ធ្លាប់តែជាប់នៅ Top ពេលនេះចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះ Karina ក្រុម aespa ដាំក្បាលចុះខ្លាំង ក្រោយមានរឿងពាក់ព័ន្ធនយោបាយ

Karina សមាជិកក្រុម aespa ដែលធ្លាប់តែជាប់លេខកំពូលៗក្នុងបញ្ជីចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះតារា K-pop ប្រចាំខែ ពេលនេះបានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់សម្រាប់ខែមិថុនា។

យោងតាម Allkpop ថ្មីៗ​នេះ នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​លេខ ៤ កាលពីខែមុនមក​នៅ​លេខ ២៦ ក្នុងបញ្ជី​ចំណាត់​ថ្នាក់​កេរ្តិ៍​ឈ្មោះ​របស់តារាស្រីខេប៉ុប​ប្រចាំ​ខែ​មិថុនា។ អ្នក​លេង​អ៊ីនធឺណិត​កូរ៉េ​បានដាក់ការសង្ស័យថាការ​ធ្លាក់​ចុះ​យ៉ាង​លឿននេះគឺដោយសារ​​ព័ត៌មាន​ចម្រូងចម្រាសនយោបាយ ​ពាក់ព័ន្ធរូបថត​ដែល​នាង​បង្ហោះ​តាម​អ៊ីនធឺណិត​កាល​ពី​ខែ​ឧសភា។

ក្នុងការបង្ហោះ Instagram ដែលពេលនេះត្រូវបានលុបបាត់ទៅហើយ Karina បានពាក់អាវរងាខ្មៅមានក្រឡាពណ៌ក្រហម ដែលមានលេខ “២” នៅពីលើ អមដោយ​ emoji រូបផ្កាកុលាប។ ខណៈដែលរូបភាពនេះមើលទៅគ្រាន់តែជារូបភាពធម្មតា ប៉ុន្តែពេលវេលាក្នុងការបង្ហោះ និង សញ្ញាពាក់ព័ន្ធនានាបានបង្កឱ្យមានការសង្ស័យជាច្រើន។ នៅក្នុងការបោះឆ្នោតនាពេលនោះ លោក Kim Moon-soo បេក្ខជននៃគណបក្សអំណាចប្រជាជនអភិរក្សនិយម (PPP) ប្រើប្រាស់ពណ៌ក្រហម និងមានលេខរៀងទី ២។ អ្នក​​លេង​អ៊ីនធឺណិតជាច្រើន​បាន​បកស្រាយ​ការ​បង្ហោះ​របស់​នាង​ថា​ជា​សេចក្តីថ្លែងការណ៍​នយោបាយ​បែបស៊ីជម្រៅ ខណៈក្នុងអំឡុងពេលបោះឆ្នោត តារា K-pop ត្រូវបានជំរុញឱ្យអនុវត្តតាមច្បាប់ “គ្មានពណ៌ គ្មានកាយវិការ” ដោយរាប់បញ្ចូលទាំងការជៀសវាងពណ៌គណបក្សផ្សេងៗដូចជា ក្រហម ខៀវ លឿង និងបៃតង និងចៀសវាងកាយវិការដៃដូចជាសញ្ញាសន្តិភាព ឬការលើកមេដៃ ដែលអាចត្រូវបានបកស្រាយថាជានិមិត្តសញ្ញាគាំទ្របក្សណាមួយ។

ទោះបីជាក្រោយមក Karina បានសុំទោស ហើយផលិតកម្ម SM Entertainment បានបដិសេធពីចេតនានយោបាយក៏ដោយ ក៏មនុស្សជាច្រើនជឿថា កេរ្តិ៍ឈ្មោះរបស់នាងបានរងផលប៉ះពាល់រួចហើយ។ អ្នក​​លេង​អ៊ីនធឺណិត​ម្នាក់​បាន​បញ្ចេញ​មតិ​ថា “នាង​បានធ្លាក់​ចំណាត់​ថ្នាក់​លេខ ៤ ដល់​លេខ ២៦។ ពិន្ទុ​របស់​នាង​ធ្លាក់ចុះសឹងតែ​បួនដង។ ភាព​ចម្រូង​ចម្រាស​នយោបាយ​ហាក់​ដូច​ជា​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង”។ អ្នកលេងអ៊ីនធឺណេតរូបនេះក៏ភ្ជាប់រូបថត Screenshot ចំណាត់ថ្នាក់ ដែលបង្ហាញថា Karina នៅចំណាត់ថ្នាក់ទី ២៦ បន្ទាប់ពី Mina របស់ TWICE ផងដែរ។

ការ​បង្ហោះ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងពីសំណាក់​អ្នក​លេង​អ៊ីនធឺណិត​កូរ៉េ ហើយមនុស្សជាច្រើន​បាន​ចូល​រួម​ចែក​រំលែក​គំនិត​របស់​ពួក​គេ​លើ​បញ្ហា​នេះ។ ខាងក្រោមនេះគឺសម្រង់មតិមួយចំនួន៖

“ដូច្នេះតើនេះមានន័យថា Giselle មានប្រជាប្រិយភាពជាង Karina ឥឡូវនេះមែនទេ? Lol តាមពិតចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះគ្រាន់តែជាពិន្ទុពីទិន្នន័យប៉ុណ្ណោះ។ វាមិនអាចកំណត់ Level របស់តារាទេ។”

“ការ​ប្រតិកម្ម​ភាគច្រើន​គឺ​មក​ពី​សហគមន៍​ស្ត្រី និង​មនុស្ស​ដែលគិត​ខ្លួន​ឯងថា​នឹង​ធ្វើ​ឱ្យ Karina ឈឺ​ចាប់? គិតខុសហើយ ភ្ញាក់ខ្លួនទៅ”

“ប្រសិនបើមានការខូចខាតដោយសារភាពចម្រូងចម្រាសពិតមែន កិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មរបស់នាងត្រូវបានលុបចោលអស់ហើយ ប៉ុន្តែជាក់ស្ដែងនាងនៅតែមានយុទ្ធនាការធំៗជាច្រើននៅឡើយ”

ងាកចេញពីរឿងចម្រូងចម្រាស ពេលនេះ Karina និងសមាជិក aespa កំពុងត្រៀមខ្លួនសម្រាប់ការវិលត្រលប់មក​ឆាកតន្ត្រីវិញនៅចុងខែនេះ តាមរយៈបទចម្រៀងថ្មី “Dirty Work” ដែលត្រៀមចេញនៅថ្ងៃទី២៧ ខែមិថុនា​នេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *