កាន់តែក្តៅ! អ៊ិន ម៉ូលីកា បងស្រីបង្កើត អ៊ិន លក្ខិណា ចូលប្រកួត MGC 2022

មក​ទល់​ពេល​នេះ​វិស័យ Beauty Pageant នៅ​កម្ពុជា​កាន់តែ​ក្ដៅ​គគុក​ហើយ​នា​ឆ្នាំ ២០២២ ទាំង​កម្មវិធី Miss Universe Cambodia និង Miss Grand Cambodia ដោយ​ឆ្នាំ​នេះ មាន​ការ​ទម្លាយ​មក​ខ្លះ​ៗ​ថា បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សុទ្ធតែ​ខ្លាំង​ៗ ពោរពេញ​ដោយ​សមត្ថភាព ថែម​ទាំង​ធ្លាប់​ជា​អតីត​បវរកញ្ញា​ធ្លាប់​បាន​ឆ្លងកាត់​ការ​ប្រកួត​ពី​មុន​ៗ​មក​ហើយ។

យ៉ាងណា​បន្ទាប់​ពី​ផ្ទុះ​ដំណឹង​ថា កម្មវិធី Miss Universe Cambodia 2022 មាន​ជើងខ្លាំង​ជាច្រើន​គ្រោង​លេច​វត្តមាន ស្រាប់តែ​ទំព័រ​ហ្វេសប៊ុក Miss Grand Cambodia ទម្លាយ​វត្តមាន​បេក្ខភាព​លេចធ្លោ​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Miss Grand Cambodia 2022 នោះ​គឺ​កញ្ញា អ៊ិន ម៉ូលីកា ដែល​នាង​គឺជា​បងស្រី​បង្កើតMiss Supranational Cambodia 2021 កញ្ញា អ៊ិន លក្ខិណា។

អ៊ិន ម៉ូលីកា គឺជា​អតីត​បេក្ខភាព Face of Cambodia 2020 ដោយ​ពេល​នេះ​នាង​ កំពុង​ស្រូប​ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន ពិសេស​ហ្វេន​ៗ​វិស័យ Beauty Pageant ឱ្យ​ងាក​មក​មើល​នាង ចំពោះ​ការ​វិល​ត្រឡប់​ចូល​វិស័យ​បវរកញ្ញា​នេះ​ជា​ថ្មី​ម្ដង​ទៀត។ មិន​យូរ​ក្រោយ​ទំព័រ​ហ្វេសប៊ុក Miss Grand Cambodia បាន​បង្ហោះ​ជា​សាធារណៈ នាង​ក៨​បាន​ចូល​ទៅ​ចែករំលែក​ការ​បង្ហោះ​នោះ​បន្ត ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា «នាង​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មពិធី Miss Grand Cambodia ហើយ​នាង​ខ្ញុំ​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នាជួប​គ្នា​ឆាប់​ៗ​ណា»

ក្រៅពី​វត្តមាន កញ្ញា អ៊ិន ម៉ូលីកា ក៏​មាន​ស្រី​ស្អាត​ពោរពេញ​ដោយ​សមត្ថភាព​ជាច្រើន​នាក់​ទៀត​ផង​ដែរ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​នេះ។ តួយ៉ាង​ថ្មី​ៗ​នេះ​មាន​ការ​លេច​ឮ​មក​ថា កញ្ញា ចន សុទីម៉ា លំដាប់​រង​ទី​៤ កម្មវិធី Miss Tourism International 2019 ឬ​ម្ចាស់​មកុដ «Miss Dream Girl of The year International 2019/2020» ក៏​អាច​នឹង​មាន​វត្តមាន​ចូលរួម​កម្មវិធី Miss Grand Cambodia ឆ្នាំ​នេះ​ផង​ដែរ ប៉ុន្តែ​ការ​ពិត​យ៉ាង​ណា​នោះ ត្រូវ​រង់ចាំ​ការ​ចេញ​មុខ​បញ្ជាក់​ពី​កញ្ញា សុទីម៉ា ជា​មុន​សិន។ ដ្បិត​មិនទាន់​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ក៏​ពិតមែន តែ​មាន​ហ្វេន​ៗ​លើក​ឡើង​ថា ប្រសិន​ឆ្នាំ​នេះ ចន សុទីម៉ា ត្រឡប់​មក​វិញ​មែន ប្រាកដជា​កក្រើក​ឆាក Miss Grand មិន​ខាន​នោះ​ទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន