ឆ្នាំថ្មីហើយ! សូមកុំឱ្យ​ទម្លាប់​អវិជ្ជមាន ៤យ៉ាង​នេះ​រស់នៅជាមួយយើងទៀតអី

ក្នុងមួយជីវិតមនុស្សរឿងអីក៏ត្រូវតែជួបដែរទាំងរឿងល្អនិងរឿងល្អ។ ប៉ុន្តែអ្នកទាំងអស់ជឿអត់ថាកំហុសខ្លះយើងមិនបានតាំងចិត្តធ្វើតែវាអាចធ្វើឱ្យយើងឈឺចាប់ដោយមិនដឹងខ្លួននៅថ្ងៃណាមួយបាន។ ចំពោះកំហុសទាំងនោះមិនជាធ្ងន់ធ្ងរអ្វីខ្លាំងទេ គ្រាន់តែបើយើងទម្លាប់ធ្វើវាហើយវានឹងបន្តយូរមែនទែន។ អ៊ីចឹងតើកំហុសនោះមានអ្វីខ្លះទៅបានជាអាចធ្វើឱ្យយើងស្ដាយក្រោយបាន?

១. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ការចេះសង្កេតមើលរវាងខ្លួនឯងនិងអ្នកដទៃវាមិនខុសទេ តែអ្វីដែលខុសនោះគឺចូលចិត្តយកខ្លួនទៅប្រៀបប្រដូចនឹងអ្នកដទៃ។ មនុស្សម្នាក់ៗកើតមកមានចិត្តនិងការគិតខុសគ្នា បើរវល់តែប្រៀបធៀបខ្លួនឯងជាមួយគេវានឹងធ្វើឱ្យខ្លួនអ្នកកាន់តែមានសម្ពាធផ្លូវចិត្តនិងអន់ចិត្តជាមួយខ្លួនឯងហើយគិតថាខ្លួនឯងកើតមកអត់ប្រយោជន៍ណាស់។ ផ្ទុយទៅវិញអ្នកត្រូវស្គាល់ពាក្យថាគ្រប់គ្រាន់ សុភមង្គល និងសេចក្ដីសុខផ្លូវចិត្តទើបជារឿងត្រឹមត្រូវ។ គេអាចសម្រេចគោលដៅតាមវិធីគេ អ្នកក៏អាចជោគជ័យតាមវិធីអ្នកដែរ ដូចនេះរស់នៅមិនចាំបាច់អីច្រណែន ឬប្រៀបធៀបជាមួយអ្នកដទៃនោះ។

២. ចិត្តល្អជ្រុល

តើអ្នកទាំងអស់ធ្លាប់អត់នៅពេលជួយគេហើយមិនត្រឹមតែមិនបានពាក្យអរគុណបែរជាបានការរិះគន់ទៅវិញ? ការចេះជួយយកអាសារអ្នកដទៃមិនមែនជារឿងអាក្រក់ទាំងអស់ឡើយ គ្រាន់តែអ្នកឆ្លាតគេមិនមែនចេះតែជួយទេ។ ពួកគេនឹងប្រាកដថាការជួយរបស់គេដល់មនុស្សណាម្នាក់ត្រូវតែមានតម្លៃនិងភាពត្រឹមត្រូវ។ ការប្រើសន្តានចិត្តល្អប្រៀបដូចជាការច្នៃត្បូងពេជ្រដ៏មានតម្លៃមួយគ្រាប់ដោយអ្នកជំនាញលំដាប់ពិភពលោកអ៊ីចឹង។ ដូចនេះមុនផ្ដល់ជំនួយទៅអ្នកណាម្នាក់ត្រូវគិតជាមុនសិនដើម្បីឱ្យអ្នកផ្ដល់និងអ្នកទទួលសុទ្ធតែសប្បាយចិត្តហើយមានតម្លៃដូចគ្នា។

៣. រវល់​តែស្ដាយក្រោយ

មនុស្សទាំងអស់សុទ្ធតែបានដឹងហើយថាភាពស្ដាយក្រោយមិនមានប្រយោជន៍អ្វីទេហើយក៏ពិបាកងើបចេញមកដែរ។ ប៉ុន្តែត្រូវចាំថាអតីតកាលជារឿងម្សិលមិញ អ្នកមិនអាចបកត្រលប់ក្រោយទៅស្រោចស្រង់រឿងទាំងនោះមកដូចដើមវិញបានទេ។ ឧទាហរណ៍ជាក់ស្ដែង មានមនុស្សជាច្រើនក្រោយបែកបាក់ស្នេហាហើយតែងតែចូលចិត្តធ្វើបាបខ្កួនឯងដូចជាលោតទឹកសម្លាប់ខ្លួន ញៀនគ្រឿងញៀន ឬឃុំខ្លួនឯងជាដើម។ ដូចនេះជាជម្រើសរើសល្អត្រូវប្រឈមមុខនិងទទួលស្គាល់ការពិតហើយផ្ដោតទៅលើផែនការអនាគតវិញ។

៤. ចូលចិត្តរិះគន់

យោងតាមអ្នកចិត្តវិទ្យាជាច្រើនបានបង្ហាញថាមានមូលហេតុតែ ៣ យ៉ាងតែប៉ុណ្ណោះដែលធ្វើឱ្យមនុស្សចូលចិត្តរិះគន់គឺមិនអាចដោះលែង មិនយល់ និងមិនងាយបំភ្លេច។ ការរិះគន់ប្រៀបដូចជាដុំសាច់មហារីកអ៊ីចឹង វានឹងរីកកាន់តែធំនៅពេលអ្នកចាប់ផ្ដើមមានគំនិតអវិជ្ជមាន។ ម្យ៉ាងទៀត ការដែលចូលចិត្តរអ៊ូរទាំនិងរិះគន់ឃើញថាមិនមានបញ្ហាណាមួយត្រូវបានដោះស្រាយចេញនោះទេ។ បែបនេះត្រូវគិតថាអ្នកមិនអាចគ្រប់គ្រងអ្នកដទៃបានតែអ្នកអាចគ្រប់គ្រងខ្លួនឯងបាន អ្នកមិនអាចគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួនឯងតែអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

ដូចនេះហើយទើបមានមនុស្សជាច្រើនតែងតែនិយាយថាត្រូវរស់ជាខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម