ក្រោយពីទម្លាក់តម្រុយនៃបទចម្រៀងរួមគ្នាថ្មីបានប៉ុន្មានថ្ងៃ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ AWICH បានបើកបង្ហាញមុខមាត់របស់តារារ៉េបទាំង ៤ប្រទេសដែលនឹងមកច្រៀងរួមគ្នានៅក្នុងបទ «ASIAN STATE OF MIND» ហើយ។



ជាក់ស្ដែង តារាអាថ៌កំបាំងដល់ទៅ ៤ រូប ដែល Awich បានចាប់ដៃគ្នាផលិតបទថ្មី “ASIAN STATE OF MINE” នោះ រួមគ្នាជាមួយ វណ្ណដា, JAY PARK , តារារ៉េបឥណ្ឌា KR$NA និងតារារ៉េបចិន Masi Wei ដែលចម្រៀងរួមគ្នារវាងសិល្បករទាំង ៥ប្រទេសនេះត្រៀមនឹងបញ្ចេញជូនសាធារណជននៅក្នុងខែកុម្ភៈនេះ។


នេះមានន័យថា ការទស្សន៍ទាយរបស់អ្នកគាំទ្រជនជាតិខ្មែរ នៅពេលកន្លងមកពិតជារឿងត្រឹមត្រូវ ព្រោះ វណ្ណដា ពិតជាវត្តមាននៅក្នុងបទនេះមែន។ ដូច្នេះ កុំភ្លេចរង់ចាំស្ដាប់ថា បទចម្រៀងរួមគ្នារបស់តារាចម្រៀងរ៉េបពី ៥ប្រទេសនេះនឹងអែមប៉ុណ្ណា៕
























Account
Security
Favourite Content