បន្ទាប់ពីស្ងប់ស្ងាត់ពីពិភពតន្ត្រីជាងមួយឆ្នាំ នៅពេលនេះស្រីស្អាត IU បានប្រកាស Comeback ជាមួយអាល់ប៊ុមថ្មីក្នុងខែនេះហើយ ថែមទាំងមានការសហការពិសេសជាមួយតារាប្រុសរូបសង្ហា Cha Eun Woo ទៀតផង។

នៅថ្ងៃច័ន្ទ ទី១២ ខែឧសភានេះ ផលិតកម្ម EDAM Entertainment បានប្រកាស ថាតារាចម្រៀងនិងសម្ដែង IU កំពុងត្រៀមខ្លួនសម្រាប់ការវិលត្រលប់ជាមួយអាល់ប៊ុមចម្រៀងថ្មីនៅក្នុងខែឧសភានេះ ហើយក្នុងនោះដែរ សមាជិកក្រុម ASTRO, Cha Eun-woo នឹងបង្ហាញខ្លួនជាតួឯកប្រុសក្នុង MV ថ្មីរបស់នាង។
អាល់ប៊ុមថ្មីនេះនឹងជាការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់នាងក្រោយរយៈពេល ១៥ ខែគិតចាប់តាំងពីអាល់ប៊ុមមុនមានចំណងជើងថា “The Winning” បានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ដែលនាំឱ្យមានការចាប់អារម្មណ៍ ក៏ដូចជាការរំភើបចិត្តជាខ្លាំងសម្រាប់អ្នកគាំទ្រក្រោយការប្រកាសដំណឹងនេះ។
វីដេអួចម្រៀងថ្មីរបស់ IU ដែលមានការចូលរួមសម្ដែងពីសំណាក់ Cha Eun Woo នឹងជាការបង្ហាញមុខរួមគ្នាលើកទី២ របស់តារាប្រុសស្រីដ៏ល្បីទាំងពីររូបនេះបន្ទាប់ពីពួកគេធ្លាប់ថតរួមគ្នាលើកដំបូងកាលពីដើមឆ្នាំនៅក្នុងពាណិជ្ជកម្មគ្រឿងអលង្ការមួយ។



ថ្វីបើឃ្លាតឆ្ងាយពីឆាកតន្ត្រីយូរប៉ុន្តែ មួយរយៈចុងក្រោយនេះ IU បានបង្ហាញសកម្មភាពច្រើនក្នុងការងារសម្ដែង។ ជាក់ស្ដែងថ្មីៗនេះនាងទើបតែបញ្ចប់រឿងភាគរបស់ Netflix មានចំណងជើងថា “When Life Gives You Tangerines” ហើយក៏គ្រោងនឹងបង្ហាញមុខក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍ MBC មានចំណងជើងថា “The 21st Century Grand Prince’s Wife” ជាមួយតារាសម្តែងប្រុស Byeon Woo-seok ដែលគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២៦។
ចំណែកឯតារាប្រុស Cha Eun-woo ថ្មីៗនេះក៏មមាញឹកជាមួយគម្រោងការងារជាច្រើនដែរ ដោយបច្ចុប្បន្នលោកកំពុងថតរឿងភាគថ្មីរបស់ Netflix មានចំណងជើងថា “The Wonder Fools” និងកំពុងហាត់សមសម្រាប់ការប្រគំតន្ត្រីលើកទី៤ របស់ក្រុម ASTRO ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខនេះនៅទីក្រុង Incheon ៕

























































Account
Security
Favourite Content