ការពិតមិនអាចប្រកែកមួយគឺ ប្រជាប្រិយភាពរបស់ក្រុម K-Pop មិនមែនពឹងផ្អែកតែលើទេពកោសល្យ និងជំនាញរបស់ពួកគេនោះទេ។ ជាធម្មតា មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ក្រុម ដូចជារឿងអាស្រូវ ការប្តឹងផ្តល់ ឬការមិនយកចិត្តទុកដាក់ពីក្រុមហ៊ុន។ ផ្អែកតាមគេហទំព័រ Koreaboo ដែលដកស្រង់មតិភាគច្រើនរបស់អ្នកលេងអ៊ិនធឺណិត ខាងក្រោមនេះគឺក្រុមចម្រៀង ១០ក្រុមដែលអាចនឹងល្បីខ្លាំងជាងអ្វីដែលពួកគេទទួលបានបើគ្មានរឿងរ៉ាវមិនល្អកើតឡើងលើក្រុមរបស់ពួកគេ៖
១. B.A.P
B.A.P គឺជាក្រុមជំនាន់ទី៣ ដែលអាចនឹងល្បីប្រជែងគ្នានឹង EXO និង BTS ដែរ ប៉ុន្តែរឿងក្ដីរបស់ពួកគេជាមួយ TS Entertainment ដែលបានបែងចែកប្រាក់ចំណូលឱ្យពួកគេមិនសមរម្យ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវសាបរលាបរហូតដល់រំសាយក្រុម។

២. T-ARA
មុនមានរឿងអាស្រូវថាមានការ Bully សមាជិកក្រុមម្នាក់ T-ARA មានប្រជាប្រិយភាពខ្លាំង ហើយត្រូវបានគេមើលឃើញថាអាចប្រកួតប្រជែងជាមួយក្រុម Girls’ Generation។ សម្រាប់អ្នកគាំទ្រជាច្រើន T-ara គឺជាក្រុមដែលជួបរឿងធ្ងន់ធ្ងរ និងអយុត្តិធម៌បំផុត ប៉ុន្តែពួកគេនៅតែបន្តចេញបទចម្រៀងមានគុណភាពជាហូរហែ និងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។

៣. AB6IX
មួយឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ AB6IX អតីតសមាជិក និងជាមេក្រុម Lim Youngmin ត្រូវបានចាប់ខ្លួនដោយសារផឹកស្រា និងបើកបរ។ មនុស្សជាច្រើនជឿថារឿងអាស្រូវនេះ បានប៉ះពាល់ដល់កំណើនប្រជាប្រិយភាពរបស់ពួកគេ។

៤. PENTAGON
មនុស្សជាច្រើនអាចមិនបានចាត់ទុកថានេះជារឿងអាស្រូវ ប៉ុន្តែការចាកចេញរបស់អតីតសមាជិក DAWN ទាក់ទងនឹងទំនាក់ទំនងជាមួយ HyunA ត្រូវបានគេជឿថាបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ប្រជាប្រិយភាពរបស់ក្រុមពួកគេ។ អ្នកគាំទ្រជឿថា CUBE Entertainment មិនបានព្យាយាមគ្រប់គ្រាន់សម្រាប់ក្រុមនេះទេ។

៥. iKON
ខណៈដែលប្រជាប្រិយភាពក្រុម iKON កំពុងឡើងខ្លាំងក្រោយចេញបទ “Love Scenario” សមាជិកសំខាន់ម្នាក់គឺ B.I ក៏មានរឿងអាស្រូវគ្រឿងញៀននិងត្រូវចាកចេញពីក្រុម។ អ្នកគាំទ្រជាច្រើនចាត់ទុកការចាកចេញរបស់ B.I ជាកត្តាធំមួយដែលប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ក្រុម។

៦. MOMOLAND
MOMOLAND បានកើនប្រជាប្រិយភាពខ្លាំងជាមួយការចេញបទ “Bboom Bboom” ។ ទោះជាយ៉ាងណាក៏ដោយ កត្តារួមផ្សំរួមទាំងការគ្រប់គ្រងមិនត្រឹមត្រូវរបស់ MLD Entertainment និងពាក្យចចាមអារ៉ាមអំពីការមិនគោរព BTS គឺជាអ្វីដែលមនុស្សជាច្រើនជឿថាជាហេតុផលនាំទៅដល់ការរំសាយក្រុមរបស់ពួកគេ។

៧. FIFTY FIFTY
គ្រាន់តែចេញបទដំបូង “Cupid” ប្រជាប្រិយភាពរបស់ FIFTY FIFTY ក៏ផ្ទុះខ្លាំង រួមទាំងមានការផ្សព្វផ្សាយនៅអាមេរិកផងដែរ។ ប៉ុន្តែមិនបានប៉ុន្មានក៏មានការប្ដឹងតវ៉ារវាងសមាជិកក្រុមនិងផលិតកម្ម ដែលជាលទ្ធផលមានតែ Keena នៅបន្តជាសមាជិកក្រុម។


៨. X1
ដោយសាររឿងអាស្រូវនៃការក្លែងបន្លំក្នុងកម្មវិធី Mnet ក្រុម X1 ដែលជាក្រុមឈ្នះពីកម្មវិធី Produce X 101 ត្រូវបានរំសាយភ្លាមៗយ៉ាងគួរឱ្យសោកស្ដាយ បន្ទាប់ពីអាល់ប៊ុមរបស់គេបានចេញផ្សាយហើយទទួលជោគជ័យយ៉ាងខ្លាំង។

៩. TVXQ/JYJ
ខណៈពេលដែលការចាកចេញទាក់ទងនឹងបណ្តឹងរបស់ Jaejoong, Junsu, និង Yoochun មានរយៈពេលជាងមួយទសវត្សរ៍មុន អ្នកគាំទ្រខ្លះនៅតែជឿថាតើ TVXQ នឹងអាចពេញនិយមខ្លាំងបើសិនពួកគេនៅជុំសមាជិកទាំង៥នាក់។ បើទោះជាសមាជិកទាំងបីបានបង្កើតជាក្រុមថ្មី JYJ ប៉ុន្តែក៏ត្រូវស៊ូទ្រាំនឹងការជាប់ក្នុងបញ្ជីខ្មៅដែលទើបតែបានបញ្ចប់កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។


១០. MONSTA X
ខណៈប្រជាប្រិយភាពអន្តរជាតិរបស់ MONSTA X កំពុងកើនឡើងខ្លាំង ការចាកចេញរបស់ Wonho ដោយសារតែការចោទប្រកាន់មិនត្រឹមត្រូវ ត្រូវបានគេមើលឃើញថាជាកត្តាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់ក្រុម ៕

























Account
Security
Favourite Content