អត្ថប្រយោជន៍ទាំង ៥ ទោះ single ដល់ថ្ងៃ Valentine ក៏អត់បញ្ហា

នៅថ្ងៃ Valentine ឬថ្ងៃ ១៤ កុម្ភៈជាថ្ងៃដែលយើងត្រូវបញ្ចេញក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនមិនថាលោកតាលោកយាយ ឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្តភ័ក្ដិ ឬមិត្តរួមការងារជាដើម។ ក្រៅពីពួកគេហើយអ្នកដែលមិនអាចបំភ្លេចបានមួយទៀតគឺមនុស្សពិសេស ឬមនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែសម្រាប់អ្នកខ្លះដែលមិនមានគូស្នេហ៍ដូចគេប្រាកដជាលួចមានចិត្តច្រណែនគេបន្តិចបន្តួចហើយ តែក៏មិនចាំបាច់ខ្វាយខ្វល់ច្រើនដែរព្រោះអ្នកមានគូគេមានក្ដីសុខតាមផ្លូវគេ យើងអត់គូក៏មានក្ដីសុខនិងអត្ថប្រយោជន៍មិនចាញ់គេតាមផ្លូវយើងដែរ។ ចុះបើ single ដល់ថ្ងៃនៃក្ដីស្រឡាញ់ហើយ យើងមានអត្ថប្រយោជន៍អីខ្លះ?

១. សន្សំលុយបានច្រើន

ច្បាស់ណាស់អ្នកមានគូចាំបាច់ត្រូវតែអង្គុយគិតរឿងច្រើនណាស់ដូចជាត្រូវទិញអ្វីឱ្យគេបានគេសប្បាយចិត្ត? គួរទៅញ៉ាំអីនៅកន្លែងណាហើយគេចូលចិត្តអត់? គួរទិញផ្កាឱ្យគេអត់? អ្វីៗដែលយើងរៀបចំឱ្យគេនោះគេនឹងរីករាយអត់? ផ្ទុយទៅវិញ អ្នក single មិនមានអីត្រូវទៅឈឺក្បាលវិលមុខរឿងចំណាយលុយលើរបស់ទាំងអស់នោះទេ បើទោះជាមិនមានអ្នកណាត្រូវជូនអំណោយក៏យើងអាចទិញអំណោយជូនខ្លួនឯងបានដែរ ដូចពាក្យគេថាបើអត់ណាស្រឡាញ់យើងស្រឡាញ់ខ្លួនឯងទៅ។

២. មានឱកាសស្វែងយល់ពីមនុស្សបានច្រើន

​សម្រាប់អ្នកមានគូតែងតែត្រូវបានអ្នកម្ខាងទៀតប្រចណ្ឌ ហាមឃាត់ ឬហួងហែងនៅពេលដែលពួកគេសម្លឹងមើលទៅអ្នកណាម្នាក់។ មិនមែនអ្នកនៅលីវនិយាយថាចង់ទុកឱកាសស្វែងយល់ពីមនុស្សបានច្រើនជាលេសទេ តែមកឃើញមានឧទាហរណ៍ច្រើននៅជុំវិញខ្លួនហើយ។ ម្យ៉ាងទៀត អាចនិយាយថាអ្នក single ភាគច្រើនចូលចិត្តស្វែងរកសេរីភាព ស្វែងរកភាពជាខ្លួនឯង ស្វែងយល់ពីស្ថានភាពនិងអត្តចរិតមនុស្ស ក៏ដូចជាគោលដៅច្បាស់លាស់ក្នុងជីវិតទៅវិញទេ។

៣. មានពេលវេលារីករាយនិងជីវិតខ្លួនឯង

សម្រាប់អ្នកនៅលីវមិនចាំបាច់ត្រូវដេកឈឺចិត្តស្អិតទ្រូងបារម្ភថាតើសង្សារយើងនឹងមានអ្នកថ្មី ឬអត់?​ តើគេនៅស្រឡាញ់យើងដូចមុនអត់? ផ្ទុយទៅវិញ យើងនឹងមានសេរីភាពដើម្បីរីករាយជាមួយជីវិតយើងកាន់តែច្រើនដូចជាទៅកន្លែងដែលខ្លួនប្រាថ្នា ញ៉ាំរបស់ដែលយើងចូលចិត្ត ឬធ្វើអ្វីដែលយើងចង់ធ្វើជាដើម។ លើសពីនេះទៀត យើងក៏មានសេរីភាពគ្រប់គ្រាន់ក្នុងចំណាយពេលជាមួយមិត្តភក្ដិជិតស្និទ្ធិដែរ បើទោះបីជាគ្មានគូស្នេហ៍ក៏ដោយ។

៤. មានពេលវេលាកាន់តែច្រើនជាមួយក្រុមគ្រួសារ

ថ្ងៃបុណ្យនៃក្ដីស្រឡាញ់បើទោះជាយើងមិនមានគូស្នេហ៍ក៏ដោយ ក៏យើងអាចចំណាយពេលជាមួយអ្នកផ្ទះបានដែរ ឬក្រុមគ្រួសារបានដែរ។ ដូច្នេះក្រៅពីយកពេលយើងទៅច្រណែនជាមួយអ្នកមានគូ ហេតុអីមិនចំណាយពេលនេះជាមួយក្រុមគ្រួសារ និងអ្នកមានគុណដោយនាំពួកគាត់ធ្វើដំណើរកម្សាន្តហើយបង្កើតអនុស្សាវរីយ៍ល្អៗវិញទៅ។ ម្យ៉ាងវិញទៀត វាក៏ជាពេលដែលយើងត្រូវបង្ហាញនិងផ្ដល់ឱ្យពួកគាត់នូវភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពកក់ក្ដៅក៏ដូចជាក្ដីស្រឡាញ់ដូចពេលពួកគាត់ផ្ដល់ឱ្យយើងកាលនៅពីតូចវិញហើយ។

៥. កាន់តែចេះ​ឯករាជ្យ

អ្នកដែលមានភាពឯករាជ្យភាគច្រើនតែងតែនៅខ្លួនមួយ តែមិនឯកាទេ។ ពួកគេមិនចាំបាច់ត្រូវពឹងពាក់លើអ្នកណាទើបអាចរឹងមាំបានទេ​ពោលគឺពួកគេអាចក្រោកឈេហើយដើរលើផ្លូវមួយម្នាក់​ឯងយ៉ាងមានទំនុកចិត្តបំផុត។ លើសពីនេះទៀត ពួកគេក៏មិនបានគិតច្រើនថាមានអ្នកជំទាស់នឹងការសម្រេចចិត្តរបស់គេដែរព្រោះជីវិតជារបស់ពួកគេហើយមិនត្រូវការនរណាម្នាក់មកត្រួតត្រាដែរ។

ដូចនេះទោះនៅ single ដល់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ក៏មិនមែនជាបញ្ហាអីធំដុំដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម