ភាពយន្តភាគ “Queen of Tears” គឺជារឿងពិតនៃជីវិតរៀបការជូរចត់របស់កូនស្រីមហាសេដ្ឋី Samsung?

ទើបតែចេញបញ្ចាំងបានប៉ុន្មានភាគ ភាពយន្តភាគ “Queen of Tears” ដែលរួមសម្ដែងដោយ Kim Soo Hyun និង Kim Jiwon បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តែទន្ទឹមនេះនឹងនេះក៏មានមតិលើអនឡាញជាច្រើនសង្ស័យថារឿងនេះ គឺផ្អែកលើរឿងរ៉ាវ​ជីវិត​ពិត​​របស់​អ្នក​ស្នង​មរតក​ Samsung ដោយសារ​មាន​ភាព​ទាក់ទាញ​ស្រដៀង​គ្នាជាច្រើនចំណុច។

កូនកំលោះធម្មតារៀបការជាមួយកូនក្រមុំមហាសេដ្ឋី

គេនៅចាំបានថា ពិធីមង្គលការរវាងកូនស្រីសេដ្ឋីលំដាប់ប្រទេសជាអ្នកស្នងមរតក Samsung ជំនាន់ទី ៣ ជាមួយនឹងកូនកំលោះមកពីគ្រួសារមានជីវភាពធម្មតា ដែលក្រោយមកបានប្រែក្លាយជាសង្គ្រាមលែងលះកន្លះទសវត្សរ៍ ធ្លាប់បានល្បីកក្រើកនៅប្រទេសកូរ៉េខាងត្បូង។

មានទាំងភាពស្រស់ស្អាត និងភាពប៉ិនប្រសប់ក្នុងអាជីវកម្មដូចឪពុក អ្នកនាង Lee Boo Jin គឺជាកូនស្រីទីពីររបស់ប្រធានក្រុមហ៊ុន Samsung លោក Lee Kun Hee ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ១០០ ក្នុងដៃមានចាប់ពីវិស័យហិរញ្ញវត្ថុ សំណង់ ក្រុមហ៊ុនលក់រាយផ្សេងៗ និងជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ នាងជាអ្នកមើលការខុសត្រូវលើសណ្ឋាគារ Shilla និងក្រុមហ៊ុនភោជនីយដ្ឋានក្នុងទីក្រុងសេអ៊ូល។ ខណៈជីតាគឺជាស្ថាបនិកក្រុមហ៊ុន Samsung មានន័យថានាងគឺជាអ្នកស្នងមរតកជំនាន់ទី ៣ នៃក្រុមហ៊ុនយក្សមួយនេះ។

ដូចគ្នាដែរ តួឯកស្រី Hong Haein ក្នុងរឿង “Queen of Tears” (សម្តែងដោយ Kim Jiwon) ក៏ជាអ្នកស្នងមរតកជំនាន់ទីបីនៃក្រុមហ៊ុន Queen Group ដែរ។ នាងមានភារកិច្ចគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប Queen ខណៈប្អូនប្រុសរបស់នាងមើលការខុសត្រូវលើផ្សារទំនើប Queen Mart។

រីឯ Im Woojae អតីតស្វាមីរបស់ Lee Boo Jin គឺជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ និងជាបុគ្គលិកផ្នែក IT របស់ក្រុមហ៊ុនសំណង់ Samsung C&T មុនពេលរៀបការជាមួយ Lee Boo Jin ។

ចំណែកតួឯកប្រុស Baek Hyun Woo (សម្តែងដោយ Kim Soo Hyun) បានបញ្ចប់ការសិក្សាពីសាលាច្បាប់ដ៏ល្បី ហើយបានចូលបម្រើការងារនៅ Queen Group ជាបុគ្គលិកថ្មី។ សាវតារបស់ Baek Hyun Woo មានភាពធូរធារជាង Im Woojae បន្តិច ដោយឪពុកម្តាយរបស់គេមានកសិដ្ឋានធំនៅជនបទ។

ការជួបគ្នាលើកដំបូងរបស់ Im Woojae និង Lee Boo Jin បានកើតឡើងនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌របស់ Samsung Foundation ក្នុងឆ្នាំ ១៩៩៥ នៅពេលដែល Lee Boo-Jin មានអាយុ ២៥ ឆ្នាំ និងជាអ្នកហាត់ការនៅក្នុងក្រុមហ៊ុនដូចជា Haein ដែរ។ ការចុះកម្មសិក្សារបស់ពួកគេនាំឱ្យទំនាក់ទំនងរីកដុះដាល ដោយ Im Woojae មិនបានស្គាល់ពីប្រវត្តិរបស់អតីតភរិយាខ្លួនទេ។

ពិធីមង្គលការឆ្លងវណ្ណៈរបស់ Im Woo Jae និង Lee Boo Jin បានធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ ១៩៩៩ និងទទួលបានការចាប់អារម្មណ៍តាមដានយ៉ាងខ្លាំងតាមប្រព័ន្ធផ្សព្វផ្សាយស្រដៀងទៅនឹងរឿងភាគទូរទស្សន៍ដែរ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ជួប​ប្រទះ​នឹង​ភាព​តានតឹង ដែល​នាំ​ឱ្យ Lee Boo Jin ប្តឹង​លែងលះ ​ក្នុង​ឆ្នាំ ២០១៤ និងទទួលបានសិទ្ធិ​ចិញ្ចឹមកូន​ប្រុស​របស់​ពួក​គេ។

ងាកមករឿង “Queen of Tears” វិញ ថ្វីត្បិតតែចាក់ផ្សាយតែ២ភាគក៏ដោយ ប៉ុន្តែអ្នកទស្សនានៅតែងឿងឆ្ងល់ថាតើ Haein បញ្ចុះបញ្ចូលគ្រួសារនាងឱ្យទទួលយកអាពាហ៍ពិពាហ៍ខុសវណ្ណៈនេះដោយរបៀបណា។ ស្រដៀងគ្នាដែរ បន្ទាប់ពីរៀបការបានបីឆ្នាំ អាពាហ៍ពិពាហ៍របស់ Baek Hyun Woo និង Hong Haein ក៏ឈានដល់ការលែងលះ។

ស្វាមី​ទាំង​ពីរ​សុទ្ធ​តែ​បានឡើង​កាន់​តំណែង​ខ្ពស់​ក្នុង​ក្រុម​ហ៊ុន​គ្រួសារភរិយាក្រោយ​រៀប​ការ

ក្រោយរៀបការ អ្នកស្នងមរតក Samsung ដែលទើបតែងតាំងថ្មីត្រូវបានគ្រួសារខាងប្រពន្ធបញ្ជូនទៅសិក្សាបន្តថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក។ Im Woo Jae ធ្លាប់បាន​សារភាពថា “ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​សិក្សា​នៅ​បរទេស​គឺជា​រយៈពេល​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​មាន​វិបត្តិ​រហូត​ដល់​ប៉ុនប៉ង​ធ្វើ​អត្តឃាត។ ខ្ញុំ​បាន​ឱប​ប្រពន្ធ​ខ្ញុំ ហើយ​យំ​ដូច​កូន​ក្មេង” ។ ក្នុងរយៈពេល ៧ ឆ្នាំ គូស្នេហ៍មួយគូនេះបានជួបគ្នាតែក្នុងឱកាសពិសេសៗ ដោយសារតែតម្រូវការក្នុងអាជីពរបស់ពួកគេ។

ក្នុង​ដំណើរ​ការ​លែង​លះ​នេះ Im Jae Woo ត្រូវបាន​មេធាវី​ភរិយាចោទប្រកាន់ពី​បទ​សេព​គ្រឿង​ស្រវឹង ខ្ជិលច្រអូស និងប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ខណៈ Im Jae Woo បានរិះគន់ភរិយារបស់ខ្លួនចំពោះការរារាំងតួនាទីរបស់លោកក្នុងនាមជាប្តីនិងឪពុក។

ស្រដៀងគ្នានេះដែរ Hyun Woo ត្រូវបានគ្រួសាររបស់ប្រពន្ធរបស់គេបង្ខិតបង្ខំឱ្យបន្តការសិក្សាអនុបណ្ឌិតនៅទីក្រុង Boston ​ថែមទាំង​បាន​ពិចារណា​បណ្តេញ​គេ​ចេញ​ក្រោយប្រពន្ធ​សម្រាល​កូន​ទៀតផង​។

រសនិយមម៉ូដដូចគ្នា

ចំណង់ចំណូលចិត្តលើ Fashion របស់ Lee Boo Jin ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ខណៈម៉ូដសម្លៀកបំពាក់របស់នាងតែងក្លាយជាប្រធានបទក្តៅនៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន ថែមទាំងមានគ្រឿងប្រដាប់ផ្សេងៗដែលមានឈ្មោះរបស់នាងពីលើទៀត​ផង។ ស្រដៀងគ្នានេះដែរ សម្លៀកបំពាក់របស់ Hong Haein តែងឆ្លុះបញ្ចាំងពីអារម្មណ៍របស់នាង ដោយជ្រើសរើសពណ៌ឆើតនៅក្នុងឈុតឆាកតានតឹង និងពណ៌ស្រទន់នៅពេលធូរស្រាល។

ខណៈ​ដែល​រឿង​ភាគ​មាន​ភាព​រ៉ូមែនទិក​ អ្នក​និពន្ធ​រឿង​បាន​ផ្តល់ឱកាសឱ្យ Hong Haein និង Baek Hyun Woo មានពេលវេលាដើម្បីស្វែងយល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកម្ដងទៀត។

ប៉ុន្តែនៅក្នុងជីវិតពិត រឿងរ៉ាវលែងលះរបស់ទាយាទ Samsung និងស្វាមីបានបញ្ចប់យ៉ាងជូរចត់បន្ទាប់ពីការប្ដឹងផ្ដល់របស់ពេលប្រាំឆ្នាំ។ ពីអ្នកដែលមានសិទ្ធិលើទ្រព្យសម្បត្តិជាមួយភរិយាមួយចំណែកធំ នៅចុងបញ្ចប់ Im Jae Woo អាចទទួលបានមិនដល់ ១ ភាគរយឡើយ និងបានលាលែងពីតំណែងនៅក្រុមហ៊ុន Samsung Electro-Mechanics ហើយត្រលប់ទៅកាន់ជីវភាពដើមវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា