កាលពីថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ២០២៣ Lisa បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើការប្រគំតន្ត្រីទេសចរណ៍ជាមួយសមាជិកក្រុមចម្រៀង BlackPink។ ការប្រគំតន្ដ្រីរយៈពេលពីរថ្ងៃនេះ ត្រូវបានគេរាយការណ៍ថាមានអ្នកចូលទស្សនាជាច្រើនម៉ឺននាក់ ព្រមទាំងមានវត្តមានតារាល្បីៗ នៅថៃទៅគាំទ្រទៀតផង។
ក្រោយពីប្រគំតន្ដ្រីចប់សមាជិកទាំងបីរូបក៏បានវិលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ។ សម្រាប់ Lisa នាងត្រូវចូលរួមកម្មវិធី Dentiste Special Greet ទើបបន្ដនៅប្រទេសថៃមិនទាន់ត្រឡប់ទៅវិញ។ក្នុងឱកាសចូលរួមកម្មវិធីនោះដែរ រូបនាងបានស្លៀកនូវអាវឈុតជាមួយសំពត់ខ្លីពណ៌ទឹកដោះគោ មើលទៅពិតជាស្រស់ស្អាតខ្លាំង។ តែបើក្រឡេកមកមើលតម្លៃសម្លៀកបំពាក់ និងអលង្ការ លើខ្លួនរបស់នាងវិញគឺចំហរមាត់ធ្លុងតែម្ដងព្រោះតម្លៃទិញផ្ទះមួយខ្នងបាត់ទៅហើយ។
ដោយឈុតសម្លៀកបំពាក់របស់នាងគឺប្រេនម៉ាក Canitt មានតម្លៃជាង ៦០០ ដុល្លារអាមេរិក។ ស្បែកជើងម៉ាក Amina Muaddi មានតម្លៃ ៩៩៥ ដុល្លារអាមេរិក។ ឯគ្រឿងអលង្ការម៉ាក BVLGARI ខ្សែក ៨០ ០០០ដុល្លារអាមេរិក ចិញ្ចៀន ២ តម្លៃ ៣០ ៤០០ ដុល្លារអាមេរិក និងក្រវិល ១០ ០០០ ដុល្លារអាមេរិក សរុបទៅជាង ១២ ម៉ឺនដុល្លារអាមេរិកឯណោះ៕

























Account
Security
Favourite Content