Alter Ego​ អាល់ប៊ុមថ្មីរបស់ Lisa ជោគជ័យខ្លាំង ជាប់ឈ្មោះលើតារាងធំៗលំដាប់អន្តរជាតិ

អាល់ប៊ុមទោលរបស់ Lisa គឺ Alter Ego ដែលទើបតែចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ​ កន្លងទៅនេះ ទទួលបានការគាំទ្រច្រើនលើឆាកអន្តរជាតិ ក្លាយជាស្នាដៃជោគជ័យបំផុតមួយក្នុងនាមជា សិល្បករទោល។

ជាក់ស្ដែង នៅថ្ងៃដំបូងដែលអាល់ប៊ុមចេញផ្សាយ តារាខេប៉ុបសញ្ជាតិថៃរូបនេះ អាចទទួលបានការចូលស្ដាប់រហូតដល់ទៅ ២៣.៤៩ លានដង ក្លាយជា “អាល់ប៊ុមពីតារារ៉េបស្រីដែលមានអ្នកស្ដាប់ច្រើនបំផុតនៅថ្ងៃទី១” លើកម្មវិធី Spotify ដោយចំនួននេះ បានធ្វើឱ្យ Lisa អាចយកឈ្នះតារារ៉េបស្រីរបស់អាមេរិក Cardi B ដែលទទួលបានចំនួនការចូលស្ដាប់ប្រមាណ ១៥.​៤ ដង នៅពេលបញ្ចេញអាល់ប៊ុម Invasion of Privacy ក្នុងរយៈពេលតែមួយ។

ក៏ប៉ុន្តែភាពជោគជ័យរបស់ Alter Ego មិនទាន់បញ្ចប់ត្រឹមនេះទេ ដោយ Lisa និង BLACKPINK បានក្លាយជា “សិល្បករនារីដែលមានចម្រៀងក្នុងលំដាប់កំពូលទាំង ១០ ច្រើនបំផុតនៅលើតារាង Spotify Global 200 Charts” រួមគ្នានឹងតារាចម្រៀងស្រីជួរមុខលំដាប់ពិភពលោកផ្សេងទៀត ដូចជា Taylor Swift, Ariana Grande, Olivia Rodrigo, Sabrina Carpenter, Billie Eilish និង Adele។​

លទ្ធផលទាំងនេះហើយ​ ដែលអាចធ្វើឱ្យ Lisa មានលទ្ធភាពទទួលបានតំណែងជា “សិល្បករខេប៉ុបនារីទោលទីមួយ​ និងតែមួយគត់” ដែលទទួលបានការចូលស្ដាប់ច្រើនកម្រិតបំផុតក្នុងប្រវត្តិសាស្រ្តរបស់​ Spotify ជាមួយនឹងចំនួនការចូលស្ដាប់សរុប ៣.៥ ពាន់លានដង។ បន្ថែមពីនេះទៀត តារាស្រីវ័យ ២៧ឆ្នាំ ក៏អាចក្ដោបឱកាសឈរឈ្មោះជាតារាស្រីលំដាប់លេខ ៥ នៅលើតារាង “Global Digital Artist” ជាមួយគ្នានឹងសមាជិករួមក្រុម BLACKPINK ម្នាក់ទៀត គឺRosé ក្នុងលេងរៀងទី ៩ ព្រមគ្នានឹងតារាធំៗ ដូចជា Kendrick Lamar, The Weeknd,Lady Gaga និងBruno Mars ជាដើម។

គួរបញ្ជាក់ផងដែរថា Alter Ego ជាអាល់ប៊ុមទោលទី១ ដែល Lisa បានធ្វើឡើងក្រោមផលិតកម្មផ្ទាល់ខ្លួន Lloud ដោយអាល់ប៊ុមមួយនេះអនុញ្ញាតឱ្យអ្នកគាំទ្រអាចស្វែងយល់ពីជ្រុងផ្សេងទៀតរបស់ Lisa តាមរយៈតួអង្គទាំង ៥ គឺ Roxi, Kiki, Vixi, Sunni និង Speedi៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *