កក្រើកហើយ! ហ្វៃ សំអាង ជ្រើស Miss Grand ៣ ជំនាន់ ជាតួអង្គសំខាន់ក្នុងរឿងភាគបុរាណដ៏ធំរបស់ហង្សមាស

យោងតាមការប្រកាសលើហ្វេសប៊ុកផ្លូវការរបស់​ ហ្វៃ សំអាង អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ជើង​ចាស់ដ៏ល្បីល្បាញ បានឱ្យដឹងថា ឆាប់ៗនេះលោកនឹង ផលិត​ភាពយន្តភាគខ្នាតធំ ចំណងជើង «អប្សរា​មហាអង្គរ» របស់​ផលិតកម្ម​ ហង្សមាស​។ គ្រាន់តែឮចំណងជើងរឿងនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាលើកឡើងថា រឿងភាគបុរាណខ្នាតធំនេះពិតជាល្អមើលជាក់ជាមិនខានឡើយ ព្រោះលោកជាអ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ពោរពេញដោយបទពិសោធន៍។

តាមការបង្ហោះរបស់ដឹកនាំ​រឿង​ជើង​ចាស់​រូបនេះ រឿង «អប្សរា​មហាអង្គរ»​ មាន​បវរកញ្ញា​ ៥ រូបចូលរួម​សម្តែង ក្នុងនោះលោកបានបើកបង្ហាញ ៣ រូប រួចមកហើយ គឺកញ្ញា ពេជ្រ​ វត្តី​សារ៉ា​វឌ្ឍី Miss Grand Cambodia 2022 កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021និង សេង រដ្ឋា អតីត Miss Grand Cambodia 2020 ដែលបានផ្ទេរតំណែងទៅឱ្យកញ្ញា លីវ ជីលី។ 

ក្នុងនោះ Miss Grand Cambodia 2022 ត្រូវសម្តែងតួអង្គ​នាង​ ឆោម​ ឆវី​ និងតួនាង​ ឆោម​ ឆផ្កា​ ចំណែក Miss Grand Cambodia 2021 សម្តែងជាតួអង្គ​ព្រះ​ជាយា​ទី​១ ព្រះនាម​​ កែវ​ មណី ជាអង្គ​ក្សត្រិយមាន​ព្រះ​ទ័យធំទូលាយប្រៀបបាននឹងលំហមេឃ​ ជ្រៅ​ជាងជ្រោះ​ល្វឹង​ល្វើយ​ដូចមហា​សមុទ្រ​ ស្វែងរក​ព្រះ​ជាយា​មកថ្វាយ​ព្រះ​ ភស្តា​ អ្នក​ណា​ក៏​កោត​ស្ញប់ស្ញែង​និង​សរសើរ​ និងមាន​ព្រះ​រូប​ឆោម​លោម​ពណ៌ល្អ​ល្អះ រាជចរិយា​ផ្លាស់ប្ដូរ​ ស្រលាញ់​ ខ្នាញ់​ ខឹង​ ស្អប់។ រីឯ ​ សេង រដ្ឋា ត្រូវ​សម្តែងជាតួ​អង្គ​ពីរដែលមានព្រះរាជចរិយា​ខុសគ្នាដូចមេឃ និងដី​ ជារាជបុត្រីដែលមានព្រះនាមថា​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​ពេជ្រ​ ព្រះ​ធីតា​ វរនន្ទ​ អម្ពរ​មាស​ បេីនិយាយពីព្រះរូបឆោមវិញដូច​ជាស្រី​ទេពអប្សរច្បុតមកពីឋានសួគ៍​។

អ្នកប្រើប្រាស់ហ្វេសប៊ុក សម្តែងការពេញចិត្តជាខ្លាំងចំពោះវត្តមានបវរកញ្ញារូបស្រស់ទាំង៣ ក្នុងរឿងភាគបុរាណខ្នាតធំនេះ និងបានកំពុងអ៊ុតមើលថា តើបវរកញ្ញាកម្ពុជារូបណាទៀតដែលនឹងត្រូវជ្រើសសម្តែងក្នុងរឿងភាគខ្នាតធំនេះ ខណៈលោក ហ្វៃ សំអាង ថានឹងបើកបង្ហាញតួអង្គបន្ទាប់ទៀតនាពេលឆាប់ៗនេះ។

សូមជម្រាបថា រឿង​ «អប្សរា​មហាអង្គរ» ជាវណ្ណកម្មភាពយន្តខ្នាតធំថ្មី​ និពន្ធឡេីងដោយអ្នកនិពន្ធ២ រួមគ្នា​ គឺលោក​ យូ​ សុភា​ និងលោក​ ហ្វៃ​ សំអាង​ ជា​ខ្សែ​ភាពយន្ត​ដែលបង្ហាញពី​អត្តសញ្ញាណ​ជាតិ​ មាន​ទាំង​អត្ថរស​​និង​អត្ថន័យ​ ក្រុម​ការងារ​ផលិត​កំពុងសម្រិត​សម្រាំង​តួសម្តែងដែលមានតួអង្គសំខាន់ៗជាង៤០នាក់។ គេនៅមិនទាន់ដឹងថា ភាពយន្តភាគខ្នាតធំ «អប្សរា​មហាអង្គរ» គ្រោងចាក់បញ្ចាំងនៅឆ្នាំណានោះទេ ប៉ុន្តែរឿងនេះនឹងចាប់ផ្តើមថតពីខែក្រោយនេះទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​