អនាគត aespa ស្ថិត​នៅ​មាត់ជ្រោះ​ក្រោយ​ជម្លោះ​ផ្ទៃ​ក្នុងក្នុង​ក្រុមហ៊ុន

សារព័ត៌មាន Naver រាយការណ៍ថាក្រុមចម្រៀងស្រីថ្មីបំផុតរបស់ SM គឺ aespa កំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយ​ក្រៅ​ពីការចេញបទថ្មីរបស់ពួក​គេ​កំពុងមានបញ្ហា បើ​ធៀប​នឹង​ក្រុម​ចម្រៀង​ស្រី​ផ្សេង​ទៀតដែល​ចេញច្រៀង​ក្នុង​ពេល​ដូច​គ្នា វិថី​អាជីពក្នុងអនាគត​របស់ aespa ក៏​ពិបាកប្រកួតប្រជែងជាមួយគេដែរ​។

ផលប៉ះពាល់នៃជម្លោះផ្ទៃក្នុង

Aespa បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២០ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងឆ្នាំទី ៤ នៃអាជីពរបស់ពួក​គេ។ ក្នុងនាមជាអ្នកតំណាងក្រុម​ខេប៉ុបជំនាន់ទី ៤ របស់ SM, Aespa ត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុន Lee Soo Man។ ប៉ុន្តែនៅពេលដែលក្រុមអ្នកដឹកនាំបច្ចុប្បន្នរបស់ SM ដែលដឹកនាំដោយ CEO Lee Sung Soo មានជម្លោះជាមួយអតីត CEO Lee Soo Man សកម្មភាពរបស់សិល្បករ SM ក៏ត្រូវជាប់គាំង ហើយឈ្មោះ aespa ត្រូវបានគេលើកឡើងថាជាសិល្បករដែលរងទុក្ខច្រើនបំផុត។

នាយកប្រតិបត្តិបច្ចុប្បន្នរបស់ SM បានបញ្ជាក់ថា Lee Soo Man កំពុងប្រើប្រាស់ aespa ជាមធ្យោបាយដើម្បីធ្វើអាជីវកម្មខុសច្បាប់។ តាម​រយៈ​វីដេអូ Lee Sung Soo បាន​ចោទ​ប្រកាន់ Lee Soo Man ដោយ​ផ្ទាល់​ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើនចាប់​ពី​ការ​បន្លំ​ពន្ធ​រហូត​ដល់​ពន្យារ​ការ​ត្រលប់​មក​វិញ​របស់ aespa។

ជាពិសេស លោក Lee បាននិយាយថា “ការចេញអាល់ប៊ុមថ្មីរបស់ aespa គ្រោងនឹងចេញនៅកំឡុងថ្ងៃទី ២០ ខែកុម្ភៈ ហើយការប្រគំតន្ត្រីលើកដំបូងរបស់ក្រុមនេះក៏នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះផងដែរ បន្ទាប់ពីប្រហែលមួយសប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដដែលការត្រលប់មកវិញរបស់ aespa ត្រូវបានពន្យារពេលគឺដោយសារតែបទចម្រៀងដែលស្នើសុំដោយ Lee Soo Man មិនស័ក្តិសមសម្រាប់ក្រុម”។

យោងតាម ​​CEO Lee Sung Soo, aespa មិនមែនជាជនរងគ្រោះតែម្នាក់នោះទេ។ Lee Soo Man បានស្នើសុំបញ្ចូលសារទាក់ទងនឹង បរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងពាក្យមួយអំពីការគ្រប់គ្រងអាជីវកម្មក្នុងបទចម្រៀងរបស់សិល្បករ SM មួយចំនួនដូចជា NCT 127 និង GOT the beat ។

នាយកប្រតិបត្តិ SM បានចែករំលែកថានៅពីក្រោយសារនៃការដាំដើមឈើ ក៏ដូចជាការអំពាវនាវឱ្យអភិវឌ្ឍទីផ្សារថ្មី និងការផ្លាស់ប្តូរវប្បធម៌ គឺ Lee Soo Man មានបំណងចង់ជំរុញអាជីវកម្មកាស៊ីណូ និងអាជីវកម្មអចលនទ្រព្យដែលមិនត្រឹមត្រូវ។

ដោយមើលឃើញពីទិសដៅមិនសមហេតុផលរបស់ Lee Soo Man បុគ្គលិក និងសហ CEO ទាំងអស់បានសម្រេចចិត្តថាការចេញផ្សាយបទចម្រៀងបែបនេះគួរតែត្រូវបានលុបចោលសម្រាប់ជាប្រយោជន៍ដល់ aespa ។ នោះ​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​ការ​វិល​វិញ​របស់​ក្រុម​មិន​អាច​ទៅ​តាម​ការ​គ្រោង​ទុក។

ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​របស់​ក្រុម​ចម្រៀង​ស្រី Gen 4

មិនអាចប្រកែកបានទេចំពោះការពិតថា aespa ធ្លាប់ជាក្រុមចម្រៀងស្រីដែលបង្ហាញវត្តមានយ៉ាងរឹងមាំនៅក្នុងឧស្សាហកម្មតន្ត្រី Kpop ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនរបស់ពួកគេ។ ទោះយ៉ាងណា ក្នុងរយៈពេល ៦ ខែកន្លងមក ក្រុមនេះមិនបានចេញអាល់ប៊ុមណាមួយនោះទេ។ ទោះបីជាសមាជិក Karina និង Winter បានចេញមុខជាមួយក្រុម GOT the Beat ក៏ដោយ ប៉ុន្តែ​សម្រាប់ក្រុម aespa ទាំងមូល​គឺមិនទាន់បាន Comeback នៅឡើយទេ ចាប់តាំងពីអាល់ប៊ុម Girls ត្រូវបានចេញផ្សាយកាលពីខែកក្កដាឆ្នាំមុន។

ខណៈដែលពេលវេលា Comeback របស់ពួកគេត្រូវបានពន្យារពេល អ្នកគាំទ្រជាច្រើនជឿថា ភាពទាក់ទាញរបស់ aespa នឹងត្រូវបាត់បង់ ជាពិសេសនៅពេលដែលក្រុមនេះស្ថិតនៅក្រោមសម្ពាធជាច្រើន មិនត្រឹមតែជម្លោះផ្ទៃក្នុង ប៉ុន្តែថែមទាំងប្រឈមការប្រកួតប្រជែងដ៏ក្ដៅគគុកជាមួយក្រុម​ចម្រៀង​ស្រី Gen 4 នៅ​ក្នុងផលិតកម្មដទៃផងដែរ។

Naver និយាយ​ថា aespa បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សមាជិក​ក្រុម​មិន​អាច​បញ្ចេញ​ស្ទីល​​ដោយ​ខ្លួនឯងបាន​ទេ។ ស្របពេលជាមួយគ្នានេះ ដៃគូប្រកួតប្រជែងរបស់ពួកគេដូចជា NewJeans និង IVE កំពុងក្លាយ​ជា​ក្រុម Trending និងទទួលបានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ហើយ​ក៏​កំពុង​បង្កើន​ឥទ្ធិពលឥត​ឈប់ឈរ​លើ​គ្រប់​រូបភាព​ដូច​ជា​ការ​បង្ហាញ​ម៉ូដ ការ​ផ្សាយ​ពាណិជ្ជកម្ម និងការលេចមុខក្នុងកម្មវិធីផ្សេងៗ។ ចំពោះ​ក្រុម aespa មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ពួក​គេ​ក្នុង​ការ​ពង្រឹង​មុខ​តំណែង​ឈាន​មុខ​គេ​ក្នុង​វិស័យ K-pop គឺ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ឱ្យ​បាន​ឆាប់តាម​ដែល​អាច​ធ្វើ​បាន។

ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមានការរំពឹងទុកខ្ពស់ចំពោះការបង្កើតថ្មី និងសក្តានុពលរបស់សមាជិកទាំង ៤ ជាពិសេសនៅពេលដែលក្រុមនេះមានការគាំទ្រច្រើនពីសហគមន៍អ្នកគាំទ្រដ៏ស្មោះត្រង់ជុំវិញពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម