ផ្ទះ​លំហែ​ជាយ​ក្រុង​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ តែខ្ជិលទៅ​ឆ្ងាយ

សម្រាប់​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​ផ្ទះ​លំហែ​អាកាសធាតុ​ល្អ​តែ​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ថ្ងៃ​នេះ​ AMS មាន​ទី​កន្លែង​មួយ​មក​ណែនាំ​។ ហត់​នឿយ​ពី​ការងារ​ចង់​ទៅ​សម្រាក​លំហែ​នៅ​កន្លែង​ណា​មួយ​តែ​មិន​ចង់​គេង​សណ្ឋាគារ​ខ្ពស់​ អាច​មក​សាក​ជាមួយ​នឹង​ផ្ទះ​លំហែ​ IKAT បាន​។​ នៅ​ទី​នេះ​មាន​បន្ទប់​ស្នាក់​ជាន់​ផ្ទាល់​ដី​រៀប​ចំឡើង​មក​ជា​លក្ខណៈ​ ខ្មែរ​តែ​ទាន់​សម័យ។

​ ផ្ទះ​លំហែ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ទួល​មាស​ ឃុំ​ អរិយក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ត​ កណ្ដាល។

នៅ​ទី​នេះ​មាន​បន្ទប់​សម្រាប់​ជួល​ទាំង​បន្ទប់​ធម្មតា​រហូត​ដល់​បន្ទប់​ VIP​ តម្លៃ​ចាប់​ពី​ ៤០ដុល្លារ ទៅ​ ៨០ដុល្លារ ក្នុង​មួយ​យប់​​ បូក​រួម​ជា​មួយ​និង​សេវា​កម្ម​ Free អាហារ​ពេល​ព្រឹក​ និង​ហែល​ទឹក​លេង​នៅ​ក្នុងអាង។

​ សម្រាប់​អាហារ​នៅ​ទី​នេះ​ជា​ប្រភេទ​ម្ហូប​ខ្មែរ​ដែល​ចម្អិន​ភ្លាមៗ​ បន្លែ​ត្រី​សាច់​ស្រស់​ល្អ​អាហារ​មិន​ប្រើ​ប៊ីចេង ​អ្វី​ដែល​សំខាន់​គឺ​តម្លៃ​សម​រម្យ​អាច​ទទួល​យក​បាន​ទោះ​ជា​ថ្ងៃ​បុណ្យ​ទាន​ក៏​មិន​មាន​ការ​ឡើង​ថ្លៃ​ដែរ។​ នៅ​ក្នុង​បរិវេណ​នៃ​ផ្ទះ​លំហែ​ពោរពេញ​ទៅ​ដោយ​ដំណាំ​ហូប​ផ្លែ​ ផ្កា​ភ្ញី​គ្រប់​ប្រភេទ​ ជុំ​វិញ​ផ្ទះ​​ឡោម​ព័ទ្ធ​ទៅ​ដោយ​ស្រះ ឈូក​យ៉ាង​ធំ​អាច​ឲ្យ​យើង​គយគន់​ទេសភាព​ និង​ស្រង់​យក​ក្លិន​ក្រអូប​ពី​ផ្កាឈូក​បាន​យ៉ាង​ល្អ។​

សម្រាប់​អ្នក​ដែល​មិន​ចង់​គេង​មួយ​យប់​ IKAT ក៏​មាន​សេវាកម្ម​ជួយ​បន្ទប់​ពាក់​កណ្ដាល​ថ្ងៃ​ដែរ​។​ ក្រៅ​ពី​នោះ​សម្រាប់​អ្នក​ដែល​មិន​ចង់​បើក​បន្ទប់​តែ​ចង់ ទៅ​អង្គុយ​សម្រាក​ពិសា​អាហារ​ និង​ភេសជ្ជៈ​នៅ​ទី​នេះ​ក៏​មាន​បម្រើ​សេវាកម្ម​ជូន​ដូច​ដែរ។

បន្ថែម​ពី​នេះ​ IKAT ក៏​មាន​សេវា​កម្ម​ជួល​កង់​ឲ្យ​ភ្ញៀវ​ជិះ​លេង​កម្សាន្ត​នៅ​ក្នុង​តម្លៃ​មួយ​យ៉ាង​សមរម្យ​ ភ្ញៀវ​ដែល​ស្នាក់​នៅ​ ឬ​ភ្ញៀវ​មក​ពី​ខាង​ក្រៅ​ក៏​អាច​ជួល​កង់​ជិះ​លេង​នៅ​ព្រៃ​ធម្ម​ជាតិ​ក្បែរៗ​នោះ​បាន​ដូច​គ្នា។

បណ្ដាញសង្គម៖https://www.facebook.com/Ikat-Cafe-and-Home-111021417832882/



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម