អារម្មណ៍ដែលទទួលបានការបារម្ភ និងយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រឡាញ់ពិតជាមានក្ដីសុខមែនទែន។ ជាពិសេសនៅពេលដែលមនុស្សជាទីស្រឡាញ់ចាប់អារម្មណ៍លើរឿងតូចៗដែលយើងចង់បានតែមិននិយាយចេញមកក្រៅគឺរឹតតែគួរស្រឡាញ់លើសដើម។ ជាក់ស្ដែងថ្ងៃនេះយើងនឹងចែករំលែកនូវរឿងតូចៗ ៤ យ៉ាងបុរសៗចូលចិត្តឱ្យមនុស្សសំណព្វចិត្តធ្វើ៖
១. ចូលចិត្តប៉ះពាល់

នៅពេលមានស្នេហា មនុស្សយើងមិនអាចជឿសផុតពីការប៉ះពាល់គ្នាតិចតួចនោះទេ។ មានន័យថាការចាប់កាន់ដៃ ស្ទាបមុខ ឬសក់គឺត្រូវបានរាប់ទង្វើមួយដែលបង្ហាញពីការបារម្ភ និងយកចិត្តទុកដាក់ចេញពីបេះដូងទៅកាន់មនុស្សជាទីស្រឡាញ់។ ជាមួយគ្នានេះ ពេលខ្លះការឱបក៏អាចធ្វើឱ្យអ្នកម្ខាងទៀតរំភើបចិត្តផងដែរ។
២. ចូលចិត្តឱ្យម៉ាស្សា
បន្ទាប់ពីនឿយហត់ និងធុញថប់ពេញមួយថ្ងៃ ហើយទទួលបានការម៉ាស្សាពីអ្នកដែលយើងស្រឡាញ់គឺពិតជាចំណែកដ៏ធំមួយក្នុងការបំបាត់ភាពតានតឹង។ ម៉្យាងវិញទៀត ទង្វើបែបនេះក៏ប្រៀបដូចជាការសន្សំក្ដីស្រឡាញ់ឱ្យបានកាន់តែច្រើនឡើងៗ និងខ្សែរឹតចំណងនៃស្នេហាមួយនេះឱ្យបានយូរផងដែរ។
៣. ចូលចិត្តម្ហូបដែលធ្វើដោយដៃផ្ទាល់

ចាស់ៗជាច្រើនបាននិយាយតគ្នាថាចង់ចងបេះដូងមនុស្សប្រុសដែលយើងស្រឡាញ់ យើងគួរតែចងក្រពះរបស់ពួកគេជាមុនសិន។ ជាមួយគ្នានេះ ការមើលថែទាំលើម្ហូបអាហារគឺជារបៀបដែលយើងបង្ហាញពីការបារម្ភចំពោះសុខភាពរបស់ពួកគេដែរ។ មិនតែប៉ុណ្ណោះ ការធ្វើម្ហូបដោយផ្ទាល់ដៃក៏អាចធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍ថាមានសុភមង្គលជាងមុនផងដែរ។
៤. ចូលចិត្តការសរសើរ
មិនមែនមានតែមនុស្សស្រីទេដែលចូលចិត្តស្ដាប់ពាក្យសម្ដីពីរោះៗ និងការសរសើរពីដៃគូ។ សូម្បីតែមនុស្សប្រុសក៏ចង់បានពាក្យសរសើរចេញពីមាត់មនុស្សដែលខ្លួនស្រឡាញ់ដែរ។ ការពោលពាក្យសរសើរនឹងធ្វើឱ្យពួកគេមានអារម្មណ៍ខ្លួនមានសមត្ថភាពការពារមនុស្សដែលខ្លួនស្រឡាញ់បានយ៉ាងល្អ៕

























Account
Security
Favourite Content