«បេះដូងអ្នកម៉ែ» ចំណងដៃថ្មីពី នូ ឧសភា ជូនទៅអ្នកម្តាយ និងសុភាពនារីថ្ងៃ ៨ មីនា

តារា​ចម្រៀង និង​ជា​តារា​សម្ដែង​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង លោក នូ ឧសភា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ នេះ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ចំណងជើង​ថា «បេះដូង​អ្នកម៉ែ» ដែល​បទ​នេះ​ត្រូវ​លោក​ទុកជា​ចំណង​ដៃ​ជូន​ទៅ​អ្នក​ម្តាយ និង​សុភាព​នារី​គ្រប់​រូប ក្នុង​ថ្ងៃ​ទិវា​សិទ្ធនារី​អន្តរ​ជាតិ។

លើ Cover នៃ​បទ​នេះ គេ​ឃើញ​មាន​ការ​រៀបរាប់​ដោយ​ខ្លី​ៗ ពោរពេញ​ដោយ​អត្ថន័យ​ថា៖ «សូម​ផ្ញើ​បទ​ចម្រៀង​មួយ​បទ​នេះ​ទៅ​នារី និង​អ្នក​ម្តាយ​ទាំងអស់​ជា​ចំណងដៃ​ក្នុង​ថ្ងៃ​ពិសេស​មួយនេះ! រីករាយ​ទិវា​សិទ្ធ​នារី​អន្តរជាតិ គោរព​ស្រឡាញ់​អ្នក​ម្តាយ​ជា​រៀង​រហូត​ណា

ក្រឡេកទៅមើលអត្ថន័យវិញនោះ បទចម្រៀងនេះត្រូវបានតែងនិពន្ធឡើងជាពិសេសសម្រាប់អ្នកម្ដាយ និងបានរៀបរាប់ពីទំហំចិត្តដែលកូនមានចំពោះអ្នកមានគុណ សម្រាប់ការខិតខំចិញ្ចឹមបីបាច់កូនតាំងពីតូចរហូតធំដឹងក្តី។ចង់ដឹងអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះនោះ ទស្សនាវីដេអូចម្រៀងបទ «បេះដូងអ្នកម៉ែ» របស់ម្ចាស់បទ ព្រងើយ លោក នូ ឧសភា ខាងក្រោមនេះ។