កម្ពុជាឈ្នះមេដាយជិត ២០ គ្រឿង ពីការ​ប្រកួត​កីឡា​រាំ​ជើង​ឯកអាស៊ី និង​ជើងឯក​អាស៊ីអាគ្នេយ៍ ២០២៥ នៅវៀតណាម

អត្តពលិក​កម្ពុជា​ទទួល​បាន​មេដាយ ១៨ គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រាំ​ជើង​ឯកអាស៊ី និង​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ (WDSF Asian-South East Asian Championship 2025) នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​សំណាក់​សហព័ន្ធកីឡារាំកម្ពុជា លើ​បណ្ដាញ​សង្គម។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​រាំ​ជើងឯក​អាស៊ី និង​ជើង​ឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ (WDSF Asian-South East Asian Championship 2025) នៅ​វៀតណាម ដែរប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ ២០២៥ ដោយ​មាន​អត្តពលិក​ចូលរួម​ប្រកួត​ប្រហែល ៣០០០ នាក់ មកពី ៣៧ ប្រទេស ក្នុង​នោះ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូ​បង្វឹក និង​អត្តពលិក​សរុប ២១នាក់។ នេះ​ជា​ការ​លើក​ឡើង​លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ​សហព័ន្ធ​កីឡារាំ​កម្ពុជា។

លោកស្រី​អគ្គលេខាធិការ​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​រាំ​ជើងឯក​អាស៊ី និង​ជើង​ឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្រុម​កីឡា​រាំ​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​មេដាយ​សរុប ១៨ គ្រឿងរួមមាន មេដាយមាស ៣ គ្រឿង, ប្រាក់ ៤ គ្រឿង និង​សំរឹទ្ធ ១១ គ្រឿង។

ក្រោយ​បញ្ចប់​បេសកកម្ម​ជិត ១សប្ដាហ៍ ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ-កីឡា​ការិនី​ទាំងអស់ បាន​ត្រឡប់​មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃ​១៤ ខែ​កក្កដា​កន្លង​ទៅ ដោយ​ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត៕

រូបភាព៖ Cambodia DanceSport Federation


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *