អាល់ប៊ុមទោលដំបូងរបស់ Mark ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតលំដាប់លេខ ២ ​និងជាប់ឈ្មោះលើតារាងតន្ត្រីធំៗលំដាប់ពិភពលោក

អាល់ប៊ុមទីមួយរបស់ Mark សមាជិកក្រុម NCT ទទួលបានការគាំទ្រខ្លាំង រហូតអាចលក់អស់ជាង ២៧៤ ០០០បន្ទះនៅក្នុង ១ថ្ងៃដំបូង និងជាប់ឈ្មោះនៅលើតារាងតន្រ្តីធំរបស់ពិភពលោក តារាងអាល់ប៊ុមប្រចាំទ្វីបអឺរ៉ុប និងតារាងកំពូលរបស់ iTunes។

កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅនេះ គេហទំព័រ Hanteo Chart បានឱ្យដឹងថា គិតត្រឹមថ្ងៃដំបូងតែ ១ថ្ងៃ អាល់ប៊ុមទោល The Firstfruit អាចលក់ចេញរហូតដល់ ២៧៤ ០០០បន្ទះ ក្លាយខ្លួនជាអាល់ប៊ុមដែលលក់ដាច់បំផុតនៅក្នុងថ្ងៃដំបូងលំដាប់លេខ ២ បើប្រៀបធៀបនឹងសមាជិករួមក្រុមដទៃទៀត។ ជាក់ស្ដែង តំណែងលេខ១ គឺបានទៅលើអាល់ប៊ុម Shalala របស់ Taeyong ដែលអាចលក់ចេញក្នុងចំនួន ៣៤៤ ១១៩បន្ទះ។

បន្ថែមពីតួលេខនេះ The Firstfruit ក៏បានឈរជើងក្នុងតំណែងលេខ ១ នៅលើតារាងកំពូលអាល់ប៊ុមរបស់ iTune រហូតដល់ទៅ ១៧ប្រទេស មិនថានៅក្នុងប្រទេសឈីលី កូឡុំប៊ី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ិកស៊ិក ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អាល់ប៊ុមដែលមានសរុបចំនួន ១៣បទនេះ​ ក៏បានជាប់លេខ ២ នៅលើតារាងអាល់ប៊ុមកំពូលរបស់ពិភពលោក និងលេខ ៣ នៅលើតារាងអាល់ប៊ុមទូទាំងទ្វីបអឺរ៉ុបផងដែរ។

គួរឱ្យដឹងថា តារាប្រុសវ័យ ២៥ឆ្នាំរូបនេះបានសម្រេចផ្ដើមអាល់ប៊ុមទោលរបស់ខ្លួន​ តាមរយៈបទ Toronto’s Window មុននឹងបន្តដោយបទ 1999 ដែលជាចម្រៀងដាក់ឈ្មោះតាមឆ្នាំកំណើតរបស់លោក មានអត្ថន័យរៀបរាប់ពីដំណើរជីវិតចាប់តាំងតែពីវ័យក្មេង រហូតក្លាយខ្លួនជាតារាខេប៉ុបម្នាក់ ដូចពេលបច្ចុប្បន្ន។  

ដោយឡែក សម្រាប់ចម្រៀងចំនួន ១១បទទៀត Mark បានច្រៀងពីបទពិសោធន៍ជីវិតនៅក្នុងទីក្រុងនានាដែលលោកធ្លាប់បានទៅ មិនថានៅក្នុងទីក្រុងសេអ៊ូល ញូវយ៉ក និង Toronto ដែលជាផ្នែកមួយបានបង្រៀនឱ្យតារាប្រុសរូបនេះមានជីវិតដូចពេលសព្វថ្ងៃ។

The Firstfruit ដ្បិតមានឈ្មោះជាអាល់ប៊ុមទោលមែន តែ Mark ក៏បានសហការជាមួយនឹងតារាជាច្រើនរូបទៀតឱ្យមករួមកសាងស្នាដៃជុំគ្នា ដូចជា Lee Young Ji, Crush និង Haechan មិត្តរួមក្រុម NCT ជាដើម៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *