ស្រីៗប្រញាប់កែទម្លាប់ទាំងនេះភ្លាម បើមិនចង់ជួបសំណាងអាក្រក់ក្នុងជីវិត

កាលណា​យើង​រក្សា​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​នៃ​ជីវិត​ឲ្យ​នៅ​តែ​ដដែល​ពេក វា​គ្មាន​អី​រីកចម្រើន​នោះ​ទេ ហើយ​ពេល​ខ្លះ​បែរ​នាំ​សំណាង​អាក្រក់​ដល់​ខ្លួន​ឯង​ថែម​ទៀត​ផង។ សង្កេត​មើល​ខ្លួនឯង បើ​មាន​ប៉ុន្មាន​ចំណុច​នេះ ប្រញាប់​កែ​ឡើង​វិញ​ភ្លាម បើ​មិន​ចង់​មាន​បញ្ហាតាមរំខានជាប់ជានិច្ចទេនោះ។

១. តែងតែ​នៅ​មួយ​កន្លែង

មាន​មនុស្ស​ស្រី​ជា​ច្រើន​ដែល​ចូល​ចិត្ត​ញ៉ាំ​ជាង​លេង ចូលចិត្ត​ដេក​ជាង​ឈរ ហើយ​គ្រាន់តែ​មាន​ឱកាស​រត់​ឡើង​លើ​គ្រែ​គេង និង​ចាប់​យក​ទូរសព្ទ​មក​លេង​ភ្លាម​នោះ​ពិតជា​មិន​ល្អ​ឡើង។ ស្ត្រី​ប្រភេទ នេះ មិន​ត្រឹម​តែ​មាន​ទំនាក់ទំនង​មិន​ល្អ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ដោយសារ​តែ​មិន​ព្រម​ចេញ​ទៅ​ក្រៅ ទំនាក់ទំនង​ជាមួយ​មនុស្ស​នោះ​ទេ ប៉ុន្តែ​សុខភាព​ក៏​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ពេល​ដែល​មិន​ព្រម​ហាត់​ប្រាណ ឬ​ចេញ​ទៅ​យក​ខ្យល់​អាកាស​ខាងក្រៅ។

២. ផ្ទះ​គគ្រិច

នៅ​ក្បែរ​ប្រពន្ធ​ខ្ជិល​ដែល​ចេះ​តែ​ដើរ​លេង តែផ្ទះ​កខ្វក់ ខោអាវ​ភួយ​មិន​ដែល​បោក​គក់ គ្មាន​មនុស្ស​ប្រុស​ណា​ទ្រាំ​បានឡើយ។ បើ​ស្ត្រី​មិន​ប្រែប្រួលទម្លាប់គ្មានរបៀបនោះទេ ប្ដី​នឹង​ធុញ​ទ្រាន់ ហើយ​ដើរទៅមាន​ស្រី​ខាង​ក្រៅ​ផ្ទះ មិន​ត្រឹម​ប្ដី​បែក​ចិត្ត​កូន​នឹង​ឈឺ​ដោយសារ​ផ្ទះ​កខ្វក់​ដូច​គ្នា តែមិនមែនមានន័យថាការងារផ្ទះទាំងអស់ ស្រ្តីជាអ្នក​រ៉ាប់រងឡើយ។ ស្ត្រី​ស្អាត​បាត​តែង​ធ្វើ​ឲ្យ​ស្វាមី​ស្រឡាញ់​នាង។

៣. នៅឯកោ

ស្ត្រី​មួយចំនួនដែលមាន​​គំនិត​ចង់​នៅ​ម្នាក់​ឯង សូម្បី​តែ​មាន​ភ្ញៀវ​មក​លេង​ក៏​មិន​ស្វាគមន៍​ដែរ ពិតជា​មិន​ល្អ​ឡើយ។ មិន​ថា​ជីវិត​របស់​អ្នក​ស្ងប់ស្ងាត់​យ៉ាង​ណា អ្នក​នៅតែ​បង្ហាញ​អារម្មណ៍​ខ្លះចេញ​មក ​មិនមែនពេល​គេ​ជេរ​ក៏​ស្ងាត់ ពេល​ខឹង​ក៏​ស្ងាត់ ស្ងាត់​សូម្បី​ពេល​សប្បាយ តើ​ជីវិត​មាន​ន័យ​អ្វី​ទៀត? ភាព​ឯកោ​មិន​ព្រម​ទទួល​យក​ពិភព​ខាងក្រៅ ប្រៀប​ដូច​កង្កែប​នៅ​បាត​អណ្ដូង រហូតដល់ពេល​លំបាក​ក៏​មិន​ដឹង​រក​អ្នក​ណា​ជួយ​ដែរ។

៤. ត្អូញត្អែរ

ការ​បើក​មាត់​របស់​អ្នក ដើម្បី​ត្អូញត្អែរ គឺ​ជា​សកម្មភាព​មួយ​ដែល​ស្ត្រី ៨០% តែងតែ​ធ្វើ​នៅ​ពេល​ពួកគេ​មាន​បញ្ហា។ ប៉ុន្តែ​អ្នក​កាន់តែ​ត្អូញត្អែរ កាន់តែ​នឿយហត់​ក្នុង​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន​។ ជាពិសេស​មនុស្ស​ស្រី​តែងតែ​ធ្វើ​មុខ​ក្រញូវ គ្មាន​នរណា​ចង់​នៅ​ក្បែរ​ឡើយ។ លើ​លោក​នេះ គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ អីចឹង​ធ្វើ​ម៉េច​ឲ្យ​ខ្លួន​ឯង​ពិបាក តែ​កុំ​នាំ​ទុក្ខ​ដល់​អ្នក​ដទៃ​ពិបាក​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី