ចៀសវាងធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត នៅពេលរងសម្ពាធផ្លូវចិត្តខ្លាំង គួរ​ធ្វើ​រឿង ៥​យ៉ាង​នេះ

នៅពេលដែលមានរឿងអ្វីមួយជះឥទ្ធិពលដល់ផ្លូវចិត្តនោះវាជារឿងដែលពិបាកទ្រាំបំផុត។​ ជាក់ស្ដែងដូចយើងបានឃើញនៅក្នុងសង្គមដែលយើងរស់នៅសព្វថ្ងៃនេះស្រាប់ហើយ ពេលខ្លះយើងក៏បានគិតថាវាពិតជាគួរឱ្យខ្លាចជាងអ្វីដែលយើងស្មានទៅទៀត។ ថ្ងៃនេះអេដមីននឹងមកចែករំលែកប្រិយមិត្តពីវិធីខ្លះៗដែលយើងអាចប្រើបានពេលយើងកំពុងធ្លាក់ដល់ចំណុចសូន្យខ្លាំង ក៏មានពេលខ្លះស្ទើរតែចង់បញ្ចប់ជីវិតខ្លួនឯងតែម្ដង ហើយនេះគ្រាន់តែជាអ្វីដែលអេដមីនឆ្លងកាត់មកខ្លួនឯងផ្ទាល់។

១. គិតដល់មនុស្សដែលស្រឡាញ់យើង

នៅពេលដែលយើងកំពុងជួបបញ្ហាច្រើនផ្ទួនៗបូករួមទាំងសម្ពាធផ្លូវចិត្តផងនោះ មានមនុស្សជាច្រើនជ្រើសរើសយកការសម្លាប់ខ្លួនជាវិធីដោះស្រាយបញ្ហា។​ វាជាជម្រើសរបស់អ្នកទាំងអស់គ្នាទេថាគួរទៅ ឬគួរនៅ ប៉ុន្តែមុនពេលសម្រេចចិត្តថាទៅហើយ លែងបកក្រោយហើយ អេដមីនអាចសុំចិត្តអ្នកទាំងអស់គ្នាគិត និងស្រមៃទៅដល់មនុស្សដែលស្រឡាញ់យើង ជាពិសេសមនុស្សពីរនាក់ដែលនាំយើងមកពិភពលោកនេះ ថែទាំយើង និងផ្ដល់របស់ល្អបំផុតឱ្យយើងផង។ ត្រូវចាំ​ និងគិតដល់ទឹកចិត្តស្រឡាញ់របស់ពួកគាត់ ភាពកក់ក្ដៅ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗដែលធ្លាប់សាងមកជាមួយគ្នា ចុះប្រសិនបើពួកគាត់បាត់បង់យើងនោះបេះដូងពួកគាត់នឹងឈឺចាប់ដូចគ្នា។

២. ព្យាយាមទម្លាក់រឿងដែលធ្វើយើងមានសម្ពាធចុះបន្តិចម្ដង

សម្ពាធច្រើនទៅៗវានឹងបង្កឱ្យទៅជាមានបញ្ហាផ្លួវចិត្តជាច្រើនដូចជាជំងឺថប់អារម្មណ៍ ជំងឺបាក់ទឹកចិត្តជាដើម។ នៅពេលយើងបន្ថែមសម្ពាធឱ្យខ្លួនកាន់តែច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃ វាប្រៀបដូចជាយើងកំពុងតែយកខ្សែមកចងកខ្លួនអញ្ចឹង វាអាចធ្វើឱ្យយើងកាន់តែថប់ដង្ហើម និងកាន់តែមើលផ្លូវលែងឃើញ។ មិនចាំបាច់ត្រូវដាក់ចុះទាំងអស់ភ្លាមៗនោះទេ គ្រាន់តែយើងរៀនធ្វើចិត្តដាក់ចុះបន្តិចម្ដងៗនោះវានឹងប្រសើរជាងមុនជាក់ជាមិនខាន។  

៣. ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន

ពេលខ្លះយើងរវល់តែគិតពីអារម្មណ៍អ្នកដទៃពេករហូតដល់ថ្នាក់ធ្វើឱ្យខ្លួនឯងភ្លេចគិតថាខ្លួនឯងជាអ្នកណា ខ្លួនឯងចូលចិត្តអ្វី ខ្លួនឯងស្រឡាញ់អ្វីទៅហើយ។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមស្រឡាញ់ខ្លួនជាងមុន ថែរក្សាខ្លួនឯងជាងមុន ធ្វើឱ្យខ្លួនឯងស្រស់ស្រាយ និងជ្រើសរើសធ្វើជាខ្លួនឯង នោះបញ្ហាដែលចូលមកវាយប្រហារផ្លូវចិត្តនឹងរលាយបាត់ទៅដោយខ្លួនឯង មិនមែនមានន័យថាយើងត្រូវធ្វើខ្លួនឱ្យអាត្មានិយម គិតតែពីផលប្រយោជន៍ខ្លួនឯងទេ។ ស្រឡាញ់ខ្លួនឯងដូចជាទៅដើរលេងលំហែអារម្មណ៍ រីករាយជាមួយធម្មជាតិ ឬទៅញ៉ាំអ្វីនិងធ្វើអ្វីដែលខ្លួនចូលចិត្តជាដើម។

៤. ចាកចេញពីបណ្ដាញសង្គមមួយរយៈ

បណ្ដាញសង្គមសព្វថ្ងៃក៏អាចជាកន្លែងដែលមនុស្សជាច្រើនបញ្ចេញអារម្មណ៍ពិបាកចិត្ត សោកសៅ និងភាពសប្បាយអីជាដើម។ បើសិនជាមានអ្នកដឹង អ្នកយល់ពីយើង គេនឹងមិនគិតថាយើងមកសម្ដែងដ្រាម៉ា ឬបង្ហោះយកលេសទាក់ទាញចំណាប់អារម្មណ៍នោះទេ ប៉ុន្តែប្រសិនបើពួកគេគ្រាន់ជាមិត្តក្នុងបណ្ដាញសង្គម ឬគ្រាន់ជាមនុស្សស្គាល់គ្នានោះទេ ពួកគេនឹងគិតបែបនោះជាក់ជាមិនខាន។ ដូចនេះជាវិធីមួយប្រសើរដែរ បើសិនជាអាចយើងគួរសម្រាកពីបណ្ដាញសង្គមមួយរយៈ ហើយអាចស្វែងបងប្អូន មិត្តភក្ដិដែលជិតស្និទ្ធិ ឬក៏ជាប៉ាម៉ាក់ក៏បានហើយនិយាយពិភាក្សាជាមួយពួកគាត់វិញ ព្រោះពួកគាត់នឹងយកបេះដូង និងចិត្តស្រឡាញ់មកលួងលោមយើង។

៥. ហាត់ប្រាណ

ហាត់ប្រាណមិនមែនមានប្រយោជន៍ត្រឹមតែជួយឱ្យស្រកគីឡូ ឬឡើងគីឡូនោះទេ ប៉ុន្តែការហាត់ប្រាណក៏ជាចំណែកមួយជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងប្រសើរច្រើនជាងមុន។ វាជាទម្លាប់ល្អមួយដែរក្នុងការហាត់ប្រាណនាំមកនូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ បើទោះបីជាយើងជាមនុស្សដែលមិនចូលចិត្តការហាត់ប្រាណក៏ពិតមែន តែយើងនៅតែធ្វើសកម្មភាពណាដែលជួយឱ្យយើងចេញញើសបានដែរដូចជារាំជាដើម។

ដូច្នេះសូមកុំគិតថាជីវិតយើងមិនមានតម្លៃនៅពេលយើងកំពុងជួបបញ្ហាខ្លាំង ឬធ្លាក់ដល់ចំណុចសូន្យខ្លាំង។ យ៉ាងណាក៏ដោយ អេដមីនជឿថាទោះបីជាយើងកំពុងនៅក្នុងភាពងងឹតក៏ពិតមែន តែក្នុងភាពងងឹតនោះក៏វានៅតែអាចមានពន្លឺដែរ សូម្បី ១% ក៏ជាសង្ឃឹមដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម