ស្វែងរកអារម្មណ៍ថ្មី ជិះរថភ្លើងគយគន់ទេសភាព ដែលមិនងាយឃើញជាមួយគោលដៅជាច្រើន

ធ្លាប់​ឮ​សំឡេង និង​ឃើញ​រថភ្លើង​បរ​កាត់​ញឹកញាប់​ហើយ​មែន​ទេ? ចុះ​ធ្លាប់​បាន​ធ្វើ​ដំណើរ​លើ​រថភ្លើង​នៃ​ក្រុមហ៊ុន Royal Railway Cambodia ទៅកាន់​តំបន់​ខ្លះ​ក្នុង​ប្រទេស​យើង​ហើយ​ឬ​នៅ? បើ​នៅ​ទេ អ្នក​គួរតែ​ពិចារណា​សាកល្បង​ទទួល​យក​បទ​ពិសោធន៍​នេះ​ឱ្យ​បាន​យ៉ាង​តិច​ណាស់​ក៏​ម្ដង​ដែរ​ក្នុង​ជីវិត។

អ្វី​ដែល​ពិសេស​នោះ គឺ​អ្នក​នឹង​មាន​ឱកាស​គយគន់​ទេសភាព​តាម​ផ្លូវ ដែល​ប្លែក​ភ្នែក​ចម្លែក​អារម្មណ៍ រួម​មាន​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ធម្មជាតិ ព្រមទាំង​ជីវភាព​ប្រជាជន​នៅ​តាម​តំបន់​ដែល​បាន​ឆ្លងកាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​រំសាយ​អារម្មណ៍​ជាមួយ​ខ្យល់​អាកាស​បរិសុទ្ធ​បក់​ផាយ​ផាត់ នាំ​យក​ទុក្ខ​កង្វល់​ក្នុង​ចិត្ត​ឱ្យ​រសាយ​ចេញ​ទៅ​ឆ្ងាយ។

រយៈពេល​ប៉ុន្មាន​ម៉ោង​នៅ​លើ​រថភ្លើង​ទៅ​កាន់​គោលដៅ​ដែល​អ្នក​ប្រាថ្នា អាច​ចាត់​ទុក​ជា​ពេល​វេលា​ដែល​អ្នក​អាច​រីករាយ​នឹង​ការ​ប្រើប្រាស់​ជីវិត​បែប​យឺត​ៗ តែ​មាន​គុណភាព សម្រាប់​នឹក​គិត ក៏​ដូច​ជា​រំលឹក​ដល់​ក្តី​សុខ​តូច​ៗ​នៅ​ក្នុង​ជីវិត។ អ្នក​មិន​បាច់​​បារម្ភ​ពី​របស់​ញ៉ាំ​ឡើយ ព្រោះ​នៅ​លើ​រថភ្លើង​ផ្ទាល់​មាន​លក់​ភេសជ្ជៈ និង​អាហារ​សម្រន់​ខ្លះ​ៗ ហើយ​ក៏​មាន​ម្ហូប​អាហារ​ផ្សេង​ទៀត​ដាក់​លក់​ត្រៀបត្រា​នៅ​តាម​ចំណត​ផង​ដែរ តែ​បើ​បាន​ត្រៀម​ខ្លួន​ឯង​មក​ពី​ផ្ទះ​ស្រាប់ ក៏​ល្អ​ម្យ៉ាង​ដែរ។

គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​រួមមាន​ពី​ភ្នំពេញ ទៅកាន់​ក្រុង​ព្រះសីហនុ ខេត្ត​កំពតតាកែវ បាត់ដំបង និង​ពោធិ៍សាត់ និង​ទិសដៅ​ត្រឡប់​មក​វិញ ជាមួយ​កាល​វិភាគ​ផ្សេង​ៗ​គ្នា។ ថ្វី​ដ្បិត​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច តែ​តម្លៃ​សំបុត្រ​សមរម្យ​មែនទែន ដែល​អ្នក​អាច​ធ្វើការ​សាក​សួរ​ព័ត៌មាន​លម្អិត ក៏​ដូចជា​កក់​ទុក​មុន​នៅ​ស្ថានីយ​ផ្ទាល់ ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ០៧៨ ៨៨៨ ៥៨២/៥៨៣ ឬ​ក៏​តាម​អនឡាញ​នៅ​លើ royalrailway.easybook.com និង easybook.com។

អ្វី​ដែល​រឹតតែ​ពិសេស ក្រៅពី​សេវាកម្ម​ដឹក​អ្នក​ដំណើរ​ធម្មតា ក្រុមហ៊ុន Royal Railway Cambodia ក៏​មាន​រៀបចំ​ជា Service Hire Train សម្រាប់​លក្ខណៈ​ក្រុមហ៊ុន ក្រុម​មិត្តភ័ក្ដិ ឬ​គ្រួសារ សម្រាប់​​គោលដៅ​មួយ​ចំនួន​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន