កុំបាច់ឆ្ងល់​មាន​សង្សារ​លើកណាក៏មិនបានយូរ មកពីអ្នកចរិតបែបនេះ

ទម្រាំបានជួបមនុស្សដែលយើងពេញចិត្ត ឬចុះសម្រុងគ្នា អាចនៅជាមួយគ្នាបានគឺមិនមែនងាយស្រួលនោះឡើយ ព្រោះមនុស្ស ២ នាក់ ចិត្តគំនិតផ្សេងគ្នា។ ពេលខ្លះស្រឡាញ់គ្នាមិនបានប៉ុន្មានក៏បែកបាក់ សេពគប់ពីម្នាក់ទៅម្នាក់តែហាក់រកគោលដៅមិនឃើញសោះ។ ចុះមានធ្លាប់សួរ ឬសង្កេតមើលខ្លួនឯងដែរទេ តើមូលហេតុអី បានសេពគប់គ្នាជាមួយដៃគូមិនដែលបានយូរសោះ?

តោះចំណុចខាងក្រោមប្រហែលជាអាចបំបាត់ចម្ងល់របស់ ប្រិយមិត្ត បានខ្លះ៖

១. គិតពីរូបរាងខាងក្រៅ

អ្នកស្រឡាញ់រកតែល្អស្អាត រឿងចិត្តគំនិតទុកមួយឡែក ព្រោះអ្នកចង់ឲ្យមនុស្សនៅជុំវិញសរសើរថាអ្នករកបានដៃគូដែលស្រស់ស្អាត មើលទៅឡូយឆាយ។ អ្នកចូលចិត្តបង្គាប់បញ្ជាឲ្យគេផ្លាស់ប្ដូរ ការស្លៀកពាក់តម្រូវចិត្តរបស់ខ្លួន ជឿទៅទោះស្រឡាញ់ប៉ុណ្ណា ក៏គ្មាននរណាសប្បាយចិត្តតាមអ្នកគ្រប់ពេលដែរ។ ខ្លួនគេ សិទ្ិធរបស់គេ គេក៏ចេះធុញទ្រាន់។

 ២. ចង់មានអ្នកកំដរ

តាមពិតទៅ អ្នកមិនស្រឡាញ់នរណាទេ គ្រាន់តែមានអារម្មណ៍ថាឯកា ចង់មានអ្នកកំដរ។ ដូច្នេះឲ្យតែមានអ្នកមកចែចង់ អ្នកមិនគិតច្រើនគឺសម្រេចចិត្តយកមិនទុកឲ្យខ្លួននៅទំនេរឡើយ។ ស្រឡាញ់គ្នាគិតតែពីខ្លួនឯង យកគេមកធ្វើជាឈ្នាន់ យូរៗ បែបបាក់គ្នាតែម្ដង។

៣. ចូលចិត្តរសជាតិថ្មី

អ្នកជាមនុស្សឆាប់ធុញទ្រាន់ ចូលចិត្តអ្វីដែលថ្មីរហូត ឆាប់ស្រឡាញ់ តែក៏ឆាប់អស់ចិត្ត បែបនេះមិនថាសេពគប់នរណាទេ ក៏មិនបានយូរដែរ។

៤. ខ្វល់តែពីចិត្តខ្លួនឯង

ចង់នរណាទៅជាអ្វីក៏មិនខ្វល់​ សំខាន់ខ្ញុំឡូយ។ ស្រឡាញ់គ្នាផ្ដើមចេញពីមនុស្ស ២ នាក់ តែចូលចិត្តឲ្យ គេទ្រ ផ្គាប់ចិត្តគ្រប់រឿង។ ពេលខ្លះង៉ក់ងរខុសរឿង ធ្វើតាមតែចិត្តខ្លួនឯង មិនដែលសួរថាភាគីម្ខាងទៀតចង់ដែរ ឬអត់ ចរិតមិនចាស់ទុំសោះ។ និយាយរួមចង់ធ្វើអ្វី គឺធ្វើនោះ។

៥. ចាំតែចាប់កំហុស

ស្រឡាញ់គ្នា តែប្រកាន់គ្រប់យ៉ាង ធ្វើអ្វីតិចតួចក៏ទើសចិត្ត ពេលខ្លះចាំចាប់កំហុសគ្រប់ពេលវេលា និយាយឲ្យឆាប់ចប់ គឺចង់គាបសង្កត់អ្នកដទៃឲ្យស្ដាប់ខ្លួន។ និយាយមែនណា ធ្វើចរិតអីចឹង គ្មាននរណាទ្រាំនៅជាមួយបានយូរនោះទេ ព្រោះអ្នកដទៃក៏ចេះហត់។

៦. យកសម្ដីអ្នកដទៃជាធំ

ស្រឡាញ់គ្នា ក្ដីសុខខ្លួនឯងសោះ តែខ្វល់ពីសម្ដីអ្នកជុំវិញ នៅពេលដែលអ្នកដទៃចាប់ផ្ដើមនិយាយថា ដៃគូ របស់អ្នកមិនស្អាត មើលទៅមិនឡូយ ការងារមិនល្អ គ្មានរបស់ជិះទំនើប អ្នកក៏មានអារម្មណ៍អន់ចិត្តភ្លាមៗ។ យូរៗ ទៅក៏មានអារម្មណ៍ថា ល្អក់កករ និងគិតថាខ្លួនសក្ដិសមនឹងបានមនុស្សដែលល្អជាងនេះ គេនិយាយត្រូវមែនម្នាក់នឹងដូចមិនទាន់ល្អទេ សម្រាប់ខ្ញុំ សេពគប់ក៏មិនបានផលអ្វីដែរ។

៧. គ្មានភាពក្លាហានប្រាប់ពីអ្វីដែលអ្នកចង់បាន

អ្នកមានអារម្មណ៍ថា អ្នកមិនពេញនឹងអ្វីដែលគេកំពុងធ្វើ ដូចជាចង់ឲ្យគេចាស់ទុំជាងមុន គិតឲ្យបានដិតដល់ជាងមុន។ល។ ពេលខ្លះអ្នកមានអារម្មណ៍ ស្ដ្រេស ជាមួយទង្វើរបស់គេ ដូចជាគេធ្វើអ្វីដែលអ្នកមិនចូលចិត្ត ដំបូងៗ ស្រឡាញ់ចេះតែទ្រាំ ដល់យូរទៅហត់ម្នាក់ឯងពេក សម្រេចចិត្ដឈប់តែម្ដងកុំឲ្យសៅម៉ង។

៨. រពឹងខ្ពស់ពេកលើដៃគូ

ចាំណាគ្មាននរណាល្អឥតខ្ចោះទេ នេះជាជីវិតពិតមិនមែនវីដេអូកុន។ គេមិនល្អគ្រប់ ១០ ឬ Perfect តាមដែលអ្នកចង់បានឡើយ ប៉ុន្ដែគេអាចមានភាគរយខ្ពស់ជាមនុស្សដែលល្អ ដូច្នេះល្មមៗ ពិចារណាខ្លះទៅ។ ហើយត្រូវសួរខ្លួនឯងវិញថា ចង់បានគេល្អ ចុះខ្លួនឯង ល្អសម្រាប់គេបានដល់ចំណុចណាហើយ?​ បើខ្លួនឯងមិនទាន់ល្អគ្រប់ផង កុំទាមទារចង់បានតែអ្នកល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម