មកស្គាល់ Saint Valentine វីរបុរសដែលតស៊ូដើម្បីក្ដីស្រឡាញ់

Valentine’s Day ឬក៏ បុណ្យនៃក្ដីស្រឡាញ់ គឺជាថ្ងៃមួយដែលមនុស្សម្នាជុំវិញពិភពនាំគ្នាចូលរួមអបអរសាទរ ដោយមានអ្នកខ្លះបានរៀបចំកាដូពិសេសៗ ត្រៀមទុកជូនមនុស្សជាទីស្រឡាញ់ ធ្វើដំណើរកម្សាន្ត ឬសូម្បីតែរៀបចំទទួលទានអាហារពេលល្ងាចជុំគ្នាផងក៏មាន។

ស្របពេលដែល មនុស្សទូទៅបានចាត់ទុកថ្ងៃ១៤ កុម្ភៈ ជាថ្ងៃដ៏ស៊ីជម្ពូអស់ពេលជាង ១៥០០ ឆ្នាំទៅហើយក្ដី ក៏ប៉ុន្មានថ្ងៃដ៏មានអត្ថន័យមួយនេះ បានកើតចេញពីការលះបង់ និងសោកនាដកម្មរបស់បុរសម្នាក់ ដែលមានឈ្មោះថា Saint Valentine។

ជាក់ស្ដែង​ មានរឿងតំណាលតៗគ្នាថា នៅសតវត្សរ៍ទី ៣ នាទីក្រុងរ៉ូប មានអធិរាជមួយអង្គដែលមានឈ្មោះថា Claudius II គឺស្ដេចដែលចូលចិត្តធ្វើសង្គ្រាមខ្លាំង។ ស្ដេចអង្គនេះគិតថា បុរសដែលនៅលីវគឺជាបុរសដែលស័ក្ដិសមបំផុតសម្រាប់ការកេណ្ឌមកធ្វើជាកងទ័ព ព្រោះបុរសទាំងនោះនឹងមិនមានគូសង្សារ ឬភរិយាឱ្យនឹករឭក។ ដូច្នេះ Claudius II ក៏បានចេញព្រះរាជបញ្ជាមិនឱ្យមានកម្មវិធីភ្ជាប់ពាក្យ ឬរៀបអាពាហ៍ពិពាហ៍នៅក្នុងទីក្រុងរ៉ូមឡើយ ហើយចាត់ទុកទង្វើទាំងនេះថាជារឿងខុសច្បាប់។

ទន្ទឹមគ្នានោះ មានអ្នកបុណ្យមួយរូបដែលមានឈ្មោះថា Valentine ឬ Valentinus (ខុសគ្នាទៅតាមឯកសារនីមួយៗ) បានយល់ឃើញថា នេះជារឿងដ៏អយុត្តិធម៌មួយ។ ហេតុដូច្នេះ លោកក៏បានចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំង និងលួចលាក់រៀបចំធ្វើពិធីមង្គលការដល់គូស្នេហ៍ជាច្រើនគូដោយសម្ងាត់។ យ៉ាងណាមិញ នៅថ្ងៃមួយរឿងសម្ងាត់ទាំងនេះក៏បានបែកធ្លាយ និងលេចឮទៅដល់ Claudius II។ ព្រះអង្គមានការខ្ញាល់ជាខ្លាំង និងចេញព្រះរាជបញ្ជាឱ្យចាប់ខ្លួនអ្នកបុណ្យ Valentine ឱ្យមកទទួលទោសប្រហារជីវិត។

ស្របពេលដែលកំពុងតែស្ថិតនៅក្នុងគុក អ្នកបុណ្យរូបនេះក៏បានបាក់ចិត្តស្រឡាញ់ទៅលើកូនស្រីរបស់ឆ្មាំគុកម្នាក់ ដែលមានឈ្មោះថា Julia។ មកទល់នឹងយប់ចុងក្រោយមុននឹងទៅទទួលទោស Valentine ក៏បានសរសេរសំបុត្រមួយច្បាប់ជូនទៅកាន់មនុស្សដែលខ្លួនលួចស្រលាញ់ ដោយបានបន្សល់ទុកនូវសំណេរចុងក្រោយថា “From Valentine”។

ក្រោយពីបាត់បង់ជីវិត សាកសពរបស់ Valentine ក៏ត្រូវបានយកមករក្សាទុកនៅក្នុងព្រះវិហារ Praxedes នៅថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២៧០ ដោយ Julia ក៏បានដាំដើមអាល់ម៉ុនពណ៌ផ្កាឈូកមួយដើម នៅជិតនោះផងដែរ។ ចាប់តាំងពីពេលនោះមក ដើមអាល់ម៉ុនពណ៌ផ្កាឈូក ក៏ក្លាយជានិមិត្តរូបនៃក្ដីស្នេហាជានិរន្តរ៍ និងមិត្តភាពដ៏សែនស្រស់ស្អាត រហូតមកដល់សព្វថ្ងៃនេះ។

ដោយឡែក​​ ថ្ងៃបុណ្យនៃក្ដីស្រឡាញ់មិនបានចាប់ផ្ដើមនៅពេលនោះភ្លាមៗទេ។ ជាក់ស្ដែង ប្រមាណ ២០០ឆ្នាំកន្លងមកទៀត ពោលគឺនៅក្នុងឆ្នាំ ៤៩៨ ទើបមានអ្នកបុណ្យមួយរូបទៀតដែលមានឈ្មោះថា Pope Gelasius បានជ្រួតជ្រាបទៅនឹងការលះបង់របស់ Saint Valentine ក៏សម្រេចកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ធ្វើជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។

ដ្បិតប្រវត្តិនៃថ្ងៃបុណ្យនៃក្ដីស្រឡាញ់អាចនឹងមានភាពខុសគ្នាទៅតាមការសិក្សា និងទ្រឹស្ដីនីមួយៗក្ដី ក៏ប៉ុន្តែរឿងតំណាលខាងលើនេះ គឺជារឿងរ៉ាវដ៏មានអត្ថន័យមួយ និងជានិមិត្តរូបនៃក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅមកទល់នឹងពេលបច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *