ហ្វេនៗត្រៀម! ក្រុមចម្រៀងខេប៉ុបច្រើនក្រុមនឹង Comeback ជាមួយអាល់ប៊ុមថ្មីក្នុងខែមិថុនា

ក្នុងខែមិថុនាខាងមុខ​នេះសិល្បករជាច្រើនក្នុងវិស័យខេប៉ុបបានប្រកាស​ធ្វើការ​វិល​មកឆាកតន្ត្រីវិញ។ តារាចម្រៀងល្បីៗជាច្រើនមានទាំងតារាទោល ក្រុមចម្រៀងបុរស ក្រុមចម្រៀងនារីទាំងរលកចាស់និងរលកថ្មីនឹងធ្វើឱ្យឆាកតន្ត្រីរដូវក្ដៅខាងមុខនេះពោរពេញទៅដោយភាពរំភើបញាប់ញ័រ។ ចង់ដឹងថាមានតារាណាខ្លះ តស់ទៅតាមដានទាំងអស់គ្នាតែម្ដង

១. B.I

តារាចម្រៀងរ៉េបប្រុស B.I នឹងត្រលប់មកវិញដោយមានការសហការពិសេសជាមួយតារារ៉េបស្រី HEIZE សម្រាប់បទចម្រៀងមានចំណងជើងថា “Ferris Wheel” ដែលជាបទនាំមុខពីអាល់ប៊ុមទី ៣ របស់លោក “WONDERLAND” ត្រៀមចេញនៅថ្ងៃទី ១ ខែមិថុនា។ ខណៈពេលនេះ B.I កំពុងផ្សព្វផ្សាយយ៉ាងសកម្មនៅលើគណនី Twitter (X) ផ្លូវការរបស់លោក សម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងចាប់តាំងពីបទ “Tasty” កាលពីខែឧសភា ឆ្នាំ២០២៤។

២. ENHYPHEN

ថ្ងៃទី ៥ ខែមិថុនាគឺពេលវេលាសម្រាប់ ENGENES! ដោយ ENHYPHEN ត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៦ របស់ពួកគេមានចំណងជើងថា “DESIRE: UNLEASH” បន្ទាប់ពីទទួលបានជោគជ័យខ្លាំងជាមួយអាល់ប៊ុម “XO” កាលពីពេលកន្លងមក។ អ្នកគាំទ្ររំពឹងថា ENHYPHEN នឹងក្លាយជាសិល្បករដែលមានអ្នកទន្ទឹងរង់ចាំច្រើនបំផុតប្រចាំខែមិថុនា បន្ទាប់ពីបានឃើញវីដេអូ Teaser របស់ពួកគេ។

៣. ITZY

ក្រុម​ចម្រៀង​ស្រី​ដ៏​មាន​ទេព​កោសល្យ ITZY នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា ជាមួយ​​អាល់ប៊ុម​មួយ​មាន​ចំណង​ជើង​ថា “Girls Will Be Girls”។ វីដេអូ Teaser ផ្លូវការរបស់ពួកគេបានចេញផ្សាយកាលពីពេលថ្មីៗ ដែលបានធ្វើឱ្យអ្នកគាំទ្រអន្ទះសាខ្លាំងបាត់ទៅហើយ។

៤. Doyoung ក្រុម NCT

សមាជិក NCT Doyoung នឹង​ធ្វើការ Comeback ទោល​លើក​ដំបូង​នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា​ដូចគ្នា។ អាល់ប៊ុមទោលដំបូងរបស់ Doyoung មានចំណងជើងថា “YOUTH” បានចេញនៅខែមេសា ឆ្នាំ ២០២៤។ ឥឡូវនេះ លោកនឹងរៀបចំការប្រគុំតន្ត្រីទោលឆ្នាំ ២០២៥ របស់ខ្លួនមានឈ្មោះថា “Doors” នៅថ្ងៃទី ១៤ និង ១៥ ខែមិថុនា នៅពហុកីឡដ្ឋាន Jamsil Indoor Stadium ទីក្រុងសេអ៊ូល ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះ។

៥. XLOV

ក្រុមចម្រៀងបុរសថ្មី XLOV នឹង​ធ្វើការត្រលប់មកឆាកតន្ត្រីវិញ​នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា ជាមួយ​នឹង​អាល់ប៊ុម​ទោល​ទី​ពីរ​របស់​ពួក​គេមានឈ្មោះថា “I ONE”។ ជាមួយបទចម្រៀងថ្មីចំនួនប្រាំមួយបទ XLOV មានការជឿជាក់ថានឹងអាចឆក់យកបេះដូងអ្នកគាំទ្រ ខណៈត្រៀមរៀបចំកម្មវិធីពិសេសសម្រាប់អ្នកគាំទ្រទៀតផង។

៦. Stray Kids

ក្រុមចម្រៀងជួរមុខពី JYP គឺ Stray Kids នឹងវាយលុកទីផ្សារប្រទេសជប៉ុនជាមួយនឹងអាល់ប៊ុមភាសាជប៉ុនខ្នាតតូចទីបីរបស់ពួកគេមានចំណងជើងថា “Hollow”។ បញ្ជីបទចម្រៀងមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រអាចរំពឹងថានឹងមាន Concept រដូវក្តៅដ៏​ប្រណិតឆើតឆាយដោយផ្អែកលើរូបថត Teaser។

៧. LE SSERAFIM

ក្រុម​ចម្រៀង​ស្រី LE SSERAFIM ក៏​នឹង​ព្យាយាម​វាយលុកទីផ្សារ​ប្រទេស​ជប៉ុនដែរ​ជាមួយ​នឹង​អាល់​ប៊ុម​ទី ៤ របស់​ពួក​គេ​ ដែលនឹងចេញ​នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា។ ជាងនេះទៅទៀត ពួកគេក៏នឹងទាក់ទាញអ្នកគាំទ្រជាមួយការប្រគំតន្ត្រី 2025 LE SSERAFIM TOUR ‘EASY CRAZY HOT’ នៅប្រទេសជប៉ុន។

៨. POW និង KATSEYE

ថ្ងៃទី ២៧ ខែមិថុនាគឺជាថ្ងៃសម្រាប់ក្រុមចម្រៀង Rookie ខណៈក្រុម POW និង KATSEYE នឹងធ្វើការត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់ពួកគេ។ ក្នុងនោះក្រុមបុរស POW នឹងចេញអាល់ប៊ុមទីបីរបស់ពួកគេ “GRID” ហើយក្រុមនារី KATSEYE នឹងត្រលប់មកវិញជាមួយអាល់ប៊ុម EP ទីពីររបស់ពួកគេមានចំណងជើងថា “BEAUTIFUL CHAOS” បន្ទាប់ពីការផ្សព្វផ្សាយដោយជោគជ័យនៃបទ “GNARLY” ដែលធ្វើឱ្យពួកគេចាប់ផ្ដើមល្បីល្បាញជាអន្តរជាតិ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *