នរណាខ្លះនៅ Team solo? បែបមិនទាន់មានគូស្នេហ៍ តែក៏មិនឯកា? ពួកម៉ាកខ្ញុំច្រើននាក់ ក៏នៅក្នុងក្រុមហ្នឹងដែរ ហើយពេលគេសួរថា ធ្វើយ៉ាងណាទើបមិនមានអារម្មណ៍ឯកោ បើអត់មាននរណាមើលថែទាំបេះដូងដូចគេផងនោះ ពួកយើងតែងតែមានចំណុច ៥ យ៉ាងខាងក្រោមនេះ ជាចម្លើយតបទៅអ្នកសួរវិញ។
#១ ផ្ដោតទៅលើអ្វីដែលយើងមាន
បើរវល់តែគិតពីអ្វីដែលយើងមិនមានពេក យើងនឹងមិនមានពេលនឹកគិតដល់អ្វីដែលយើងកំពុងតែមានឡើយ។ អត់មានតែស្នេហា តែយ៉ាងណាក៏នៅមានមនុស្ស និងរបស់ជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់យើង។
#២ ផ្ដល់អាទិភាពឱ្យខ្លួនឯង
ពេលដែលយើងដាក់ក្ដីសុខខ្លួនឯង ពិសេសសុភមង្គលផ្លូវចិត្តជាអាទិភាព យើងនឹងប្រឹងប្រែងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីខ្លួនឯង ហើយក្នុងនោះក៏មានការគេចចេញពីភាពឯកាផងដែរ។
#៣ រីករាយជាមួយពេលវេលាផ្ទាល់ខ្លួន
ឯកជនភាពមានពេញលេញតែម្ដង! មិនចាំបាច់ត្រូវបែងចែកពេលវេលាសម្រាប់ការណាត់ជួប ឬថ្ងៃពិសេសផ្សេងៗ ដោយមិនបាច់ក្រែងចិត្តនរណា។

#៤ សប្បាយនឹងសេរីភាពពេញទី
សេរីភាពក៏មានគ្រប់សព្វ…ចង់ធ្វើអ្វី ចង់ទៅណា ចង់ញ៉ាំអ្វី ពេលណា ក៏មិនបាច់ត្រូវរាយការណ៍ ឬផ្ដល់ដំណឹងប្រាប់ទៅនរណា។
#៥ មានឱកាសស្គាល់មនុស្សបានច្រើន
មិនមានគូ មិនប្រាកដថាទ្វារបេះដូងត្រូវបានចាក់សោបិទទុកឡើយ ហេតុនេះហើយ វាជាពេលវេលាល្អមែនទែនសម្រាប់រៀនស្គាល់មនុស្ស ក៏ដូចជាស៊ើបមើលពីចិត្តរបស់អ្នកដទៃ ដើម្បីជ្រើសរើសដៃគូនាអនាគត៕





Account
Security
Favourite Content