BLACKPINK ក្លាយជាក្រុមខេប៉ុបនារីដែល​ទទួលតំណែងលេខ ១ នៅលើតារាង Billboard ច្រើនជាងគេ

យោងតាមសារព័ត៌មាន The Korea Times បទថ្មីចំណងជើង Jump របស់ BLACKPINK ដណ្ដើមបានចំណាត់ថ្នាក់លេខ ១នៅលើតារាង Billboard Global 200 និង Billboard Global Excl. U.S. ក្លាយជាក្រុមនារីខេប៉ុបដែលមានទទួលបានចំណាត់ថ្នាក់កំពូលនៅលើតារាងទាំងពីរនេះច្រើនជាងគេ ក្នុងពេលបច្ចុប្បន្ន។​

ក្រោយខកខានបញ្ចេញការងារក្រុមអស់មួយរយៈធំ នៅថ្ងៃទី១១ ខែកក្កដាកន្លងទៅ សមាជិកទាំង ៤​ គឺ Jisoo, Jennie, Rosé, និង Lisa បានរួមគ្នាជាថ្មីតាមរយៈបទ Jump ដោយបង្ហាញខ្លួនជាលើកដំបូងនៅលើតារាង Global 200 ជាមួយនឹងចំនួនអ្នកស្ដាប់ដល់ទៅ ១២៣ លានដង ដែលជាចំនួនខ្ពស់បំផុតពីស្នាដៃចម្រៀងរបស់សិល្បករនារីនៅក្នុងឆ្នាំ២០២៥។

ទន្ទឹមគ្នាដែរ នៅថ្ងៃទី២២ ខែកក្កដា​ នេះ Billboard ក៏ទើបតែបានប្រកាសដែលថា បទថ្មីខាងលើក៏ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងធំៗរបស់ខ្លួនចំនួន ២​ នាំឱ្យនេះជាលើកទី ៣ ដែល BLACKPINK ទទួលបានចំណាត់ថ្នាក់នេះ នៅលើតារាងGlobal 200 និង​ជា​លើក​ទី​បួន​នៅលើតារាង Global Excl. U.S.។

សូមបញ្ជាក់ថា Billboard Global 200 គឺជាតារាងចំណាត់ថ្នាក់បទចម្រៀងដែលផ្អែកទៅលើទិន្នន័យនៃការចាក់ផ្សាយ និងការលក់ពីតំបន់ជាង ២០០ ជុំវិញពិភពលោក ទៅតាមការចងក្រងរបស់ Luminate ដែលជាក្រុមហ៊ុនប្រមូលទិន្នន័យ និងវិភាគនៅក្នុងវិស័យកម្សាន្ត មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក។ ដ្បិត Billboard Global Excl. U.S. គឺផ្អែកទៅលើទិន្នន័យតែមួយក្ដី ក៏ប៉ុន្តែចំណាត់ថ្នាក់នេះមិនរាប់បញ្ចូលទិន្នន័យពីសហរដ្ឋអាមេរិកទេ។

គួរឱ្យដឹងដូចគ្នាថា បទ Jump បានចេញជាពិសេសសម្រាប់ដំណើរប្រគំតន្ត្រីទេសចរណ៍ Deadline របស់ BLACKPINK ដែលគ្រោងធ្វើឡើងនៅ ១៦ទីក្រុងផ្សេងគ្នា។ ស្របពេលដែលបច្ចុប្បន្ននេះ BLACKPINK បានបញ្ចប់កម្មវិធីជាស្ថាពរនៅក្នុងទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាទីក្រុង Los Angeles និង Chicago រួចទៅហើយ នារីទាំង ៤ នឹងបន្តដំណើរទៅ ១៣ ទីក្រុងទៀត រួមមានទីក្រុង Toronto, New York, Paris, London, Singapore និង Tokyo ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

Leave a Reply

Your email address will not be published.Required fields are marked *