ក្រុមចម្រៀងរបស់ YG គឺ BLACKPINK នឹងក្លាយជាតារាខេប៉ុបដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានឡើងសម្ដែងក្នុងមហោស្រពតន្ត្រីរដូវក្ដៅ British Summer Time ដែលជាព្រឹត្តិការណ៍តន្ត្រីធំប្រចាំឆ្នាំមួយនៅក្នុងប្រទេសអង់គ្លេស។

ចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ កម្មវិធីប្រគំតន្ត្រី British Summer Time នាឆ្នាំ២០២៣នេះ ប្រព្រឹត្តិទៅរយៈពេល៣សប្ដាហ៍ ដោយមានការចូលរួមពីអ្នកចម្រៀងល្បីៗជាច្រើន រួមមានតារាចម្រៀងសញ្ជាតិអាមេរិក P!nk ក្រុមចម្រៀងជើងចាស់ Take That ក្រុមនារី BLACKPINK តារាចម្រៀងស្រី Lana Del Rey រួមជាមួយតារាចម្រៀងជាច្រើនរូបផ្សេងទៀត។



ការសម្ដែងរបស់ក្រុមនារី BLACKPINK នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២ ខែកក្កដា រួចនឹងត្រូវបិទបញ្ចប់ជាមួយការសម្ដែងរបស់ម្ចាស់បទ “Summer Time Sadness” Lana Del Rey នៅថ្ងៃទី៩ ខែកក្កដា។
កម្មវិធីមហោស្រពតន្ត្រី British Summer Time កាលពីឆ្នាំ២០២២ មានការចូលរួមពីទស្សនិកជនជាង៦ម៉ឺននាក់ ដោយមានការសម្ដែងពីកំពូលតារាចម្រៀងជាច្រើនដូចជាតារាស្រី Adele (អាដេល), តារាជើងចាស់ Elton John និងក្រុម The Rolling Stones ជាដើម។
ការសម្ដែងរបស់ក្រុម BLACKPINK ក្នុងកម្មវិធីនេះនឹងជាការសាងប្រវត្តិសាស្ត្រទីពីររបស់ពួកគេនៅឆ្នាំ២០២៣នេះ បន្ទាប់ពីកាលពីខែមេសាកន្លងទៅក្រុមដែលមានសមាជិក ៤រូបមួយនេះ បានក្លាយជាតារាខេប៉ុបដំបូងគេសម្ដែងលើឆាកធំនៃកម្មវិធីប្រគំតន្ត្រី Coachella របស់សហរដ្ឋអាមេរិក ៕
























































Account
Security
Favourite Content