៥ ចំណុច ឆាយ បូរ៉ា នឹងធ្វើ ពេលចាប់ផ្តើមបញ្ឆេះម៉ាស៊ីនសមាគមភាពយន្តកម្ពុជាឡើងវិញ!

លោក ឆាយ បូរ៉ា ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង «ឃ្លាតទៅសែនឆ្ងាយ» បានវិលត្រឡប់មកកាន់កាប់តំណែង ជាប្រធានសមាគមភាពយន្តកម្ពុជាឡើងវិញហើយកាលពីពេលថ្មីៗនេះ ក្រោយមានការជំរុញទឹកចិត្តពីបណ្តាផលិតករភាពយន្តក្នុងស្រុក ដើម្បីឱ្យលោកត្រឡប់មកកាន់ចង្កូតវិស័យភាពយន្តខ្មែរឆ្ពោះទៅរកច្រកទ្វារដ៏ល្អប្រសើរសម្រាប់ឧស្សហកម្មភាពយន្តខ្មែរយើងនាពេលអនាគត។

ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារភាពយន្តនៅក្រៅប្រទេស» កាលពីពេលថ្មីៗនេះ ប្រធានសមាគន​ភាពយន្តកម្ពុជា លើកឡើងថា ការវិលត្រឡប់មកចាប់ចង្កូតសមាគមភាពយន្តកម្ពុជាម្តងទៀតនេះ មិនមែនជារឿងចៃដន្យសម្រាប់លោកនោះឡើយ។ ព្រោះលោកមើលឃើញថា តំណែងនេះគ្មានអ្នកចូលមកគ្រប់គ្រងបន្តយូរឆ្នាំ​ហើយ ចាប់តាំងពីលោកប្រកាសលាលែងតំណែងនេះកាលពីអំឡុងឆ្នាំ ២០១៨។

លោកសង្កត់ធ្ងន់ថា លោកត្រូវតែត្រឡប់មកវិញ ទោះបីដឹងថាអម្រែកនៃវិស័យភាពយន្តធ្ងន់ធ្ងរកម្រិតណាក៏ដោយ ប៉ុន្តែការត្រឡប់មកបញ្ឆេះម៉ាស៊ីនសមាគមភាពយន្តកម្ពុជានៅពេលនេះក៏មានការជួយជ្រោមជ្រែងពីបណ្តាផលិតករ និងផលិតកម្មក្នុងស្រុកជាច្រើនផងដែរ ដោយលោក និងបណ្តាផលិតករប្តេជ្ញាចិត្តរួមគ្នាធ្វើកិច្ចការងារមួយនេះឱ្យខុស​ពី​អាណត្តិមុនៗ ធ្វើយ៉ាងណាត្រួសត្រាយផ្លូវស្រឡះសម្រាប់ប្អូនៗជំនាន់ក្រោយដែលស្រលាញ់ និងមានបំណងចូលរួមពង្រឹង និងពង្រីកសក្តានុពលភាពយន្តខ្មែរយើង។

ក្នុងនោះផងដែរ ផែនការចំពោះមុខដែល​ ឆាយ បូរ៉ា ជាប្រធានសមាគមភាពយន្តកម្ពុជា នឹងត្រូវធ្វើឡើងមាន ៥ ចំណុចធំៗដូចជា៖

. យើងត្រូវជួបជាមួយអាជ្ញាធររាជធានី-ខេត្ត ដើម្បីបើកផ្លូវឱ្យសមាជិករបស់សមាគមភាពយន្តកម្ពុជា បានថតខ្សែភាពយន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗ កុំឱ្យមានការរំខាន។

. សមាគមភាពយន្តកម្ពុជា នឹងដាក់ការស្នើសុំទៅក្រសួងហិរញ្ញវត្ថុ ដើម្បីសុំបង្កើតមូលនិធិភាពយន្ត តាមរយៈថវិកាដែលបានពីវិស័យភាពយន្តដូចប្រទេសជិតខាង។

. គៀងគរអ្នកវិនិយោគផ្សេងៗ តាមរយៈការបញ្ចូលផលិតកម្មភាពយន្តស្របច្បាប់ដែលមាន VAT ចូលទៅក្នុង SME (Small Medium Enterprise) ក្នុងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីឱ្យយើងបានកៅអីអង្គុយជជែកជាមួយវិស័យឯកជនដទៃទៀត។

. បង្កើតសម្ពន្ធភាពជាមួយសមាគមដ៏ទៃទៀត ដើម្បីបើកឱកាសការងារឱ្យផលិតករជាមួយសមាគមផ្សេងនៅពេលពួកគេត្រូវការធ្វើការផ្សព្វផ្សយផ្សេងៗ។

. រៀបចំចងក្រងឡើងវិញ​បញ្ជីឈ្មោះអ្នកនិពន្ធ អ្នកដឹកនាំរឿង ក្រុមការងារបច្ចេកទេសគ្រប់ផ្នែក ទាំងអ្នកធ្វើការក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដើម្បីងាយស្រួលផ្តល់ព័ត៌មាន និងឱកាសការងារផ្សេងៗទៅពួកគេឱ្យបានទាន់ពេលវេលា៕

រូបភាពតំណាង


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​