Miley Cyrus ទម្លាយមូលហេតុធំដែលនាងមិនព្រមចេញប្រគំតន្ត្រីទេសចរណ៍ ទោះទើបបញ្ចេញអាល់ប៊ុមថ្មី

ត្បិតថាតារាចម្រៀងអាមេរិក Miley Cyrus បានចេញអាល់ប៊ុមឱ្យអ្នកគាំទ្ររបស់ខ្លួនបានស្ដាប់ជារឿយៗ ដូចជាអាល់ប៊ុម Endless Summer Vacation ឆ្នាំ ២០២៣ ដែលជាជោគជ័យដ៏ធំធេងជាមួយបទចម្រៀងពេញនិយម Flower និង Used to be Young រហូតដល់អាល់ប៊ុមចុងក្រោយគឺ Something Beautiful ដែលទើបចេញផ្សាយកាលពីខែឧសភា ប៉ុន្តែតារាស្រីវ័យ ៣២ឆ្នាំរូបនេះនៅតែប្រកាន់ខ្ជាប់​គំនិត​មិនចេញប្រគំតន្ត្រីទេសចរណ៍ពិភពលោក​ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​នាងនោះឡើយ។

ក្នុងបទសម្ភាសន៍នៅកម្មវិធី Good Morning America តារាចម្រៀង Miley Cyrus បាននិយាយអំពីមូលហេតុដែលនាងមិនចង់ទៅប្រគំតន្ត្រីម្តងទៀត បើទោះបីជានាងទើបតែចេញអាល់ប៊ុមចម្រៀង Something Beautiful កាលពីប៉ុន្មានខែមុនក៏ដោយ។ នាងបានធ្វើការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយក្នុងឆ្នាំ ២០១៤ ដែលមានរយៈពេល ៩ ខែនិង ៧៨ ឆាកសម្ដែង។ នាង​បាន​និយាយ​ថា​៖ «​រាងកាយ​ខ្ញុំ​មាន​កម្លាំង​គ្រប់គ្រាន់ ហើយ​ខ្ញុំ​មាន​ឱកាស​បាន​ដើរ​កម្សាន្ត​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​ធ្វើ ប៉ុន្តែចិត្ត​ខ្ញុំ​មិន​ចង់​ចេញ Tour ​ទាល់តែ​សោះ​»​។

Miley Cyrus ក៏ជឿថាឧស្សាហកម្មតន្ត្រីមិនមានរចនាសម្ព័ន្ធសម្រាប់គាំទ្រសិល្បករទេ ព្រមទាំងបានលើកយកតារាចម្រៀង Prince ជាឧទាហរណ៍៖ «យើង​មាន​សិល្បករ​ដូច​ជា Prince ​ដែល​លែង​នៅ​ជាមួយ​យើង​ហើយ​។ គាត់​បានប្រើជីវិតយ៉ាងលំបាកក្នុងខណៈចេញប្រគំតន្ត្រីទេសចរណ៍ ហើយ​ខ្ញុំ​គិត​ថា​វា​ពិបាក​ណាស់​ក្នុង​ការ​ការពារ​ខ្លួនមិនឲ្យ​ប្រើប្រាស់​សារធាតុញៀន​ពេល​ទៅ​ប្រគំតន្ត្រី ដែល​នេះ​ជា​រឿង​សំខាន់​ដែល​ខ្ញុំ​ប្រកាន់​ខ្ជាប់​ក្នុង​ជីវិត​របស់ខ្ញុំ​»​។

សម្រាប់ Miley Cyrus ការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អក៏ជារឿងសំខាន់ណាស់ដែរ ហើយនាងគិតថាវាពិបាកក្នុងការធ្វើដូច្នេះនៅពេលនាងចេញប្រគំតន្ត្រីទេសចរណ៍ពិភពលោក។

«មានមនុស្សរាប់ម៉ឺននាក់បានស្រែកលើកទឹកចិត្តអ្នក ហើយអ្នកក៏ទទួលបានអារម្មណ៍ថាមានក្ដីសុខ និងទទួលបានក្ដីស្រលាញ់ដ៏លើសលប់ ប៉ុន្តែពេលការសម្ដែងត្រូវបញ្ចប់ អ្នកបែរជាមានអារម្មណ៍សោកសៅយ៉ាងចម្លែក ព្រោះចាប់ផ្ដើមគិតថាក្ដីស្រលាញ់ពីមនុស្សម្នាក់មិនគ្រប់គ្រាន់ទេ។ អ្នកត្រូវការក្ដីស្រលាញ់ពីមនុស្ស ១០ ០០០ ឬ ៨០ ០០០០ នាក់​»។ ម្ចាស់បទ “Wrecking Ball” រៀបរាប់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *