វប្បធម៌ខ្មែររស់ ព្រោះកម្ពុជា! ទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជា កូឡា ឧបត្ថម្ភធំ Album NeoRoots លាយបញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ

កម្មវិធីសន្និសីទសារព័ត៌មានអំពីអាល់ប៊ុមថ្មីរបស់ផលិតកម្មKlapYaHandz គឺ Album NeoRoots ដែលជាការរួមបញ្ចូលគ្នារវាងតន្ត្រីសម័យទំនើប និងឧបករណ៍បុរាណខ្មែរ ដោយមានការសហការឧបត្ថម្ភធំទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា បានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅឯផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃផលិតកម្ម KlapYaHandz អង្គការសិល្បៈខ្មែរអមតៈ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងវត្តមានសិល្បករល្បីៗ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនលំដាប់កំពូលមួយនៅកម្ពុជា តែងចូលរួមចំណែកលើកស្ទួយ សិល្បៈ វប្បធម៌ស្ទើរតែគ្រប់រូបភាព មិនថាការបង្កើតឱ្យមានការសម្ដែងជាផ្ទាំងទស្សនីយភាពបង្ហាញពីទម្រង់សិល្បៈវប្បធម៌ខ្មែរ និងការចូលរួមឧបត្ថម្ភជាច្រើនរាប់មិនអស់ផ្សេងទៀត។

ដោយក្តីស្រឡាញ់ និងមោទកភាពជាមួយនឹង សិល្បៈ តន្ត្រីខ្មែរ ហើយចង់ឱ្យវិស័យនេះកាន់តែរីកចម្រើន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្លឹងឃើញពី សក្តានុពលនៃការលាយបញ្ចូលរវាង តន្ត្រីបុរាណ និងសម័យដែលអាចបង្កើតរស់ជាតិថ្មីនៃតន្ត្រី ព្រមទាំងបំផុសឱ្យឃើញនូវ វប្បធម៌និងអត្តសញ្ញាណជាតិខ្មែរទៅកាន់ឆាកអន្តរជាតិ។

ដូច្នេះហើយបានជា ទឹកពិសាម្ពុជា និងទឹកក្រូចកម្ពុជាកូឡា រួមលើកស្ទួយ ជ្រោមជ្រែង និងសហការឧបត្ថម្ភដល់រាល់កម្មវិធីដែលទាក់ទងនឹងសិល្បៈ វប្បធម៌ខ្មែរ ជាក់ស្តែងជាមួយផលិតកម្ម KlapYaHandz ក្នុងការបញ្ចេញអាល់ប៊ុម NeoRoots នាថ្ងៃ សុក្រ ទី ១០ ខែ តុលា ឆ្នាំ ២០២៥ នេះ។ «វប្បធម៌ខ្មែរ រស់ព្រោះកម្ពុជា – Hydrate the Culture» ដែលនេះហើយជាការបង្ហាញជំហររបស់ ទឹកពិសាកម្ពុជា ដែលតែងតែគាំទ្រឈរពីក្រោយ និងលើកស្ទួយសិល្ប: វប្បធម៌ និងតន្ត្រីខ្មែរ។

នៅក្នុងឱកាសដ៏ពិសេសនេះដែរ អគ្គនាយកបន្តវេន លោក ៊ឹង វីរៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ការចូលរួមសហការឧបត្ថម្ភដល់អាល់ប៊ុម NeoRoots នៅថ្ងៃនេះ ខ្មែរ ប៊ែវើរីជីស មានឆន្ទៈមោះមុតធ្វើយ៉ាងណាជួយលើកកម្ពស់វិស័យ សិល្បៈ តន្ត្រីខ្មែរគ្រប់ទម្រង់ និងជួយបង្កើនសក្តានុពលនៃ សិល្បៈ តន្ត្រីនេះឱ្យកាន់តែរីកលូតលាស់ទៅដល់ឆាកអន្តរជាតិ»។

អាល់ប៊ុម NeoRoots •ជា Project ថ្មីមួយដែលនាំយកការលាយបញ្ចូលគ្នារវាងឧបករណ៍ភ្លេងបុរាណជាមួយតន្ត្រី Rock វាលើសពីអ្វីដែលធ្លាប់លាយបញ្ចូលជាមួយHip Hop ដែល Klapyahandz មិនធ្លាប់បានធ្វើកន្លងមកទេ។ នេះជា “ជំហានដំបូងនៃសំឡេងថ្មី” ដែលមានការ បញ្ចូលសិល្បៈតន្ត្រីទំនើប ជាមួយនឹង ឧបករណ៍បុរាណខ្មែរ ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ។ អាល់ប៊ុមដ៏ពិសេសនេះលើសពីតន្ត្រីកំដរអារម្មណ៍ ប៉ុន្តែគឺជាគម្រោងដ៏គួរឱ្យរំភើបមួយដែលបង្ហាញពីការ បន្តវេន និងការរស់រានឡើងវិញនៃវប្បធម៌ខ្មែរ៕ 

វប្បធម៌ខ្មែររស់ ព្រោះកម្ពុជា! ទឹកពិសាកម្ពុជា! អ្នកនៅពីក្រោយ​ លើកស្ទួយសិល្បៈវប្បធម៏ខ្មែរ!

កម្ពុជា កូឡា! គាំទ្រភាពច្នៃប្រឌិតនៃសិល្បករជំនាន់ក្រោយ បង្កើតរសជាតិថ្មីដល់វិស័យតន្ត្រីនៅកម្ពុជា!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

Leave a Reply

Your email address will not be published.Required fields are marked *