នៅរាត្រីថ្ងៃទី១ ខែឧសភា នេះ ក្រុមខេប៉ុបនារីរបស់ Cube Entertainment បានអបអរសាទរគម្រប់ខួប ៧របស់ក្រុម ដោយប្ដូរឈ្មោះថ្មីពី (G)I-DLE ទៅជា i-dle ព្រមទាំងប្រកាសចេញអាល់ប៊ុមថ្មីចំនួន ២ ក្នុងខែតែមួយ។
ការប្រែប្រួលថ្មីដោយគ្មានអក្សរ (G) នៅក្នុងឈ្មោះក្រុម បានកើតឡើងក្រោមហេតុផលថាអក្សរ (G) នេះ គឺជាតំណាងពីពាក្យថា Girls ឬុមានន័យថា ក្មេងស្រី ដែលជាការបញ្ជាក់ថា សមាជិកទាំង ៥នាក់ កំពុងតែចង់កសាងស្នាដៃរបស់ខ្លួនឱ្យផុតពីសម្ពោធ និងបទដ្ឋានរបស់ភេទជាស្រ្តី។
បន្ថែមពីនេះទៀត ក្រោមឈ្មោះថា i-dle ក្រុមនារីក៏នឹងចេញនូវអាល់ប៊ុមខ្នាតតូចចំនួន ២នៅក្នុងខែមេសានេះ។ ជាក់ស្ដែង អាល់ប៊ុមទី១ នឹងចេញផ្សាយនៅរសៀលម៉ោង ៤ នៅថ្ងៃទី២ នេះ ស្របពេលដែលបទថ្មី “for (G)” ទំនងជាបទ Remix ជាមួយនឹងបទដំបូងរបស់ក្រុម គឺ LATATA។ ដោយឡែក សម្រាប់អាល់ប៊ុមទី ២វិញ ក៏នឹងចេញផ្សាយតាមពីក្រោយគ្នានៅថ្ងៃទី ១៩ ខាងមុខ។
គួរឱ្យដឹងផងដែរថា អាល់ថ្មីនេះនឹងក្លាយជាអាល់ប៊ុមខ្នាតតូចទី ៨ និងទី៩ បន្ទាប់ពីអាល់ប៊ុមខ្នាតតូចទី ៧ គឺ I Sway ដែលបានចេញផ្សាយតាំងតែពីខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ពានរង្វាន់ Record of the Year ពីកម្មវិធី Melon Music Awards ឆ្នាំ ២០២៤ទៀតផង។
សូមរំឭកថា នៅក្នុងឆ្នាំ ២០២៥នេះ Minnie សមាជិក i-dle ក៏ទើបតែបានបញ្ចេញស្នាដៃទោលជាអាល់ប៊ុមខ្នាតតូច Her នៅក្នុងខែមករា នេះដែរ ដោយតារាខេប៉ុបសញ្ជាតិថៃរូបនេះ ជាសមាជិកទី ៤ ដែលចាប់ឱកាសក្នុងនាមជាសិល្បករទោលបន្ទាប់ពី Yuqi, Soyeon និង Miyeon៕

























Account
Security
Favourite Content