ័យគ្នា យល់ចិត្តគ្នា និងស្រឡាញ់គ្នាដូចបងប្អូន។ មិនមែនមិត្តភក្ដិទាំងអស់សុទ្ធតែល្អនិងស្មោះត្រង់ជាមួយយើងនោះទេ ដូចនេះការប្រើពាក្យសម្ដីនិងការចែករំលែករឿងផ្ទាល់ខ្លួនមួយចំនួនត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។ ថ្ងៃនេះ AMS នឹងប្រាប់ពីរឿង ៣ យ៉ាងដែលមិនគួរចែករំលែកក្នុងទំនាក់ទំនងមិត្តភាព។

១. ចំណុចខ្សោយ

ក្នុងដំណើរនៃជីវិតរបស់មនុស្ស គ្មាននរណាម្នាក់ដែលរស់នៅដោយគ្មានចំណុចខ្សោយនោះទេ។ នៅពេលដែលអ្នកទុកចិត្តលើអ្នកណាម្នាក់ខ្លាំងពេកអ្នកប្រាកដជានិយាយរឿងគ្រប់យ៉ាងប្រាប់គេជាមិនខាន ជាពិសេសចំណុចខ្សោយរបស់ខ្លួនឯង។ ប៉ុន្តែអ្នកទាំងអស់គ្នាមិនអាចដឹងថាពួកគេនឹងយករឿងដែលយើងប្រាប់នោះទៅនិយាយវែកញែកបន្ត ឬក៏អត់ទេ។ មួយវិញទៀត មនុស្សស្គាល់មុខស្គាល់មាត់តែមិនស្គាល់ចិត្ត ដូច្នេះវាមិនមែនជារឿងល្អនោះទេក្នុងការបង្ហាញភាពស្មោះត្រង់តាមរយៈការនិយាយរឿងគ្រប់យ៉ាងប្រាប់មិត្តភក្ដិ ព្រោះអ្នកនឹងត្រូវគេវាយតម្លៃថាជាមនុស្សល្ងង់ជាមិនខាន។ នៅពេលមនុស្សមានវ័យកាន់តែចាស់ពីមួយឆ្នាំទៅមួយឆ្នាំពួកគេនឹងរឹតតែត្រូវចេះការពារខ្លួនឯង ដោយសារគ្រប់ពាក្យដែលនិយាយចេញទៅត្រូវគេយកមកវាយបកនៅពេលណានោះទេ។

២. ប្រាក់ចំណូល

អ្នកទាំងអស់ជឿអត់ថាមានមនុស្សជាច្រើនរាប់អានគ្នាតាមតែកម្រិតជីវភាពប៉ុណ្ណោះ? នៅក្នុងកម្មវិធីជួបជុំមិត្តភក្ដិណាមួយ បញ្ហាចំណូលចំណាយមិនត្រូវលើកមកនិយាយជាដាច់ខាតបើទោះបីជាគេសួរចាក់ឬសចាក់គល់យ៉ាងណាក៏ដោយ។ ពេលគេដឹងថាអ្នកទាំងអស់គ្នាមានប្រាក់ចំណូលខ្ពស់ភាគច្រើនគេនឹងមិនសាទរជាមួយនោះទេ តែគេបែរជាយករឿងនេះមកធ្វើជាលេសនិយាយដៀមដាមច្រណែនទៅវិញ។ ផ្ទុយទៅវិញ បើសិនជាគេដឹងចំណូលរបស់អ្នកទាំងអស់ទាបមិនស្មើគេនោះអ្នកទាំងនោះនឹងនិយាយពេបជ្រាយនិងរើសអើង ពេលខ្លះសឹងតែមិនត្រូវបានគេរាប់រកទៀត។ អ្នកទាំងអស់គ្នាត្រូវដឹងថាមិត្តភក្ដិពិតប្រាកដនិងមនុស្សចេះដឹងនឹងមិនសួរនាំរឿងប្រាក់ចំណូលជាដាច់ខាត។

៣. ជម្លោះក្នុងគ្រួសារ

នៅក្នុងពេលបច្ចុប្បន្នមនុស្សតែងតែបញ្ចេញរឿងមិនសប្បាយចិត្ត ជាពិសេសរឿងជម្លោះក្នុងគ្រួសារនិងជាមួយដៃគូតាមបណ្ដាញសង្គម។ អំឡុងពេលដែលខឹងនោះ អ្នកទាំងអស់គ្នាពិតជាចង់អ្នកណាម្នាក់មកស្ដាប់រឿងរ៉ាវក្នុងចិត្តទាំងនោះ។ ក្រោយនិយាយហើយ វាពិតជាធូរចិត្តខ្លាំងមែនទែន។ ប៉ុន្តែ សាកគិតទៅមើលពេលនិយាយប្រាប់គេអស់សាច់រឿងហើយ តើប្រាកដអត់ថាគេនឹងមិននិយាយរឿងយើងបន្តទៅអ្នកដទៃ? តើគេនឹងគិតបែបណា? ជាក់ស្ដែង អ្នកស្ដាប់ខ្លះតែងតែយករឿងដែលអ្នកនិយាយប្រាប់ហើយទៅពន្លើសនិងមើលងាយអ្នកទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចនឹងមើលងាយនិងមិនឱ្យតម្លៃគ្រួសារអ្នកដែរ។ ​​​​​

ដូចនេះ វាមិនមានអ្វីដែលល្អប្រសើរជាជាងប្រយ័ត្នប្រយែងក្នុងការនិយាយស្ដីនិងពិចារណាថាអ្វីគួរនិយាយ ឬអ្វីមិនគួរនិយាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ