រឿងកូរ៉េ ៥រឿង “ប្រែពីអាយដលមកជាសង្សារបណ្តូលចិត្ត” មើលទុកត្រៀមថ្ងៃ Valentine

រឿងភាគកូរ៉េបែប “ពីអ្នកគាំទ្រទៅជាគូស្នេហ៍” ប្រហែលជាប្រភេទរឿងដែលដក់ជាប់ក្នុងបេះដូងរបស់អ្នកគាំទ្រមិនតិចរូបទេ ដោយសារតែរឿងប្រភេទនេះបាននាំយកអារម្មណ៍រជើបរំជួលរបស់អ្នកគាំទ្រមកបង្ហាញនៅក្នុងសាច់រឿង ថែមទាំងបានរំលេចរឿងរ៉ាវពីក្រោយឆាករបស់តារាល្បីៗផងដែរ។​

នៅថ្ងៃនេះ AMS ចង់ណែនាំរឿងភាគកូរ៉េ ៥ចំណងជើងដែលនិយាយពីស្នេហាកើតឡើងរវាងអ្នកគាំទ្រ និងអាយដល ទុកឱ្យប្រិយមិត្តទស្សនាបន្ថែមជាតិស្ករ មុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់មកដល់។

១. Lovely Runner

រឿង Lovely Runner គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការធ្វើដំណើរឆ្លងពេលវេលា ព្រហ្មលិខិត និងការលះបង់។ សាច់រឿងនិយាយពី Im Sol សម្ដែងដោយ Kim Hye-yoon ដែលជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់ Ryu Sun Jae សម្ដែងដោយ Byeon Woo-seok។ នាងមានការឈឺចាប់ជាខ្លាំងក្រោយតារាសំណព្វចិត្តរូបនេះបានជួបគ្រោះថ្នាក់។ ដោយអាថ៌កំបាំង នាងស្រាប់តែអាចធ្វើដំណើរត្រឡប់ទៅអតីតកាលវិញ មានឱកាសផ្លាស់ប្តូរវាសនា និងការពារតារាដែលនាងស្រឡាញ់។ ទីនេះហើយ ជាទីកន្លែងដែលស្នេហាបានកើតឡើង។

២. IDOL I

ជាភាពយន្តចេញថ្មីបំផុតក្នុងចំណោមរឿងប្រភេទនេះ IDOL I ដើរសាច់រឿងតាមមេធាវីដ៏ពូកែ Maeng Se-na សម្ដែងដោយ Choi Soo-young ខណៈនាងក៏បានលួចគាំទ្រតារាប្រុស Do Ra-ik​ សម្ដែងដោយ Kim Jae-young មួយទំហឹងផងដែរ។ ជារឿងនឹកស្ថានមិនដល់ Ra-ik បានធ្លាក់ខ្លួនក្លាយជាជនសង្ស័យក្នុងករណីឃាតកម្មមួយ ធ្វើឱ្យ Se-na បានយកអាជីពរបស់នាងមកប្រថុយដើម្បីការពារអាយដលក្នុងនាមជាមេធាវី និងជាក្តីសង្ឃឹមចុងក្រោយ។ ខណៈពេលដែលពួកគេធ្វើការរួមគ្នាដើម្បីស្វែងរកការពិត ទំនាក់ទំនងរបស់ពួកគេក៏បានរីកដុះដាលប្រែពីគូអ្នកគាំទ្រ និងតារាក្នុងដួងចិត្ត ហើយក៏ពីមេធាវី និងកូនក្ដី មកជាសេចក្តីស្នេហា។

៣. To the Beautiful You

To the Beautiful You គឺជារឿងភាគដែលបំផុសគំនិតចេញពី Manga រឿង Hana Kimi និយាយពីតួអង្គ Goo Jae Hee សម្ដែងដោយ Sulli ដែលតែងតែកោតសរសើរ និងទទួលបានកម្លាំងចិត្តរាល់ពេលដែលគេបានជួបនឹងកីឡាករលោតកម្ពស់ Kang Tae Joon សម្ដែងដោយ Minho។ វាសនាអភ័ព្វ Tae Joon បានរងរបួសរហូតបាត់បង់ទំនុកចិត្តក្នុងកីឡាមួយនេះ ដែលនាំឱ្យ Jae Hee ត្រូវក្លែងខ្លួនជាប្រុស បន្លំចូលរៀនក្នុងសាលាដែលទទួលតែសិស្សប្រុសសុទ្ធ ក្នុងគោលបំណងទៅគាំទ្រអាយដលរបស់ខ្លួន។

៤. The Heavenly Idol

The Heavenly Idol ជារឿងភាគដែលមានរសជាតិថ្មីប្លែកជាងគេក្នុងចំណោមភាពយន្តប្រភេទនេះ ដែលមានទាំងសាច់រឿងបែបកំប្លែង និង Fantasy។ សាច់រឿងបានចាប់ផ្ដើមនៅពេលដែលវិញ្ញាណរបស់សម្ដេចប៉ាបក្នុងសាសនាកាតូលិកម្នាក់បានជាប់គាំងនៅក្នុងខ្លួនរបស់អាយដលមិនសូវល្បីឈ្មោះម្នាក់ គឺ Woo Yeon Woo សម្ដែងដោយ Kim Min-kyu។ នៅគ្រានោះ អ្នកគាំទ្រម្នាក់ឈ្មោះ Kim Dal សម្ដែងដោយ Ko Bo-Gyeol ត្រូវចូលខ្លួនមកជួយលោក ឱ្យអាចសម្របខ្លួនក្នុងវិស័យសិល្បៈ និងលាក់អត្តសញ្ញាណពិត។ ពេលវេលានេះហើយដែលស្នេហាបានកើតឡើងសន្សឹមៗ។

៥. The Universe’s Star

រឿង The Universe’s Star ដើរសាច់រឿងជុំវិញជីវិតតារាចម្រៀងល្បីឈ្មោះ Woo Joo សម្ដែងដោយ Suho និងយមទូតស្រី Byul សម្ដែងដោយ Ji Woo ដែលបាក់ចិត្តគាំទ្រ Woo Joo ដូចគ្នា។ ទំនាក់ទំនងរបស់ពួកគេបានវិវត្តន៍ពីការគាំទ្រ ទៅជាការជឿទុកចិត្តគ្នា និងចុងក្រោយបានក្លាយជាសេចក្តីស្រឡាញ់ ដែលទម្លុះព្រំដែនរវាងមនុស្សមកពីភពពីរផ្សេងគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *