ទិវានារីអន្តរជាតិ (International Women’s Day) ត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនា ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៏ សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី។
ក្រឡេកមកប្រទេសកម្ពុជាវិញនោះ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាតែងតែបង្ហោះសារអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ដើម្បីបង្ហាញក្តីស្រលាញ់ទៅកាន់អ្នកម្តាយ ក្រុមគ្រួសារ និងក្រុមការងារជានារីភេទជាដើម។ រីឯរង្វង់សិល្បៈវិញក៏មិនខុសគ្នានោះដែរ កន្លងមកមានបទចម្រៀងជាច្រើនត្រូវតែងនិពន្ធឡើង ដើម្បីរំលឹកគុណដល់អ្នកម្តាយដែលជាព្រះរស់ ចំណាយស្ទើរពេញមួយជីវីត លះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលាមើលថែទាំកូន និងក្រុមគ្រួសារ ហើយក៏មានចម្រៀងខ្លះទៀតត្រូវតែងនិពន្ធឡើងពីភាពរឹងមាំ និងទឹកចិត្តក្លាហានអង់អាចរបស់ស្ត្រីក្នុងសង្គមបច្ចប្បន្នផងដែរ។ ដូច្នេះ AMS សូមលើកយកចម្រៀងដែលលើកតម្កើងពីគុណូបការៈរបស់អ្នកម្តាយ និងស្ត្រី មកចែកជូនប្រិយមិត្តស្តាប់កម្សាន្តខាងក្រោមនេះ៖
«ម្តាយ (MAMA)» បកស្រាយដោយ វណ្ណដា ft. ក្មេងខ្មែរ
«លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ» បកស្រាយដោយ មាស សុខសោភា
«វីរៈនារី/ Top of the lady» បកស្រាយដោយ ទេព បូព្រឹក្ស
«សុដន់ម៉ែ» បកស្រាយដោយ កាតុ
DEAR ម៉ាក់ (DEAR MA) បកស្រាយដោយ Norith ក្រុម Polarix
«រស់ជាខ្លួនឯង» បកស្រាយដោយ ឱក សុគន្ធកញ្ញា
«ជាតិស្រ្តី» បកស្រាយដោយ ទូច ស៊ុននិច
«មកុដស្រ្តី» បកស្រាយដោយ ពេជ្រ សោភា
«តម្លៃមនុស្សស្រី» បកស្រាយដោយ បាន មុន្នីល័ក្ខ
«ស្ត្រី ( Woman )» បកស្រាយដោយ ចាន់ ឡា
«បំពេរម្តាយ» បកស្រាយដោយ មាស សុខសោភា
«ហ្គតដ៊េស/ GODDESS» បកស្រាយដោយ ទេព បូព្រឹក្ស




Account
Security
Favourite Content