ល្ងាចនេះ ស៊ីន សុដ្ឋសុជ្ឈតា នឹង​ចេញ​បទ​ថ្មី​ជា​កាដូ​ថ្ងៃទី ១៤ កុម្ភៈ

យោង​តាម​ការ​ប្រកាស​ជា​សាធារណៈ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ចៅស្រី​អធិរាជ​សំឡេង​មាស​លោកតា ស៊ីន ស៊ីសាមុត គឺ ស៊ីន សេដ្ឋសុជ្ឈតា បាន​ឱ្យ​ដឹង​ថា កញ្ញា​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ល្ងាច​ថ្ងៃទី ១២ ដែល​បទ​នេះ​ជា​ចម្រៀង​ទី៤ របស់​កញ្ញា បន្ទាប់ពី​បទ​ទី​៣ និយាយ​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​ខ្លួន​ជួប​ប្រទះ​ក្រោយ​បាត់បង់​ឪពុក និង​បងប្រុស។

“LAY BACK” ជា​ចំណងជើង​បទ​ថ្មី​ដែល​តារា​ចម្រៀង ស៊ីន សុដ្ឋសុជ្ឈតា ត្រៀម​បញ្ចេញ​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​នេះ។ តាម​រយៈ​សំណេរ​ដែល​នាង​បាន​ភ្ជាប់​មក​ជា​មួយ​រូប​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ កញ្ញា ចាត់​ទុក​បទ​ថ្មី​នេះ​ជា​កាដូ​សម្រាប់​អ្នក​ទាំងអស់​គ្នា​នៅ​ថ្ងៃ Valentinesខាងមុខ​នេះ។ បទ​ថ្មី​នេះ​ដែរ ក៏​ជា​លើក​ដំបូង​សម្រាប់​ការ​ច្រៀង​រួមគ្នា​រវាង​កញ្ញា​ជាមួយ​លោកRuthKo។ អ្នក​ទាំងពីរ​សង្ឃឹម​ថា ទស្សនិកជន​ទាំងអស់​គ្នា​ពេញ​ចិត្ត​កាដូ​មួយ​នេះ។

វីដេអូ​ខ្លី​រយៈពេល ០:២៦ វិនាទី ដែល​បង្ហោះ​លើ ឆានែល​ផ្លូវការ ស៊ីន សុដ្ឋសុជ្ឈតា បង្ហាញ​ឱ្យ​ឃើញ​តួ​អង្គ​ប្រុស​ស្រី​មួយ​គូ​កំពុង​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ដាក់គ្នា មើល​ទៅ​ពិតជា​ត្រូវ​ទៅ​នឹង​អត្ថន័យ​ថ្ងៃ ១៤ កុម្ភៈ ជា​ទិវា​នៃ​ក្តី​ស្រលាញ់។ សម្រាប់​សាច់រឿង MV យ៉ាង​ណា​នោះ លោក​អ្នក​ទាំងអស់​គ្នា​អាច​រង់ចាំ​ទស្សនា​ការ​ចេញ​ជា​ផ្លូវការ​បាន​នៅ​ថ្ងៃនេះ វេលា​ម៉ោង ៦ ល្ងាច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង