កាលពីថ្ងៃទី ៤ ខែតុលា ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានឆ្នាំ ២០២៣ បានចាប់ផ្ដើមប្រព្រឹត្តទៅជាផ្លូវការ ដោយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ កម្រាលព្រំក្រហមនៃកម្មវិធីបើកមហោស្រពភាពយន្ដដ៏មានកិត្យានុភាពមួយនេះបានប្រមូលផ្តុំនូវសិល្បករល្បីៗជាច្រើនពីវិស័យភាពយន្តអាស៊ីដូចជា Fan Bingbing , Song Joong Ki , Chow Yun Fat , Krystal, Song Kang Ho, Park Eun Bin, Han Hyo Joo, Lee Sung Min និង Yoo Yeon Seok ជាដើម។

ក្នុងចំណោមតារាទាំងអស់ Fan Bingbing បានទាញការចាប់អារម្មណ៍យ៉ាងច្រើន ជាមួយរ៉ូបពណ៌ផ្កាឈូក ខណៈតារាចម្រៀងនិងសម្ដែង Krystal ក៏ទទួលបានការសរសើរច្រើនដែរចំពោះរូបរាងដ៏ស្រស់ស្អាតនិងទាក់ទាញរបស់នាង។ ចំណែក Park Eun-bin តួឯកស្រីក្នុងរឿង “Extraordinary Attorney Woo” ក៏មានភាពលេចធ្លោណាស់ដែរក្នុងឈុតពណ៌ផ្ទៃមេឃ ខណៈដែលនាងត្រូវបានផ្ដល់កិត្តិយសសម្រាប់តួនាទីជាពិធីការិរនីបើកកម្មវិធី។


ចំពោះតារាសម្ដែងប្រុសវិញ ការបង្ហាញខ្លួនរបស់ Song Joong Ki បានធ្វើឲ្យមិត្តរួមការងារដូចជា Yoo Seung Ho និង Yoo Yeon Seok ត្រូវចុះចាញ់ ដោយសារតែមានអាយុ ៣៨ ឆ្នាំ និងក្លាយជាឪពុកគេទៅហើយ ប៉ុន្តែ Song Joong Ki នៅតែមើលទៅក្មេង។ វត្តមានចូលរួមរបស់តារាសម្ដែងជើងចាស់ចិន Chow Yunfat ជាមួយភរិយាក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនដែរ។
មានរយៈពេលសរុប ១០ថ្ងៃ មហោស្រពភាពយន្តក្រុងប៊ូសានឆ្នាំនេះនឹងមានការចាក់បញ្ចាំងភាពយន្តចំនួន ២០៩ មកពី ៦៩ ប្រទេស ដោយក្នុងនោះមានសម្ពោធបញ្ចាំងភាពយន្តអន្តរជាតិចំនួន ៨០ រឿង។ ទស្សនាទិដ្ឋភាពរបស់តារាល្បីៗចូលរួមក្នុងថ្ងៃបើកមហោស្រពមួយនេះដូចតទៅ៖






































































Account
Security
Favourite Content