តារាល្បីៗហូលីវូដទទួលពានរង្វាន់កិត្តិយសពីមហោស្រពភាពយន្ត Santa Barbara

តារាសម្តែង Angelina Jolie ព្រមជាមួយតារាហូលីវូដមួយចំនួនទៀតបានទទួលពានរង្វាន់កិត្តិយសនៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Santa Barbara ដែលរៀបចំឡើងនៅទីក្រុង Santa Barbara រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

ក្នុងនោះដែរ Angelina Jolie បានទទួលពានរង្វាន់កិត្តិយស Maltin Modern Master Award ជាការទទួលស្គាល់នូវស្នាដៃជាច្រើនរបស់អ្នកស្រីក្នុងវិស័យភាពយន្តសម័យទំនើប។ គួររំឭកថា Angelina Jolie ធ្លាប់បានឈ្នះពានរង្វាន់ Oscar សម្រាប់ការសម្ដែងភាពយន្ត “Girl, Interrupted” ក្នុងឆ្នាំ ២០០០ ហើយថ្មីៗនេះអ្នកស្រីបានសម្តែងជាតារាចម្រៀងអូប៉េរ៉ា Maria Callas នៅក្នុងភាពយន្ត “Maria”។

មិនត្រឹមតែមានភាពលេចធ្លោក្នុងវិស័យភាពយន្ត ប៉ុន្តែតារាស្រីវ័យ ៤៩ ឆ្នាំរូបនេះក៏​បាន​ចូល​រួមយ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌​ជាមួយ​ជនភៀសខ្លួន និង​ផ្នែក​សិទ្ធិមនុស្សដូចគ្នា។ ខណៈឡើងទទួល​​ពាន​រង្វាន់​នេះ អ្នកស្រីក៏មិនភ្លេចចូលរួមរំលែកទុក្ខចំពោះ​ប្រជាជន​​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​លេប​ត្របាក់​ទីក្រុង Los Angeles និង​បាន​សម្លាប់​មនុស្ស ២៩ នាក់ និង​រាប់​ពាន់​នាក់​ត្រូវ​បានជម្លៀស​។

សិល្បករផ្សេងទៀតដែលបានទទួលពានរង្វាន់កិត្តិយសក្នុងកម្មវិធីមហោស្រពភាពយន្ត Santa Barbara ដែររួមមានតួឯកប្រុសភាពយន្ត “Dune” គឺតារាសម្ដែង Timothee Chalamet បានទទួលពានរង្វាន់សិល្បករប្រចាំឆ្នាំ Arlington Artist of the Year និងតារាសម្ដែង Zoe Saldaña ដែលជាតួឯកស្រីភាពយន្ត “Avatar” បានទទួលពានរង្វាន់ American Riviera Award ជាការទទួល​ស្គាល់​ចំពោះ​ការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​របស់​នាងក្នុងវិស័យកុនអាមេរិក។

ដោយឡែកពានរង្វាន់កិត្តិយសសម្រាប់សិល្បករដែលទើបប្រឡូកថ្មីក្នុងវិស័យភាពយន្តត្រូវបានផ្ដល់ឱ្យតារាល្បីៗដូចជា Kieran Culkin ពីភាពយន្ត “A Real Pain”, Harris Dickinson ពីភាពយន្ត “Babygirl”, Karla Sofia និង Selena Gomez ពីភាពយន្ត “Emilia Perez”, Ariana Grande ពីភាពយន្ត “Wicked”, Clarence Maclin ពីភាពយន្ត “Sing Sing”, Mikey Madison ពីភាពយន្ត “Anora”, John Magaro ពីភាពយន្ត “September 5”, Fernanda Torres ពីភាពយន្ត “A Complete Unknown” និង Sebastian Stan ពីភាពយន្ត “The Apprentice” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *