«Doom Da Da» បទថ្មីរបស់ យូរី ផ្ទុះការសរសើខ្លាំងពីមហាជន

«Doom Da Da» គឺជា​ចំណងជើង​បទ​ចម្រៀង​​បែប Dance Version របស់​​តារា​ចម្រៀង​រូប​ស្រស់​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​កញ្ញា យូរី ដែល​ទើប​តែ​ចេញ​ថ្មីៗ​ក្ដៅ​ៗ​លើ​ឆានែល​យូធូប​ផ្លូវការ ផលិតកម្ម រស្មីហង្សមាស កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​កំពុង​ទទួល​បាន​ការ​ពោល​សរសើរ​​ខ្លាំង​ពី​មហាជន និង​ហ្វេន​ៗ​របស់​នាង ថា​ពីរោះ​ដោយ​អ្នក​ខ្លះ​ថែមទាំង​ប្រដូច​កញ្ញា​ទៅ​នឹង​កំពូល​តារា​ចម្រៀង​​លំដាប់​ពិភពលោក Lady Gaga ថែម​ទៀត​។

បន្ទាប់​ពី​ឆានែល​យូធូប​ផ្លូវការ​ផលិតកម្ម​រស្មីហង្សមាស បង្ហោះ​បទ​នេះ​បាន ៣ ថ្ងៃ ស្រាប់តែ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ស្រី​ស្អាត យូរី បាន​បង្ហោះ​បទ​ចម្រៀង «Doom Da Da» មក​បង្ហោះ​បន្ត​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​នាង។ មិន​ដល់​មួយ​ម៉ោង​ផង​បទ​ចម្រៀង​នេះ​ មាន​អ្នក​ចូល Comment និង​ពោល​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ប្រើប្រាស់បណ្តាញសង្គម ដោយ​ភាគ​ច្រើន​បាន​​បញ្ចេញ​ចំណាប់​អារម្មណ៍​វិជ្ជមាន​ចំពោះ​បទ​ចម្រៀង​បែប Dance Version ញាក់​កន្ត្រាក់​អារម្មណ៍​នេះ​។

រីឯ​នៅ​លើ​ឆានែល​យូធូប​ផ្លូវការ​វិញ​ក៏​មាន​ការ​សរសើរ​បទ​នេះ​ច្រើន​កុះករ​ផងដែរ។ ទន្ទឹមនឹង​ការ​ពោល​សរសើរ ហ្វេន​ខ្លះ​បាន Comment សួរថា ពេលណា​ទើប​កញ្ញា យូរី បញ្ចេញ​បទ​ចម្រៀង​មនោសញ្ចេតនា​វិញ​ខ្លះ? ព្រោះ​មួយ​រយៈ​នេះ​ឃើញ​តារា​ចម្រៀង​យ៉េ​ៗ​រូប​នេះ ច្រើនតែ​ចេញ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍។

ក្រឡេក​មក​មើល​រឿង​បេះដូង​វិញ តារា​លេង​ក្បាច់​រាំ​ សេន យូរី ហាក់​មិន​សូវ​សមប្រកប​ប៉ុន្មាន​ទេ ដោយ​នាង​ហាក់​ស្រងូតស្រងាត់​ខ្លាំង។ ជា​ញឹកញយ គេ​តែងតែ​ឃើញ​នាង​ព្រលយ​ពាក្យ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បែប​តូចចិត្ត​ថា មិត្តភ័ក្ដិ​របស់​នាង​ពួកគេ​សុទ្ធតែ​មាន​សង្សារ​អស់​ទៅហើយ នៅ​ឡើយ​តែ​នាង​ទៅ​​ណា​ក៏​ម្នាក់​ឯង​រហូត ព្រោះ​អត់​សង្សារ​ដូចគេ។ នាង​សួរ​ខ្លួនឯង​ថា តើ​ថ្ងៃ​ណា​ទើប​មាន​សង្សារ​ដូច​មិត្តភ័ក្ដិ​ដែរ​ទៅ?

គេ​បាន​ដឹង​មក​ថា ការ​ស្រពោន​ចិន្ដា​របស់ យូរី នៅ​ពេល​នេះ គឺ​កើត​មាន​ក្រោយ​ពី​នាង​បាន​ចែក​ផ្លូវគ្នា​ជាមួយ​គូស្នេហ៍ ទើប​ធ្វើឲ្យ​នាង​លែង​មាន​គូ​បណ្ដើរ និង​ដឹក​ដៃនាង​ទៅ​រាំ​ច្រៀង​​តាម​បណ្ដា​ឆាក​តន្រ្ដី​ដូច​មុន​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម