ប្រាសាទជ្រុង (និរតី) ដែលមិនសូវមានអ្នកស្គាល់ និងទោះស្ថិតក្នុងសភាពទ្រុឌទ្រោម តែជាកន្លែងមើលថ្ងៃលិចស្រស់ស្អាតបំផុតមួយ មិនចាញ់ប្រាសាទភ្នំបាខែងនោះទេ។ ប្រាសាទដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វលោកេស្វរៈ ស្ថិតនៅលើទីតាំងដ៏ល្អ និងជាកន្លែងគយគន់ថ្ងៃរៀបលិចដ៏ទាក់ទាញបំផុតមួយ។
ប្រាសាទជ្រុង (និរតី) ជាប្រាសាទតូចច្រឡឹង ល្អប្រណិតមួយដែលមានក្បាច់ផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើនគ្រប់ផ្នែកនៃសំណង់ប្រាសាទ។ ប្រាសាទនេះជាប្រាសាទដែលសាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំប្រមាណបណ្តាយ ១៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ព្រមទាំងកម្ពស់ប្រហែល ៥.៧ ម៉ែត្រ។
ប្រាសាទជ្រុង មានចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា រួចបត់ស្តាំតាមផ្លូវលេខ៦០ បន្ទាប់មកបត់ស្តាំតាម ផ្លូវហ្សាដឺហ្គោល ឆ្ពោះទៅកាន់ប្រាសាទអង្គរធំ ដោយឆ្លងកាត់ខ្លោងទ្វារខាងត្បូងនៃប្រាសាទអង្គរធំ រួចបត់ឆ្វេងប្រហែល ១.៥គីឡូម៉ែត្រ យើងនឹងទៅដល់ប្រាសាទជ្រុង៕






























Account
Security
Favourite Content